ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ
(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...
ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស
ក្រចេះ ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រចេះបានប្រាប់អំពីការចងចាំមួយដែលខ្លួនចាំមិនភ្លេចថា ព្រឹកឡើងឃើញសាកសពអណ្ដែត ចំនួនមួយឬពីរសាកសព អំឡុងឆ្នាំ ១៩៧៨។ លាន គឹមហេន មានអាយុ ៧២ឆ្នាំ រស់នៅភូមិដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីសម័យខ្មែរក្រហម គឹមហេន មានអាយុប្រហែល ៣០ឆ្នាំ និងទើបតែសម្រាលកូនទី ៤ របស់ខ្លួន ដូច្នេះខ្មែរក្រហមបានប្រើឲ្យនៅចាំសំនាប និងត្បាញក្រមា និងភួយនៅវិហារចាម...
អង្គការប្រើឲ្យធ្វើការទាំងខ្ញុំនៅសរសៃខ្ចី
(ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច ត្រូវធ្វើស្រែប្រវាស់ដៃ និងគ្រប់ទ្រព្យសម្បត្តិទាំងអស់ ត្រូវបានបញ្ចូលក្នុងសហករណ៍។ ប្រជាជនកម្ពុជាទាំងអស់...
អង្គការចាប់មនុស្សទៅទាំងយប់
(ក្រចេះ)៖ រាជ សារុំ មានអាយុ៧៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីផ្ទះរបស់គាត់ ទៅកាន់ភូមិថ្មីមួយដែលស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ នៅអំឡុងពេលជម្លៀសទៅ គាត់មិនបានយកទ្រព្យសម្បត្តិអ្វីភ្ជាប់ទៅជាមួយច្រើនឡើយ ព្រោះគាត់មានកូនតូច ដូច្នេះបានត្រឹមតែយកខោអាវបន្តិច និងឆ្នាំងតូចមួយទុកសម្រាប់ដាំបាយហូបប៉ុណ្ណោះ។ គាត់បានប្រាប់បន្តទៀតថា ដោយសារតែភាពលំបាកវេទនាពេក គាត់មិនចង់បានរបស់ទ្រព្យអ្វីជាប់នៅនឹងខ្លួនឡើយ ហើយក៏មិនដឹងយកទៅធ្វើអ្វីដែរ។ ពេលធ្វើដំណើរតាមផ្លូវ សារុំ បានបែកពីម្ដាយ ប៉ុន្តែនៅបន្ទាប់ពីបានទៅដល់ទំនប់ព្រែកកាំង...
អតីតគ្រូពេទ្យ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ វ៉ាន់ សុខន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិដូង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សុខន និយាយថា នៅក្នុងរបបខ្មែរក្រហមមានភាពជឿនលឿនទៅលើការធ្វើការងារ ដូច្នេះហើយបានជាមានប្រឡាយ និងទំនប់ធំៗ ដែលអាចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។ គាត់ក៏បានបញ្ជាក់ប្រាប់ផងដែរថា ថ្វីត្បិតតែការងារជឿនលឿនមែន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការសម្លាប់មនុស្សដែលគ្មានកំហុសអស់ជាច្រើននាក់។ អង្គការប្រើប្រជាជនឲ្យកាប់រណ្ដៅទុកសម្រាប់កប់ខ្លួនឯងក៏មានដែរ។ ប្រជាជនខ្លះត្រូវបានអង្គការកុហកថានាំឲ្យទៅធ្វើត្រីប្រហុកនៅឯសមុទ្រ...
កសិករចិញ្ចឹមមាន់ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាគ្រប់វ័យ ត្រូវតែធ្វើការងារគ្រប់ៗគ្នា។ កងកុមារក្មេងៗ អង្គការប្រើឲ្យនៅចាំដេញចាបកុំឲ្យចាបស៊ីស្រូវ ក្រៅពីនេះត្រូវ រើសអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងឃ្វាលគោ ក្របីជាដើម។ ចំណែកកងយុវជន យុវនារី ត្រូវលើកទំនប់ ជីកប្រឡាយ និងធាក់រហាត់ទឹក រីឯចាស់ៗដែលមានអាយុចាប់ពី ៣០-៤០ឆ្នាំ ត្រូវធ្វើស្រែ ភ្ជួររាស់ ដកស្ទូង ជាដើម។ ចំណែកឯកងចាស់ៗដែលមិនអាចធ្វើការងារធ្ងន់បាន គឺអង្គការឲ្យនៅមើលថែកុមារតូចៗ...
កងកុមារ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រស់នៅក្នុងខេត្តក្រចេះ បានរៀបរាប់អំពីដំណើរជីវិតរបស់គាត់ជាកងកុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជារបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ សុខ សឿន ភេទប្រុស មានអាយុ ៥៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីភូមិស្រឡៅពក ខេត្តកំពង់ចាម ទៅកាន់ស្រុកចម្ការលើ។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងភូមិស្រឡៅពកនោះចេញទៅតាមទិសដៅផ្សេងដែលអង្គការបានរៀបចំ ហើយបានជម្លៀសយកប្រជាជនភូមិ-ស្រុកផ្សេងឲ្យទៅនៅក្នុងភូមិស្រឡៅពកនោះវិញ។ សឿន បានបន្ថែមថា គាត់ធ្លាប់បានឃើញអង្គការបណ្ដើរប្រជាជនទៅធ្វើទារុណកម្ម រួចហើយសម្លាប់ចោល ហើយគាត់ក៏បានឃើញផ្ទាល់នឹងភ្នែកពេលដែលអង្គការវាយសម្លាប់ដែរ...
អង្គការបង្ខំឲ្យខ្ញុំសម្លាប់កូន
(ក្រចេះ)៖ មល់ សម្បត្តិ ភេទស្រី អាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានទីលំនៅក្នុងភូមិឃុំដដែល។ គាត់មានកូនចំនួន១២នាក់ ស្លាប់អស់ប្រាំមួយនាក់។ សម្បត្តិ បាននិយាយប្រាប់ថា រឿងរ៉ាវដែលគាត់ចាំមិនភ្លេចនោះគឺ នៅក្នុងរបបខ្មែរក្រហមមិនមានអាហារហូបគ្រប់គ្រាន់នោះទេ គាត់ត្រូវហូបស្លឹកឈើជំនួសឲ្យបាយ។ ក្រៅពីស្លឹកឈើគឺមានគល់ចេក គល់ល្ហុង ផ្លែបេង ផ្លែសម្រង និងមើមក្ដួចជាដើម។ សម្បត្តិ...
ជាប់ឈ្មោះនៅក្នុងបញ្ជីសម្លាប់
(ក្រចេះ)៖ ឡៃ ឈឿន ភេទស្រី មានអាយុ ៧៥ឆ្នាំ មានកូនបីនាក់ បច្ចុប្បន្នមានទីលំនៅ នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការស្ទូង ដកស្រូវ តាមបញ្ជារបស់អង្គការ។ អង្គការតែងតែកសាងប្រជាជនណាដែលមិនខិតខំធ្វើការ ដោយធ្វើការខ្ជិល និង ធ្វើការយឺត។ នៅជំនាន់នោះប្រជាជនកម្ពុជាទាំងអស់ទទួលរងទុក្ខលំបាកដោយសារតែការធ្វើការហួសកម្លាំង អាហារហូបមិនគ្រប់គ្រាន់ ទទួលរងការចោទប្រកាន់ពីអង្គការ និងការទិតៀនគ្នាទៅវិញទៅមក។ សម្រាប់របបអាហារនៅក្នុងរបបនោះមានត្រឹមតែបបរមួយចានប៉ុណ្ណោះ។ ឈឿន...
អតីតកងចល័តនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ ខៃ ហៀង ភេទស្រី មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ្មែរក្រហមបានបំផ្លាញផ្ទះរបស់គាត់ចោល ដោយយកទៅធ្វើជារោងបាយសម្រាប់សហករណ៍។ ប្រជាជនមានសម្លៀកបំពាក់តែមួយសម្រាប់ និងក្រមាពណ៌ក្រហមមួយ និងស្បែកជើងកងឡានមួយសម្រាប់។ សម្លៀកបំពាក់របស់គាត់គឺជា សាច់ក្រណាត់មិនបានស្អាត និងមាំល្អនោះទេ ព្រោះគាត់ត្រូវពាក់ទៅធ្វើការជារៀងរាល់ថ្ងៃ មិនមានពេលវេលាដើម្បីបោកហាលឲ្យស្ងួតឡើយ មានពេលខ្លះគាត់ត្រូវពាក់សម្លៀកបំពាក់ទាំងសើមទៅធ្វើការ។ អង្គការបានជម្លៀស ហៀង ឲ្យទៅរស់នៅផ្ទះរបស់ជនជាតិខ្មែរអ៊ិស្លាម ហើយបានជម្លៀសជនជាតិអ៊ិស្លាមទៅនៅតំបន់ផ្សេង។ ទៅដល់ទីនោះគាត់បានចិញ្ចឹមមាន់ទា...
ខ្មែរក្រហមបង្ខំខ្ញុំរៀបការ
(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈឹម ស៊ាម ភេទស្រី បច្ចុប្បន្នមានអាយុ ៧០ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់បាននិយាយប្រាប់ថា កាលពីរបបខ្មែរក្រហមគាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ និងបានស្លាប់បាត់បង់ជីវិតចំនួនប្រាំនាក់។ របបខ្មែរក្រហម គឺជារបបមួយដែលប្រជាជនកម្ពុជាសឹងតែគ្រប់រូបមានភាពតក់ស្លុតនៅពេលដែលបានឮ។ មានប្រជាជនជាច្រើន ដែលត្រូវបាត់បង់សមាជិកគ្រួសារ ដោយសារតែការជម្លៀស ជំងឺ កង្វះអាហារបរិភោគ និងដោយសារការសម្លាប់របស់ខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ស៊ាម ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅកាន់ខេត្តកំពង់ធំ...

