អ៊ុក សារី៖ ស្ទើរតែបាត់បង់ជីវិតទាំងគ្រួសារ
អ៊ុក សារី[1] ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ សារី មានបងប្អូនចំនួន៥នាក់ឈ្មោះ វ៉ាត, ចាន់ណារី, ស៊ីវន្ថា, ចានរ៉ា និងវ៉េត។ ក្នុងចំណោមប្អូនរបស់សារីទាំងអស់ ឈ្មោះស៊ីវន្ថា និងចាន់រ៉ា បាត់បង់ជីវិតដោយសារតែជំងឺហើម នៅក្នុងសម័យខ្មែរក្រហម។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សារី រស់នៅទីក្រុងភ្នំពេញ...
អ៊ួក ណៃ៖ ធ្លាប់ធ្វើការងារនៅស្រែអំបិល និងជាគ្រូពេទ្យ នៅមន្ទីរពេទ្យ ៦មករា
អ៊ួក ណៃ[1] ឈ្មោះក្នុងបដិវត្តន៍ អួក ណាយ អាយុ៤៧ឆ្នាំ រស់នៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ណៃ មានឪពុកឈ្មោះ អ៊ួក ណេប ហើយម្ដាយឈ្មោះ នូ នៅ និងមានបងប្អូនចំនួន៧នាក់ ឈ្មោះ សុខន, ណៃ, សាំ, ថន, លាន, នឿន...
យ៉ុន ថុន៖ សេនាជនឃុំព្រៃក្រឡោង
ខ្ញុំឈ្មោះ យ៉ុន ថុន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំរស់នៅភូមិជើងទឹកខ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ចិន យ៉ុន ហើយម្ដាយឈ្មោះ ប៉ាន សៅ និងមានបងប្អូនប្រុស២នាក់។ កាលពីក្មេងខ្ញុំបានចូលរៀនដំបូងនៅក្នុងវត្តរោងដំរីរយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៧០ គ្រួសាររបស់ខ្ញុំបានជម្លៀសទៅរស់នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយសារតែមានសង្គ្រាម។ ពេលជម្លៀសទៅខ្ញុំបានទៅរៀនបន្តនៅក្រោមផ្ទះរបស់ប្រជាជនរហូតដល់ថ្នាក់ទី៥។...
វិន ម៉ូត៖ ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់
ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់ គឺជាឃ្លាមួយដែលសរសេរនៅក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ូត នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច។ ឃ្លាខាងលើនេះ គឺជាសំណេរផ្ទាល់ដៃរបស់ម៉ូត ដែលបានសរសេរនៅលើក្រដាស់ប្រវត្តិរូប ដើម្បីបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចូលរួមក្នុងបដិវត្តន៍ ប៉ុន្តែការសរសេរឃ្លានេះមិនមែនកើតចេញពីការគិតរបស់ ម៉ូត នោះទេ គឺបានមកពីការឃោសនារបស់អង្គការ នៅពេលប្រជុំ។[1] មួយវិញទៀត ឃ្លាខាងលើដែល ម៉ូត សរសេរមិនមែនមានតែក្នុងប្រវត្តិរូបរបស់គាត់ម្នាក់ទេ ប៉ុន្តែវាស្ថិតនៅលើប្រវត្តិរូបរបស់អ្នកដែលចូលបដិវត្តន៍ស្ទើរទាំងអស់ ដែលលើកឡើងស្រដៀងគ្នា ក្នុងអត្ថន័យ លុបបំបាត់វណ្ណៈសក្ដិភូមិ នាយទុន និងលុបបំបាត់អ្នកមាន ដែលជិះជាន់អ្នកក្រ។...
អុប ថា៖ អង្គការអប់រំឲ្យខិតខំធ្វើការងារ និងប្ដេជ្ញាមិនឲ្យជួបគ្រួសារ
នៅក្នុងសម័យខ្មែរក្រហម កុមារទាំងអស់មិនស្ថិតនៅក្រោមការមើលថែរបស់ឪពុកម្ដាយនោះទេ។ កុមារតូចៗដែលមិនអាចធ្វើការងារបានត្រូវមានមនុស្សចាស់មើលថែរក្សាក្រៅពីឪពុកម្ដាយ ហើយកុមារដែលមានអាយុច្រើនល្មមត្រូវចូលទៅធ្វើការងារនៅក្នុងកងកុមារ។ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារា កុមារី និងយុវជន យុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។[1] អុប ថា[2] គឺជាកុមារីម្នាក់ដែលចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារតាំងពីអាយុប្រមាណ១០ឆ្នាំ។ នៅក្នុងកងកុមារ អង្គការបានអប់រំ ថា ឲ្យខិតខំធ្វើការងារ និងមិនឲ្យស្គាល់ឪពុកម្ដាយ ឬបងប្អូនរបស់គាត់នៅពេលដែលជួបគ្នាដោយចៃដន្យ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ថា ដែលបានចាកចេញពីគ្រួសារចូលទៅធ្វើការងារនៅក្នុងកងកុមារ...
ប៉ែន សេត បាត់ដំណឹងប្អូន២នាក់
សេត គឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៨នាក់។ ក្នុងសម័យខ្មែរក្រហម ប្អូនរបស់សេត ២នាក់ ក្នុងនោះមានស្រីម្នាក់ បានបាត់ដំណឹង បន្ទាប់ពីចូលបដិវត្តន៍។ ប្អូនរបស់សេត ដែលបានបាត់ខ្លួនមានឈ្មោះថា ប៉ែន តាវ បាត់ដំណឹងបន្ទាប់ពីអង្គការបញ្ជូនទៅទីក្រុងភ្នំពេញ ហើយឈ្មោះ ប៉ែន ហង្ស បាត់ខ្លួននៅពេលដែលចូលធ្វើជាយោធារបស់ខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សេត នៅក្នុងសម័យខ្មែរក្រហម និងការបាត់ដំណឹងប្អូនឈ្មោះ ប៉ែន តាវ។ ប៉ែន សេត[1] អាយុ៥៤ឆ្នាំ(២០០៣)...
សកម្មភាពយោធាថៃនៅតាមព្រំដែនបង្ហាញថាខ្លួនមិនគោរពលើបទឈប់បាញ់
នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្មវិធីរយៈពេលមួយថ្ងៃពេញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះរួមមាន៖ (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម)...
កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់
នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖ កយ យឺន[1] អាយុ៥០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ...
យ៉ិន ឆែ៖ គ្រាប់បាយ ធំជាង គ្រាប់បែក
យ៉ិន ឆែ[1] អាយុ៧៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសឪពុកម្ដាយ បងប្អូន និងគ្រួសារឆែ ទាំងអស់ទៅខេត្តបាត់ដំបង ដោយសារតែគ្រួសារគាត់មានជីវភាពធូរធារ។ នៅខេត្តបាត់ដំបង ឆែ បានចូលទៅក្នុងកងម៉ែៗ ដើម្បីធ្វើការងារ រែកដី ស្ដារស្រះ, ស្ដារប្រឡាយ និងលើកប្រព័ន្ធទំនប់។ ឆែ ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ព្រោះតំបន់ដែលគ្រួសារឆែ...
ហង់ ខែម៖ បានឮ និងឃើញអង្គការសម្លាប់ប្រជាជនថ្មី
ហង់ ខែម[1] អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ខែម កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ គ្រួសាររបស់ខែម ប្រឈមមុខជាមួយការគំរាមកំហែង, ប្លន់យកទ្រព្យសម្បត្តិ និងវាយដំពីសំណាក់ទាហានវៀតណាម។ នៅពេលដែលទាហានវៀតណាមចុះមកម្ដងៗ ខែម និងនារីក្រមុំផ្សេងទៀត ត្រូវលាក់ខ្លួន ពួននៅទីកន្លែងផ្សេងៗ ដើម្បីកុំឲ្យត្រូវធ្វើបាប។ ក្រោយមក ខែម...
យី សុខុម៖ កន្ទក់មានរសជាតិផ្អែម
យី សុខុម[1] អាយុ៦៩ឆ្នាំ ជាកសិករនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុខុម រៀបការជាមួយពេទ្យយោធាម្នាក់ នៅក្នុងភូមិប្រសៀត។ មុនពេល សុខុម រៀបការ ៦ថ្ងៃ មានអ្នកមកចាប់ឪពុករបស់សុខុម ហើយបាត់ដំណឹងចាប់ពីពេលនោះមក។ បន្ទាប់ពីរៀបការរួច សុខុម ត្រូវភៀសខ្លួនទៅតាមប្ដី ហើយម្ដាយរបស់គាត់ត្រូវទៅតាមរកឪពុករបស់សុខុម តាមដំណឹងដែលអ្នកស្រុកប្រាប់។ ក្រោយមក...

