អាស៊ាន រវាងសង្គ្រាម និងសន្តិភាព

អាស៊ាននឹងមិនអាចក្លាយជាស្ថាប័នដែលមានកិត្តិសព្ទល្បីល្បាញបានឡើយ ដរាបណាអាស៊ាននៅតែព្យាយាមផ្គាប់ចិត្តសមាជិកគ្រប់ៗគ្នា។ ទង្វើបែបនេះតំណាងឱ្យ “ការប្តេជ្ញាចិត្តដែលខ្វះភាពមុះមុតចំពោះច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ” —ដោយមិនច្បាស់លាស់ មិនប្រាកដប្រជា មើលទៅព្រាលៗ— ដែលមានចេតនាមិនជំរុញឱ្យមានវឌ្ឍនភាពអ្វីទាំងអស់ដើម្បីចៀសវាងការធ្វើឱ្យសមាជិកណាមួយខឹងសម្បា។

ជាលទ្ធផលចុងក្រោយ ភាពខ្មាសអៀនខ្វះការទុកចិត្តរបស់អាស៊ាន នឹងនាំទៅរកចំណុចបញ្ចប់មួយក្នុងចំណោមពីរគឺ៖ ការបន្តសង្គ្រាម, ភាពតានតឹង និងគ្មានសន្តិភាពយូរអង្វែង ឬអ្វីដែលអាក្រក់ជាងនេះទៅទៀត គឺការសម្រេចបានសន្តិភាពតាមរយៈការធ្វើសង្រ្គាមដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែលជានិច្ចកាលអ្នកខ្លាំងគឺជាអ្នកកំណត់ពីភាពត្រឹមត្រូវ។

—ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

យោង៖ ‘មិត្តភក្តិរបស់យើងមិនត្រូវយល់ច្រឡំចំពោះរឿងនេះឡើយ’៖ ឯកឧត្តម អាន់វ៉ា បដិសេធការចោទប្រកាន់ពីការជ្រៀតជ្រែកចូលទៅក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ (សារព័ត៌មាន CNA, នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin