Author: Nen Sreymom

អតីតកងឈ្លបនៅក្នុងរបបខ្មែរក្រហម

(កោះកុង) ហ៊ុន ផល្លី អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧០ គាត់មានអាយុប្រហែល១៤ឆ្នាំ។ គាត់បានបន្តថា ភូមិរបស់គាត់ មានការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ដោយគាត់ត្រូវ​ស្នាក់​នៅក្នុងរណ្ដៅត្រង់សេ ។ ចូលដល់រដូវវស្សា គាត់បានបញ្ជាក់ថា មានទាហានបានចូលលុកលុយនៅក្នុងភូមិរបស់គាត់។ ទាហានទាំងនោះ​បាញ់កាំភ្លើងដើម្បី​ដណ្ដើមយកទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ប្រជាជន។ បន្ទាប់ពីរបប លន់ នល់ បានដួលរលំ របបខ្មែរក្រហមចាប់ផ្ដើមកាន់កាប់អំណាច...

សម្លាប់មនុស្សយកទៅសង់ទន្លេបាទី

(ក្រចេះ)៖ ឈួន សាង ភេទស្រី អាយុ៨១ឆ្នាំ មានស្វាមីឈ្មោះ ព្រឿង និងមានកូន៦នាក់។ បច្ចុប្បន្ន សាងរស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គាត់មានបងប្អូន៥នាក់ ក្នុងនោះមានស្រី២នាក់ និងប្រុស៣នាក់។ សាង និងស្វាមីបានរៀបការតាំងពីរបបខ្មែក្រហមមិនទាន់ឡើងកាន់អំណាច។ ឈានចូលដល់របបខ្មែរក្រហម សាង ជាប្រជាជនថ្មី ដែលត្រូវបានយោធាខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញ ទៅខេត្តកណ្ដាល។ ប្រជាជនថ្មី ឬប្រជាជន១៧មេសា...

ញុះញង់កុមារ

(កោះកុង)៖ នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហ៊ួយ បានរៀបរាប់រឿងរ៉ាវបទពិសោធន៍ជីវិត​ ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម...

យោធាខ្មែរក្រហម

(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស​ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់​នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុង​តំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...

កសាងព្រោះតែប៉េងប៉ោះ

(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។...

ប្រជុំទិតៀន

(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំង​បានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ សាវីន...

បែកព្រោះមិនបានស្រឡាញ់

(បាត់ដំបង)៖  ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែល​បាន​ឆ្លងកាត់ការ​រៀបការដោយ​បង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៧០...

វត្តអារាមត្រូវបានលុបបំបាត់

(កណ្ដាល)៖ ខ្មែរក្រហម បានលុបបំបាត់វត្តអារាម មិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនាឡើយ។ សូត្រ សម្បត្តិ ភេទស្រី កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៥១ មានអាយុ៧៣ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅឃុំលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅអំឡុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុ២៥ឆ្នាំ។ ពេលនោះ សម្បត្តិ នៅលីវ គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។...

ការសម្លាប់មនុស្សគឺជាដំណោះស្រាយ

(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម គ្មានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវឡើយ។ វិធីដែលអាចដោះស្រាយបញ្ហាបាន គឺការសម្លាប់។ ទូច សាមិត ឈ្មោះបដិវត្តន៍ អន មិត ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាមិត បានរៀបការជាមួយនឹងភរិយា នៅឆ្នាំ១៩៧៤ ក្នុងទីក្រុងភ្នំពេញ។ ឈានចូលរបបខ្មែរក្រហមឆ្នាំ១៩៧៥ គាត់ត្រូវបានបែកពីគ្រួសារ ចេញទៅរស់នៅតែ២នាក់ប្ដី-ប្រពន្ធ។ សាមិត...

គ្រូពេទ្យគ្មានជំនាញ

(បាត់ដំបង)៖ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនមូលដ្ឋាន ដែលអង្គការ ចាត់តាំងឲ្យធ្វើការងារជាគ្រូពេទ្យ។ ប្រជាជនដែលត្រូវចាត់តាំងគឺមានរយៈពេលរៀនជំនាញព្យាបាលយ៉ាងយូរត្រឹមតែ៦ខែប៉ុណ្ណោះ រួចត្រូវចេញអនុវត្តព្យាបាលអ្នកជំងឺជាក់ស្តែង​បន្ទាប់ពីរៀនចប់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តបាត់ដំបង។ ទួន ធឿប ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ ធឿប និងគ្រួសារ មានផលលំបាកខ្លាំងព្រោះនៅពេលនោះមានការទម្លាក់គ្រាប់បែក។ ទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធផ្សេងៗត្រូវបំផ្លាញដោយសារគ្រាប់បែក ព្រមទាំងបានសម្លាប់ជីវិតប្រជាជនជាច្រើន​។ ឆ្នាំ១៩៧៥ ធឿប...

កុមារក្នុងរបបខ្មែរក្រហម

ចំណាំ៖ ដោយ​សារ​ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុង​របប​ខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នក​ស្ម័គ្រចិត្ត​កម្ពុជា គឺតាមការដំណាល​របស់​លោកយាយ​របស់គាត់។ (ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ​ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ...

Solverwp- WordPress Theme and Plugin