ស្ទើរតែត្រូវខ្មែរក្រហមសម្លាប់
(ស្ទឹងត្រែង)៖ មានពេលមួយ អង្គការបម្រុងយក ហួង ទៅសម្លាប់ ប៉ុន្តែគាត់ទទួលបានការសង្រ្គោះពីប្រធានក្រុម។ ប្រធានក្រុមរបស់ ហួង បាននិយាយប្រាប់ទៅកាន់អង្គការថា ហួង គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម និងខិតខំធ្វើការងារ ហេតុនេះ អង្គការដោះលែងគាត់មកវិញ។ ធឿន ហួង មានអាយុ៦៧ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គាត់មិនមានជំងឺណាមួយធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ដាសាយបន្តិចបន្តួច។ នៅឆ្នាំ១៩៧០...
បបរអង្ករមួយកំប៉ុង ហូបគ្នា១២នាក់
(ក្រចេះ)៖ តាំង រុំ អាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រុំ មានជំងឺសន្លាក់ដៃ-ជើង ឈឺចង្កេះពិបាកធ្វើដំណើរ និងងងឹតភ្នែក។ នៅពេលដែលខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជនកម្ពុជាដែលធ្លាប់តែរស់នៅមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដី បែរជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែជាមួយសមាជិកគ្រួសារខ្លួនឯងក៏ដោយ។ ខ្មែរក្រហម តែងអប់រំចិត្តគំនិតប្រជាជន ជាពិសេសកុមារតូចៗឱ្យតាមដានឪពុកម្ដាយរបស់ខ្លួន។ នៅពេលដែលឪពុកម្ដាយ និយាយពីភាពអវិជ្ជមានរបស់អង្គការ កុមារទាំងនោះត្រូវតែប្រាប់ព័ត៌មានទៅកាន់អង្គការភ្លាម។ ក្រោយពីខ្មែរក្រហមចូលកាន់អំណាច ទ្រព្យសម្បត្តិដែល រុំ...
សម្លាប់មនុស្សនឹងគល់ឫស្សី
(ក្រចេះ)៖ វ៉ាន់ ឌឿន អាយុ៦២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ឌឿន មានជំងឺឫសដូងបាត។ នៅក្នុងរបបខ្មែរក្រហម ឌឿន មានអាយុ១២ឆ្នាំ ហើយគាត់រស់នៅភូមិថ្មគ្រែ។ ឌឿន ជាប្រជាជនមូលដ្ឋាន។ គាត់ទទួលតួនាទីជាឈ្លបភូមិ បន្ទាប់មកគាត់ត្រូវបានចាត់តាំងឱ្យទៅរៀនវិជ្ជាពេទ្យ និងធ្វើជាគ្រូពេទ្យបានរយៈពេលមួយឆ្នាំ។ ក្រោយមកទៀត ឌឿន ត្រូវបានបញ្ជូនទៅស្រុកស្នួល ធ្វើការងារនៅក្នុងសហជីពជ័រកៅស៊ូ។ នៅអំឡុងពេល...
ទាល់តែសមាជិកគ្រួសារស្លាប់ ទើបអាចសុំច្បាប់បាន
(ក្រចេះ)៖ ធន សាកេន អាយុ៨០ឆ្នាំ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាកេន មានកូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ដោយកូនរបស់គាត់២នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន សាកេន មានបញ្ហាងងឹតភ្នែក ឈឺក្បាល វិលមុខ និងលើសជាតិស្ករ។ នៅអំឡុងឆ្នាំ១៩៧៣ សាកេន មានកូនចំនួន៣នាក់ ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការ។ ក្រោយមកបានបន្តិច មានចលនាខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងតំបន់របស់គាត់ និងចាត់តាំងឱ្យប្រជាជននៅក្នុងភូមិធ្វើពលកម្មនៅតាមភូមិ។...
កូនស្លាប់ភ្លាមៗក្រោយចាក់ថ្នាំ
(កណ្ដាល)៖ ថាច វួចឡុង អាយុ៧៤ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ វួចឡុង បានចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមរបស់គាត់ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម។ វួចឡុង គឺជាប្រជាជន១៧មេសា ដែលត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ។ ផ្ទះរបស់គាត់មានទីតាំងនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ វួចឡុង បានចែករំលែកថា ជីវិតរស់នៅក្នុងរបបខ្មែរក្រហមគឺវេទនាណាស់ ទាំងការស្នាក់នៅ, ការហូបចុក និងការងារ។ នៅក្នុងរបបនោះ ម្នាក់ៗត្រូវទទួលរងភាពលំបាក គ្មាននរណាអាចគេចផុតឡើយ។...
ស្បែកជើងកង់ឡាន
(កំពង់ចាម)៖ ហៃ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រសិនជាប្រជាជនណាម្នាក់ដែលមានស្បែកជើងកង់ឡានពាក់ គឺរាប់ថាជាអ្នកដែលហ៊ឺហាជាងគេហើយ។ គាត់បានបន្ថែមថា អ្នកដែលមានស្បែកជើងកង់ឡានពាក់គឺសុទ្ធតែជាអ្នកមានឋានៈ កម្រិតចាប់ពីកម្មាភិបាលឡើងទៅ។ សន ហៃ អាយុ៨១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហៃ មានបងប្អូនចំនួន៦នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់មានជំងឺស្ពឹកដៃ-ជើង អស់រយៈពេលជាង២៤ឆ្នាំមកហើយ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ ហៃ...
បងស្រី និងក្មួយរបស់ខ្ញុំត្រូវទៅទីតាំងថ្មី
(ក្រចេះ)៖ ស៊ីម សេម អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សេម មានជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និងបញ្ហាងងឹតភ្នែក។ សេម ធ្លាប់ស្ម័គ្រចិត្តបម្រើការងារជាយោធាខ្មែរក្រហម និងចូលសមរភូមិប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅខេត្តកំពង់ធំ។ បន្ទាប់ពីគាត់ប្រយុទ្ធនៅសរមភូមិក្នុងខេត្តកំពង់ធំបានចំនួនពីរឆ្នាំ គាត់បានត្រឡប់ទៅខេត្តក្រចេះវិញ។ ក្រោយពីត្រឡប់ទៅស្រុកកំណើតវិញគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់។ កន្លងបានប្រហែលជាបីខែ ខ្មែរក្រហមបានវាយរំដោះកាន់កាប់ទីក្រុងភ្នំពេញ ។ ក្រោយពីខ្មែរក្រហមកាន់កាប់អំណាចទូទាំងប្រទេស...
ឈឺមិនហ៊ានទៅពេទ្យ
(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម ស្រីពៅ បានកើតជំងឺកញ្រ្ជឹល និងបានសម្រាកព្យាបាលនៅក្នុងកង មិនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ ព្រោះខ្លាចយកជីវិតទៅបោះចោលនៅមន្ទីរពេទ្យ និងមិនបានត្រឡប់ទៅផ្ទះវិញ។ នៅក្នុងរបបនោះ មានអ្នកជំងឺជាច្រើនបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ដោយសារលេបថ្នាំខុស និងគ្រូពេទ្យគ្មានជំនាញព្យាបាល។ សូត្រ ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ស្រីពៅ មានជំងឺលើសសម្ពាធឈាម។ នៅក្នុងឆ្នាំ១៩៧៥ ស្រីពៅ...
ហូបឆ្អែតតែគ្មានជីវជាតិ
(ក្រចេះ)៖ សាម៉ុត អេង អាយុ៧១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន អេង មានជំងឺរលាកសួត, រលាកក្រពះ, ឈឺខ្នង និងស្រវាំងភ្នែក។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង ហើយឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧១ នៅក្នុងតំបន់ដែល អេង...
គ្មានការគោរពប្រពៃណី
(កំពង់ធំ)៖ អ៊ូ ឌី អាយុ៦២ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ គាត់មានជំងឺសន្លាក់ដៃ-ជើង និងលើសសម្ពាធឈាម។ នៅឆ្នាំ១៩៧៥ ឌី រស់នៅក្នុងសហករណ៍រួមជាមួយនឹងប្រជាជនដទៃ ដោយធ្វើការងារដូចជា ដកសំណាប ស្ទូងស្រូវ ធ្វើប្រព័ន្ធភ្លឺស្រែ រែកដី និងលើកទំនប់។ តាមរយៈការសង្កេតរបស់ ឌី នៅក្នុងរបបខ្មែរក្រហម មានការបែងចែកប្រជាជនឱ្យរស់នៅដោយឡែកពីគ្នា ដោយប្រជាជនមូលដ្ឋានរស់នៅផ្សេង...
ជំងឺអត់ឃ្លាន
(ក្រចេះ)៖ «នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានជំងឺម្យ៉ាងហៅថាជំងឺអត់ឃ្លាន។» រ័ត្ន វ៉ាន់ស៊ីនបានលើកឡើង។ វ៉ាន់ស៊ីន មានអាយុ៧១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ វ៉ាន់ស៊ីន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់មានដើមកំណើតនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ឃើញមានទង់ជ័យពណ៌សនៅស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុង។ អ្នកទីក្រុងភ្នំពេញសង្ឃឹមថាប្រទេសជាតិនឹងលែងមានសង្រ្គាមបន្តទៀត។ ការពិតជាក់ស្តែងគឺផ្ទុយស្រឡះពីក្ដីសង្ឃឹមរបស់ប្រជាជន។ នៅម៉ោង៩ព្រឹកថ្ងៃដដែល យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ ហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុង។ ផ្ទះរបស់ វ៉ាន់ស៊ីន...

