Tag: ភា រស្មី

ចាន់ កាន៖ ហូបដំឡូងមួយកង់ជំនួសបបរមួយពេល

(តាកែវ) ចាន់ កាន អាយុ៨៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមរបស់ កាន​៖ នៅក្នុងសម័យខ្មែរក្រហម អង្គការបានប្រើ កាន ឲ្យធ្វើការងារមួយចំនួនដូចជា៖ ជីកព្រែក, កាប់មែកឈើ, រែកដីដំបូក, ជាន់ទឹកដាក់ស្រូវ និងធ្វើស្រែ។ ចំណែកកូនរបស់ កាន ត្រូវ​រស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ក្មេងៗតម្រូវឲ្យ រើសអាចម៍គោ, ឃ្វាលគោ, ស្ទូង...

ឌី ភាគ៖ ការងាររបស់កុមារ

(តាកែវ) ឌី ភាគ អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ភាគ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់ ភាគ ឈ្មោះ ជា ស្លាប់នៅក្នុងសម័យខ្មែរក្រហម និងម្ដាយឈ្មោះ រស់។ ភាគ មានបងប្អូនចំនួន៤នាក់។ ភាគ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តថា មុនដំបូងអង្គការឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ជួយគ្នាទៅវិញទៅមក។ បន្ទាប់មក អង្គការឲ្យប្រជាជនធ្វើស្រែរួមគ្នា...

បបរអង្ករ១កំប៉ុង ហូបគ្នា៧នាក់

(តាកែវ) ចាប សាយ អាយុ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ បច្ចុប្បន្ន សាយ គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម សាយ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៧៣ សមាជិកគ្រួសារទាំងអស់​របស់គាត់​ បានរត់ទៅរស់នៅវៀតណាម រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះ។  នៅឆ្នាំ​១៩៧៥ សាយ និងគ្រួសារ...

មិន ស៊្រាន៖ បានឃើញសាកសពនៅក្នុងអណ្ដូងទឹក

(តាកែវ) មិន ស៊្រាន អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ស៊្រាន រស់នៅជាមួយឪពុកម្ដាយនៅក្នុងសហករណ៍។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ឲ្យទៅរស់នៅ និងធ្វើការងារនៅកងប្រមូលផ្ដុំកុមារនៅភូមិតាអូ ឃុំតាអូ។ ការងាររបស់ ស៊្រានមានដូចជា ដើរប្រមូលជីយកមកចាក់ក្នុងរណ្ដៅ និងកាប់ដើមទន្ទ្រានខែត្រ យកមកលាយជាមួយជី ទុកដាក់ក្នុងស្រែ។ ក្រៅពីការងារខាងលើ ស៊្រាន ​អាចរៀនបានមួយម៉ោងបន្ថែមទៀតនៅពេលសម្រាកថ្ងៃត្រង់ ប៉ុន្តែមិនបានដិតដល់នោះទេព្រោះរវល់ធ្វើការងារ។ ក្រោយពីស៊្រាន រស់នៅក្នុងកងកុមារបានមួយរយៈ អង្គការបានបញ្ជូនគាត់ឲ្យចូលធ្វើការងារនៅកងចល័ត។...

ញ៉ែម ខាន់៖ ជាគ្រូពេទ្យ ដែលមិនទទួលបានការបណ្ដុះបណ្ដាលទៅលើវិជ្ជាពេទ្យ

នៅក្នុងសម័យខ្មែរក្រហម អង្គការចាត់តាំងឲ្យ ខាន់ ធ្វើជាពេទ្យព្យាបាលជំងឺប្រជាជននិង យោធាខ្មែរក្រហមដែលមានរបួស។ ខាន់ មិនបានទទួលវគ្គបណ្ដុះបណ្ដាលមុខវិជ្ជាពេទ្យនេះទេ គឺគាត់មើលលំនាំតាមប្រធានពេទ្យ និងចាប់ផ្ដើមព្យាបាលអ្នកជំងឺផ្ទាល់តែម្ដង។ ទីកន្លែងដែល ខាន់ ព្យាបាលប្រជាជនគឺនៅវត្តអង្គពណ្ណរាយ និងព្យាបាលយោធាខ្មែរក្រហមនៅពេទ្យ ៦មករា។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ញ៉ែម ខាន់ ដែលគាត់បានចេញទៅធ្វើពេទ្យ ព្យាបាលប្រជាជន និងយោធារបួស រហូតដល់ខ្មែរក្រហមដួលរលំ៖ ញ៉ែម ខាន់ ឈ្មោះក្នុងបដិវត្តន៍ ធឿន...

ខ្មែរក្រហមបង្ខំឲ្យបងប្រុសខ្ញុំសឹកទៅធ្វើជាយោធា

(តាកែវ) សំរិត ស្រ៊ិន អាយុ៥៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ស្រ៊ិន មានអាយុ៩ឆ្នាំ។ ស្រ៊ិន ដែលមានវ័យត្រឹម៩ឆ្នាំ ត្រូវអង្គការចាត់​ឲ្យទៅស្នាក់នៅ និងធ្វើការងារក្នុងកងកុមារនៅភូមិរកា។ ការងាររបស់ ស្រ៊ិន នៅក្នុងកងកុមារមានដូចជា កើបអាចម៍គោ, កាប់ដើមទន្ទ្រានខែត្រ, ហុចសំណាបឲ្យម៉ែៗស្ទូង និងដេញចាបកុំឲ្យស៊ីស្រូវ។ លើសពីនេះទៅទៀត កងកុមារ គឺជាក្រុមសម្ដែងសិល្បៈ,...

មិត្តឯងនៅវប្បធម៌ចក្រពត្តិ

(តាកែវ) ឃុន ឆឹង អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម ឆឹង គឺជាយុវនារីម្នាក់ដែលបានរៀបការតាមការចាត់តាំងរបស់អង្គការ។ ឆឹង បានឲ្យដឹងថា នៅពេលដែលគាត់រៀបការ មានការសែនបន្តិចបន្តួច។ បន្ទាប់ពីរៀបការរួច ឆឹង បានពពោះ និងសម្រាលបានកូនស្រីម្នាក់។ នៅពេលពពោះ អង្គការមានបំណងបញ្ជូន ឆឹង ឲ្យទៅស្ទូងសំណាបនៅផ្លូវជាតិលេខ ៣ ប៉ុន្តែ គាត់បានបដិសេធ។ នៅពេលដែល ឆឹង...

សុខចិត្តទៅធ្វើការងារទាំងដែលកូនកំពុងឈឺធ្ងន់

(តាកែវ) ម៉ៅ ស៊ីម អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។  នៅឆ្នាំ១៩៧០ ក្នុងភូមិរបស់ ស៊ីម មានឡានហោះ(យន្តហោះ)ចូលមកទម្លាក់គ្រាប់បែក។ ស៊ីម និងឪពុកម្ដាយបានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ អំឡុងពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ស៊ីម ធ្លាប់ពរពោះ និងឆ្លងទន្លេកូនម្នាក់។ អង្កការបានបញ្ជូនពេទ្យម្នាក់ឲ្យមកជួយស៊ីមសម្រាលកូន ប៉ុន្តែមិនមានថ្នាំអ្វីហូបនោះទេ។ បន្ទាប់ពីឆ្លងទន្លេរួច ស៊ីម កើតមានអាការហើមជើង ហើយពេទ្យ បានឲ្យគាត់យកផ្លែននោងមកស្ងោរហូបជាមួយស្ករក្រហមបន្តិចបន្តួច ប៉ុន្តែ ស៊ីម...

កម្មាភិបាលខ្មែរក្រហមបាញ់សម្លាប់ប្ដីរបស់ខ្ញុំ

(តាកែវ) ប៉ុស ភន អាយុ៨៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះនៅខែមេសា ឆ្នាំ១៩៧៥ គ្រួសារ ភន ត្រូវ​ជម្លៀសចូលមករស់នៅ ស្រុកគីរីវង់ តំបន់១០៩។ ពេលមកដល់សហករណ៍ ប្ដីរបស់ ភន ត្រូវអង្គការចោទប្រកាន់ ថាជាទាហាន លន់ នល់ និងយកទៅសម្លាប់នៅត្រពាំងទន្លេ ខាងកើតភូមិជាវប្ដី។ ភន បានដឹងអំពីហេតុការណ៍សម្លាប់ប្ដីរបស់គាត់ តាមរយៈបងប្អូនដែលឃើញហេតុការណ៍នោះផ្ទាល់។ ភន...

សុខ ថា៖ ចៃចេញពីសាច់

(តាកែវ) សុខ ថា អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថា មានអាយុ១៨ឆ្នាំ។ ថា គឺជាប្រជាជនចាស់ នៅក្នុងភូមិព្រៃលៀប។ អង្គការបានចាត់តាំង ថា ឲ្យធ្វើការងារភ្ជួរស្រែ និងជីកស្រះ នៅក្នុង កងយុវជនភូមិ។ នៅរដូវធ្វើស្រែ ថា ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ ដើម្បីទៅភ្ជួរស្រែ រហូតដល់ថ្ងៃត្រង់...

ញឹម ប៉ាន់៖ ការងាររបស់កុមារនៅក្នុងឃុំជាងទង ស្រុកត្រាំកក់

ញឹម ប៉ាន់[1] ភេទស្រី អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្បាត ឃុំជាងទង(បច្ចុប្បន្នឃុំត្រពាំងធំខាងជើង) ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ប៉ន មានស្រុកកំណើតនៅភូមិតាសួន និងម្ដាយឈ្មោះប៉ែត មានស្រុកកំណើតនៅភូមិព្រៃស្បាត។ ប៉ាន់ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  នៅក្នុងសម័យខ្មែរក្រហម ប៉ាន់ បាត់បង់បងប្អូនចំនួន២នាក់(ស្រីម្នាក់)។ បងប្រុសរបស់ ប៉ាន់ ស្លាប់នៅពេលដែលទៅធ្វើជាយោធា និងប្អូនស្រីដែលរស់នៅជាមួយ ប៉ាន់ នៅទីក្រុងភ្នំពេញគឺបាត់ដំណឹង។...