Tag: ព្រៃវែង

រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។ កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន...

ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត

(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជា​ប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។ កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់...

ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ

(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង​ មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...

កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី

(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...

ជម្លៀសដោយបង្ខំតាមរថភ្លើង

(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...

កុមារខ្មែរក្រហម

(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះ​មិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...

កងចល័តនារី

(ខេត្តព្រៃវែង) ធីម យ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៣ យ៉ុន បានរៀបការប្តីជាមួយបុរសម្នាក់ក្នុងភូមិ ឈ្មោះ យួង ពីង ហើយ យ៉ុន មានបងប្អូនចំនួន ១២នាក់ ។ កាលពីកុមារភាព យ៉ុន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។...

ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់

(ខេត្តព្រៃវែង) ឃុន​ សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។​ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ សន បានរៀបរាប់ពីដំណើរជីវិតអតីត​កាល​ប្រាប់ដល់អ្នកស្ម័គ្រ​ចិត្តកម្ពុជាថា ការរស់នៅ​របស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់...

ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី

(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និង​មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។ បច្ចុប្បន្ន សាវ៉ុន  រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។ សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញ​វន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី​។ សាវ៉ុន ត្រូវកងឈ្លបចាត់​ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ ខេត្តព្រៃវែង។ នៅពេលថ្ងៃ...

អតីតយោធាខ្មែរក្រហម

(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់​ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។ ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុ​ញ្ញាត​ឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក​...

បាត់បង់បងប្អូនបីនាក់ក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ទិត្យ សាន ជាអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម មានអាយុ៧៧ ឆ្នាំ។ សាន ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ​ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ សាន មានបងប្អូនចំនួនបួននាក់។ ក្នុងរបបខ្មែរក្រហម បងប្អូនរបស់សានបីនាក់ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ជាបន្តបន្ទាប់ដោយចោទប្រកាន់ថាជាខ្មាំង។ នៅរបប លន់ នល់ ពេលនោះ សាន រស់នៅភូមិឆ្អឹងពស់...