កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម
សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...
ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម
ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះគាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារក្បែរស្ថានទូតបារាំង...

