Author: Nen Sreymom

ឮសំឡេងជួងត្រូវរូតរះ ទៅមិនទាន់ដាច់ត្រូវដាច់ពោះ

(ត្បូងឃ្មុំ)៖ ស៊ុន យ៉ុន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ យ៉ុន រស់នៅស្រុកមេមត់ ជាមួយឪពុកម្ដាយរបស់គាត់។ យ៉ុន បានចែករំលែកថា នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ គ្រួសាររបស់គាត់ អាចហូបបាយនៅផ្ទះរបស់ខ្លួនឯង មានទ្រព្យសម្បត្តិជាកម្មសិទ្ធិផ្ទាល់ខ្លួន មានស្រែ, ស្រូវ,...

ធ្វើការងារទាំងយប់ទាំងថ្ងៃ

(ក្រចេះ)៖ សឹម សាំ អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងកំពុងរស់នៅក្នុងភូមិអូរឫស្សី២ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ សាំ ស្ថិតក្នុងវ័យកុមារអាយុជាង១០ឆ្នាំនៅឡើយ ដោយគាត់ត្រូវជួយធ្វើការងារផ្ទះ និងខិតខំរៀនសូត្រ។ ក៏ប៉ុន្តែដោយសារការទម្លាក់គ្រាប់បែក គាត់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាពាក់កណ្ដាលទី។ លុះឈានចូលដល់ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស អង្គការបានចាត់តាំងឱ្យ សាំ ទៅធ្វើស្រែចម្ការ។ សាំ បានរំលឹកថា កាលណោះគាត់ត្រូវធ្វើការងារជាទម្ងន់ទាំងយប់ទាំងថ្ងៃ និងមានពេលសម្រាកតិចតួចបំផុត។...

ខ្ញុំយកថង់មកដេរធ្វើជាខោអាវស្លៀក

(ត្បូងឃ្មុំ)៖ ពោន អាង អាយុ៧៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ អាងបានចែករំលែកបទពិសោធន៍របស់គាត់ជាច្រើនដែលធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម។ នៅក្នុងអំឡុងឆ្នាំ១៩៧០ អាង មានអាយុ២៣ឆ្នាំ។ នៅពេលនោះ ស្ថានភាពនៅក្នុងភូមិបានជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារការគ្រាប់ប្លោងហោះកាត់ដំបូលផ្ទះ បណ្តាលឲ្យមានមនុស្ស សត្វពាហនៈដូចជាគោ ក្របី​របួស...

ចង់យំក៏យំមិនចេញ ព្រោះគ្មានកម្លាំងកំហែងនឹងស្រែកយំ

(ភ្នំពេញ)៖ ផេង អេងហោ មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបច្ចុប្បន្នផ្លាស់មករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ អេងហោ ជាជនពិការដែលរងគ្រោះដោយគ្រាប់កាំភ្លើងតាំងពីរបប លន់ នល់។ សព្វថ្ងៃនេះ អេងហោ មានជំងឺប្រចាំកាយរួមមានជំងឺលើសឈាម, ជំងឺក្រពះពោះវៀន និងអាលែកហ្ស៊ីស្បែក។ សម្រាប់ការព្យាបាលគាត់ធ្លាប់ទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះខាងក្រុងតាខ្មៅ ដោយត្រូវបើកថ្នាំចំនួនប្រាំថ្ងៃម្តង ។ នៅក្នុងរបប...

ហូរទឹកភ្នែកអាណិតវាសនាខ្លួនឯង

(ត្បូងឃ្មុំ)៖ ឈុំ ឃុនស៊ាង អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានរស់នៅឯភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងយ៉ាងខ្លាំងក្លា និងឥតឈប់ឈរពីកងទ័ពសត្រូវ។ នៅគ្រានោះ ឃុនស៊ាង ទើបតែមានអាយុ១០ឆ្នាំជាង។ ពេលឮសំឡេងយន្តហោះទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង ឃុនស៊ាង តែងតែរត់គេចខ្លួនទៅពួននៅឯភូមិជ្រាច ដោយត្រូវចូលលាក់ខ្លួនក្នុងព្រៃខ្មោច និងពួនតាមភ្លឺស្រែដើម្បីរក្សាសុវត្ថិភាព។ នៅឆ្នាំ១៩៧៥ ឃុនស៊ាង មានអាយុប្រហែល១៨ឆ្នាំ និងកំពុងតែមានកូនខ្ចីនៅក្នុងបន្ទុក។ ខ្មែរក្រហមមិនបានយោគយល់ថា...

ជាអ្នកតម្បាញប៉ុន្តែខ្ញុំស្លៀកតែខោអាវរហែក

(ត្បូងឃ្មុំ)៖ លាង ស៊ន់ អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម៉ឺនពួក ឃុំជ្រៃ ខេត្តព្រៃវែង។ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៥នាក់ ស៊ន់ គឺជាកូនច្បងដែលត្រូវរ៉ាប់រងការងារជាច្រើនបន្ទាប់ពីឪពុកម្ដាយ។ បច្ចុប្បន្ន ស៊ន់ រស់នៅក្រោមការមើលថែពីកូនរបស់គាត់ ក្នុងភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ មុនពេលមានព្រឹត្តិការណ៍ឆ្នាំ១៩៧០ ស៊ន់ បានរៀបការ និងផ្លាស់ប្ដូរមករស់នៅភូមិខាងប្តីក្នុងឃុំស្រឡប់។ ក្នុងអំឡុងឆ្នាំ១៩៧០ ស្ថានភាពភូមិសាស្ត្រដែល ស៊ន់ រស់នៅមានភាពវឹកវរដោយសារការធ្វើបាតុកម្ម...

រសជាតិបាយនៅក្នុងរបបខ្មែរក្រហម ឆ្ងាញ់លើសអ្វីទាំងអស់

(ត្បូងឃ្មុំ)៖ លាង រឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិជ្រៃ ឃុំម៉ឺនពួក ខេត្តព្រៃវែង។ រឿន មានបងប្អូនបង្កើតចំនួន៥នាក់។ នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, រឿន ស្ថិតនៅក្នុងវ័យកុមារនៅឡើយ ប៉ុន្តែគាត់អាចនៅចងចាំព្រឹត្តិការណ៍មួយចំនួន និងដឹងតាមរយៈការនិយាយប្រាប់ពីម្ដាយឪពុករបស់គាត់។ ភាពវឹកវរនៃសង្គ្រាមបានឈានចូលមកដល់ ធ្វើឱ្យមានការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតាមភូមិឋាន។ ក្នុងគ្រានោះ ឪពុករបស់ រឿន បានសម្រេចចិត្តចូលរួមធ្វើបាតុកម្មប្រឆាំងនឹង លន់...

របបដ៏ឃោរឃៅ

(ភ្នំពេញ)៖ លន់ លន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចាប់តាំងពីឆ្នាំ១៩៧៩មក លន បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ លន មានជំងឺលើសឈាម ដែលរោគសញ្ញានេះទើបតែកើតមានប្រហែល៥ទៅ៦ឆ្នាំចុងក្រោយនេះ ហើយតម្រូវឱ្យលេបថ្នាំជាប្រចាំ។ នៅអំឡុងឆ្នាំ១៩៧០ ដំបូងឡើយនៅស្រុកក្រាំងស្វាយមិនទាន់មានវត្តមានយោធាខ្មែរក្រហមចូលនោះទេ។ ក្រោយមកក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ទើបមានការទម្លាក់គ្រាប់ផ្លោង និងការវាយប្រយុទ្ធគ្នា...

អ្នកអូសរទេះដឹកសាកសព

(ភ្នំពេញ)៖ អូន ម៉េត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសេរីភាព ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ន ម៉េត រស់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម៉េត មានជំងឺប្រចាំកាយរួមមាន៖ ក្រពះ សួត និងឈឺសន្លាក់ដៃជើង។ អាការជំងឺក្រពះ និងសួតរបស់គាត់តែងតែចុកអួលតិចៗ តែដោយសារគាត់លេបថ្នាំផ្សំពីមន្ទីរពេទ្យទើបបានធូរស្រាលវិញ។ បច្ចុប្បន្ន ម៉េត នៅសល់តែបញ្ហាជាតិខ្លាញ់ឡើងតាមសរសៃកដែលត្រូវបន្តការព្យាបាលរហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៧០...

ខ្ញុំមានជំនឿថាវត្តជាកន្លែងមានសុវត្ថិភាព

(ត្បូងឃ្មុំ)៖ ប៉ាត ថន មានឈ្មោះហៅក្រៅថា យាយជ្រូក មានអាយុ៥៨ កើតនៅឆ្នាំ១៩៦៦ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ប៉ាត ថន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងអំឡុងដើមឆ្នាំ១៩៧០ ភូមិកំណើតរបស់ ថន ជួបប្រទះនូវការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីលើយន្តហោះ។ ស្ថានភាពនាពេលនោះបង្ខំឱ្យ ថន...

បបរមួយវែកមានអង្ករមួយស្លាបព្រា

(ភ្នំពេញ)៖ ហ៊ុយ ចាន់ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរបោះអង្កាញ់ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ  និងមានទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧០ ក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវក្នុងតំបន់ដែល ចាន់ រស់នៅ បានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យប្រជាជនប្រមាណ៨០ភាគរយរត់ភៀសខ្លួន និងប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមកេណ្ឌចូលធ្វើជាយោធា។ ក្រោយមក ចាន់ បានបួសជាព្រះសង្ឃគង់នៅវត្តច្បារអំពៅ។...

Solverwp- WordPress Theme and Plugin