Tag: ភា រស្មី

ញឹម ប៉ាន់៖ ការងាររបស់កុមារនៅក្នុងឃុំជាងទង ស្រុកត្រាំកក់

ញឹម ប៉ាន់[1] ភេទស្រី អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្បាត ឃុំជាងទង(បច្ចុប្បន្នឃុំត្រពាំងធំខាងជើង) ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ ប៉ន មានស្រុកកំណើតនៅភូមិតាសួន និងម្ដាយឈ្មោះប៉ែត មានស្រុកកំណើតនៅភូមិព្រៃស្បាត។ ប៉ាន់ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៣នាក់។  នៅក្នុងសម័យខ្មែរក្រហម ប៉ាន់ បាត់បង់បងប្អូនចំនួន២នាក់(ស្រីម្នាក់)។ បងប្រុសរបស់ ប៉ាន់ ស្លាប់នៅពេលដែលទៅធ្វើជាយោធា និងប្អូនស្រីដែលរស់នៅជាមួយ ប៉ាន់ នៅទីក្រុងភ្នំពេញគឺបាត់ដំណឹង។...

មិនមានកម្លាំងសែងសាកសពលោកតាទៅកប់

(តាកែវ) ពៅ មានអាយុ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ នៅក្នុងភូមិព្រៃលៀប ចាប់ផ្ដើមមានទាហានវៀតកុង ចូលមក និងមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ពៅ បានភៀសទៅរស់នៅភូមិជាវប្ដី ដើម្បីគេចពីការទម្លាក់គ្រាប់បែកនេះ។ នៅឆ្នាំ១៩៧២ នៅភូមិជាវប្ដី មានការទម្លាក់គ្រាប់ដូចគ្នា ហេតុនេះហើយបានជាគ្រួសាររបស់ពៅ ផ្លាស់ទីលំនៅទៅទីក្រុងភ្នំពេញបន្តទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហម បានជម្លៀស...

ជៃ សារីម៖ កុមារពេញសិទ្ធិ និងកុមារមិនពេញសិទ្ធិ

ជៃ សារីម ភេទស្រី រស់នៅភូមិព្រៃដកពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សារីម ឪពុកឈ្មោះ ជ័យ ជឹម និងម្ដាយឈ្មោះ អេង សារ៉ន។ សារីម មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ នៅក្នុងសម័យខ្មែរក្រហម បងៗរបស់ សារីម ចំនួនពីរនាក់បានបាត់ខ្លួន។ បងដែលបានបាត់ខ្លួនមានឈ្មោះ ជៃ សារិន និងឈ្មោះ...

ឪពុកស្លាប់ដោយសារការអត់ឃ្លាន

(តាកែវ) គឹម ហួន អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហួន គឺជាប្រជាជន១៧ មេសា ជម្លៀសចេញពីទីក្រុងភ្នំពេញ ចូលទៅរស់នៅក្នុងភូមិព្រៃលៀប ស្រុកគីរីវង់ តំបន់១០៩។ ប្រជាជន១៧ មេសា ដូចជាគ្រួសារ ហួន មិនអាចរស់នៅភូមិព្រៃលៀបបានទេ គឺត្រូវទៅរស់នៅភូមិខ្វាវ។ នៅភូមិខ្វាវ ហួន ចូលធ្វើការងារនៅក្នុងសហករណ៍ តាមការចាត់តាំងរបស់ប្រធានក្រុម។ នៅរដូវវស្សា ហួន ត្រូវដកសំណាបឲ្យបាន...

ហ៊ុល គឹមសឿន៖ ប្រសិនបើអង្គការគ្រប់គ្រងប្រទេសយូរជាងនេះ ប្រជាជន ច្បាស់ជាស្លាប់អស់ជាក់ជាមិនខាន

(តាកែវ) ហ៊ុល គឹមសឿន អាយុ៦៧ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គឹមសឿន រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការប្រើ សឿន ឲ្យធ្វើការងារ ដកសំណាប, ស្ទូងស្រូវ, ច្រូតស្រូវ, និងធ្វើចម្ការ ដាំដំណាំផ្សេងៗ។ លើសពីនេះទៅទៀត គឹមសឿន ធ្វើការងារជីកប្រឡាយ និងលើកទំនប់ នៅទ្រលាប, ឬស្សីដេក...

អតីតទាហាន លន់ នល់ ដែលបានរួចរស់ជីវិតពីរបប ប៉ុល ពត

(តាកែវ) ទេស សេង អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប។ សេង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ សេង បានឲ្យដឹងថា នៅសម័យសង្គមរាស្រ្ដនិយម ប្រជាជនមានភាពសប្បាយរីករាយ និងការហូបចុកគ្រប់គ្រាន់។ ចូលដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ។ ប្រជាជនជាច្រើនដែលស្រលាញ់ ព្រះអង្គ បានធ្វើបាតុកម្មទាមទារឲ្យសម្ដេច...

សាយ បឹក៖ ការងាររបស់ក្មេងអាយុ៩ឆ្នាំ

(តាកែវ) សាយ បឹក អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បឹក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់ បឹក បានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តតាកែវ។ គ្រួសាររបស់ បឹក បានធ្វើដំណើរមកកាន់​ ស្រុកគីរីវង់ ហើយក្រោយមកគាត់​ត្រូវ សហករណ៍ជម្លៀសឲ្យទៅស្រុកត្រាំកក់ តំបន់១០៥។ នៅស្រុកត្រាំកក់ កម្មាភិបាលខ្មែរក្រហមបានចោទប្រកាន់ឪពុករបស់ បឹក...

អៀរ ម៉ូលី៖ ជាប់ខ្នោះជើងនៅក្នុងព្រៃខ្មោច២យប់

(តាកែវ) អៀរ ម៉ូលី អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅសម័យខ្មែរក្រហម អង្គការបានជម្លៀស គ្រួសារ ម៉ូលី ឲ្យទៅធ្វើចម្ការ, រែកដី និងទប់ទំនប់ នៅស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅស្រុកស្ទឹងត្រង់ អង្គការបានបែងចែកការងារឲ្យ សមាជិកគ្រួសាររបស់ម៉ូលី ធ្វើខុសៗពីគ្នា។ កូនរបស់ ម៉ូលីពីរនាក់ ត្រូវអង្គការបញ្ជូនឲ្យទៅស្នាក់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងផ្សេងទៀត ហើយប្ដីរបស់គាត់ត្រូវធ្វើការនៅក្រៅសហករណ៍។...

ប្អូនរបស់ វិត បានបោកគ្រាប់បែកសម្លាប់ខ្លួន

(តាកែវ) កើត វិត អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វិត រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម វិត មានអាយុ១៨ឆ្នាំ។ វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវធ្វើការងារធ្ងន់ៗ។ នៅរដូវវស្សាអង្គការប្រើ វិន ឲ្យទៅភ្ជួរស្រែនៅជិត ភូមិសំរោង ព្រៃជើង។ វិត ត្រូវចុះទៅភ្ជួរស្រែចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១១ថ្ងៃ...

អូច ញុក៖ ប្រធានកងផលិតធ្វើស្រែ ឃុំព្រៃអំពក

(តាកែវ) អូច ញុក អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ញុក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ញុក បានបាត់បង់កូនម្នាក់អាយុ១ឆ្នាំ។ កូនរបស់ ញុក បានស្លាប់ដោយសារជំងឺ បន្ទាប់ពី ធ្លាក់ក្នុងទឹកថ្លុក។ អំឡុងពេលកូនស្លាប់ ញុក ធ្វើការនៅកងចល័តក្រៅភូមិ ហើយកូនគាត់ត្រូវនៅជាមួយយាយចាស់ម្នាក់ក្នុងភូមិ។ នៅឆ្នាំ១៩៧៥ អង្គការបានឲ្យ ញុក...

អ៊ា ហៀក៖ ធ្វើការនៅក្នុងក្រុមបុកស្រូវ

(តាកែវ) អ៊ា ហៀក អាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ហៀក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ហៀក បានរៀបការ នៅឆ្នាំ១៩៦៩។ ពេលរៀបការរួច ហៀកនិង​ប្តី ប្រកបរបបធ្វើស្រែ និងកាត់ដេរ។ នៅឆ្នាំ១៩៧២ គ្រួសារ ហៀក បានរត់ទៅរស់នៅជាមួយអ៊ំ និងបានជួបការលំបាកបន្តិចបន្តួច ប៉ុន្តែមានហូបចុកគ្រប់គ្រាន់ ព្រោះសម័យនោះ​នៅមានការចាយវាយប្រាក់។...