Tag: ត្បូងឃ្មុំ

ហូរទឹកភ្នែកអាណិតវាសនាខ្លួនឯង

(ត្បូងឃ្មុំ)៖ ឈុំ ឃុនស៊ាង អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានរស់នៅឯភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងយ៉ាងខ្លាំងក្លា និងឥតឈប់ឈរពីកងទ័ពសត្រូវ។ នៅគ្រានោះ ឃុនស៊ាង ទើបតែមានអាយុ១០ឆ្នាំជាង។ ពេលឮសំឡេងយន្តហោះទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង ឃុនស៊ាង តែងតែរត់គេចខ្លួនទៅពួននៅឯភូមិជ្រាច ដោយត្រូវចូលលាក់ខ្លួនក្នុងព្រៃខ្មោច និងពួនតាមភ្លឺស្រែដើម្បីរក្សាសុវត្ថិភាព។ នៅឆ្នាំ១៩៧៥ ឃុនស៊ាង មានអាយុប្រហែល១៨ឆ្នាំ និងកំពុងតែមានកូនខ្ចីនៅក្នុងបន្ទុក។ ខ្មែរក្រហមមិនបានយោគយល់ថា...

ជាអ្នកតម្បាញប៉ុន្តែខ្ញុំស្លៀកតែខោអាវរហែក

(ត្បូងឃ្មុំ)៖ លាង ស៊ន់ អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម៉ឺនពួក ឃុំជ្រៃ ខេត្តព្រៃវែង។ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៥នាក់ ស៊ន់ គឺជាកូនច្បងដែលត្រូវរ៉ាប់រងការងារជាច្រើនបន្ទាប់ពីឪពុកម្ដាយ។ បច្ចុប្បន្ន ស៊ន់ រស់នៅក្រោមការមើលថែពីកូនរបស់គាត់ ក្នុងភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ មុនពេលមានព្រឹត្តិការណ៍ឆ្នាំ១៩៧០ ស៊ន់ បានរៀបការ និងផ្លាស់ប្ដូរមករស់នៅភូមិខាងប្តីក្នុងឃុំស្រឡប់។ ក្នុងអំឡុងឆ្នាំ១៩៧០ ស្ថានភាពភូមិសាស្ត្រដែល ស៊ន់ រស់នៅមានភាពវឹកវរដោយសារការធ្វើបាតុកម្ម...

រសជាតិបាយនៅក្នុងរបបខ្មែរក្រហម ឆ្ងាញ់លើសអ្វីទាំងអស់

(ត្បូងឃ្មុំ)៖ លាង រឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិជ្រៃ ឃុំម៉ឺនពួក ខេត្តព្រៃវែង។ រឿន មានបងប្អូនបង្កើតចំនួន៥នាក់។ នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, រឿន ស្ថិតនៅក្នុងវ័យកុមារនៅឡើយ ប៉ុន្តែគាត់អាចនៅចងចាំព្រឹត្តិការណ៍មួយចំនួន និងដឹងតាមរយៈការនិយាយប្រាប់ពីម្ដាយឪពុករបស់គាត់។ ភាពវឹកវរនៃសង្គ្រាមបានឈានចូលមកដល់ ធ្វើឱ្យមានការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតាមភូមិឋាន។ ក្នុងគ្រានោះ ឪពុករបស់ រឿន បានសម្រេចចិត្តចូលរួមធ្វើបាតុកម្មប្រឆាំងនឹង លន់...

ខ្ញុំមានជំនឿថាវត្តជាកន្លែងមានសុវត្ថិភាព

(ត្បូងឃ្មុំ)៖ ប៉ាត ថន មានឈ្មោះហៅក្រៅថា យាយជ្រូក មានអាយុ៥៨ កើតនៅឆ្នាំ១៩៦៦ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ប៉ាត ថន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងអំឡុងដើមឆ្នាំ១៩៧០ ភូមិកំណើតរបស់ ថន ជួបប្រទះនូវការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីលើយន្តហោះ។ ស្ថានភាពនាពេលនោះបង្ខំឱ្យ ថន...

សត្វគោមួយក្បាលដូរបានអង្ករ៣តៅ

(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។ នៅពេលនោះ  វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។ នៅ...

ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់

(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...

កូនចំនួនពីរនាក់បានស្លាប់

(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...

រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា

(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...

ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង

(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...

សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង

(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...

ឪពុកម្ដាយ និងប្អូនចំនួន៦នាក់ត្រូវអង្គការចាប់ខ្លួន

(ត្បូងឃ្មុំ)៖ រឿងរ៉ាវដែលធ្វើឲ្យ ស្រីលាក់ មិនអាចភ្លេចបានពីរបបខ្មែរក្រហមនោះគឺ អង្គការបានចាប់ខ្លួនឪពុកម្ដាយរបស់គាត់យកទៅ ព្រោះតែគាត់ទាំងពីរមានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ មុំ ស្រីលាក់ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះសំបែង ឆ្ងាយពីឪពុកម្ដាយ និងបងប្អូន។ នៅអំឡុងពេលនោះ ខ្មែរក្រហមព្យាយាមតាមដានស្រាវជ្រាវរកអ្នកធ្លាប់ធ្វើជាទាហាននៅក្នុងរបប លន់ នល់ ហើយក៏ដឹងថាឪពុកម្ដាយរបស់...