Author: Phea Raksmey

សាយ ជា៖ បានគុណបុណ្យចេះឡើងត្នោត

សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។ គ្រួសាររបស់ ជា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយសារកូនៗរបស់គាត់ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងយុវជន ហើយប្រពន្ធរបស់គាត់ចូលទៅក្នុងកងជី ឯ ជា ត្រូវអង្កការចាត់តាំងឲ្យឡើងត្នោត...

ក្រូច តេង៖ ខិតខំធ្វើការងារ ដើម្បីទទួលបានការទុកចិត្តពីអង្គការ

ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស តេង និងកូនឲ្យទៅរស់នៅត្រពាំងកក់ ព្រោះគាត់មានបងប្អូនច្រើននាក់ ធ្វើការងារនៅក្នុងសម័យ លន់ នល់ ហើយត្រូវជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។ នៅភូមិត្រពាំងកក់​...

ទេព ផាន៖ ស្ទើរតែបាត់បង់ជីវិតជាច្រើនដង

ទេព ផាន អាយុ៧៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផាន ជាស្រ្ដីមេម៉ាយ ត្រូវចិញ្ចឹមកូន៣នាក់តែម្នាក់ឯង។ មុនដំបូង ប្ដីរបស់ផាន ធ្វើការងារនៅក្នុងរោងចក្រស្ករស ប៉ុន្តែនៅពេលដែលប្រទេសជាតិមានសង្គ្រាម គាត់ត្រូវបង្ខំចិត្តធ្វើជាទាហាន។ ក្រោយមក ផាន បានទទួលដំណឹងថា ប្ដីរបស់គាត់ត្រូវបានអ្នកស្គាល់គ្នាបាញ់សម្លាប់។ នៅពេលជម្លៀសចេញពីទីក្រុងភ្នំពេញ ផាន បាននាំកូនទាំង៣នាក់របស់គាត់ ទៅរស់នៅជាមួយម្ដាយនៅភូមិប្រសៀត។ ពេលមកដល់ភូមិ អង្គការបានជំរុញឲ្យ...

អ៊ូច ផាន៖ ពិការភ្នែកក៏ត្រូវធ្វើការងារ

អ៊ូច ផាន អាយុ៧១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅអាយុ៥ឆ្នាំ ផាន បានធ្លាក់ខ្លួនឈឺ រហូតដល់ពិការភ្នែក។ មុនពេលពិការ ផាន មានជំងឺឈឺភ្នែកធម្មតា ប៉ុន្តែដោយសារតែឈឺយូរពេក និងគ្មានការព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យជំងឺភ្នែករបស់គាត់កាន់តែធ្ងន់។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់ផាន បានជម្លៀសចេញពីភូមិប្រសៀត ទៅរស់នៅតាកែវ ដើម្បីគេចពីសមរភូមិប្រយុទ្ធ និងការទម្លាក់គ្រាប់បែក។...

ខាត់ ថាវ៖ បើត្រលប់ទៅស្រុកកំណើត នឹងត្រូវសម្លាប់ចោល

ខាត់ ថាវ អាយុ៦២ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ថាវ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ថាវ ចូលរៀនដំបូងនៅសាលាក្រាំងចំបក់ អង្គតាសោម រហូតដល់មានរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារ ថាវ មិនអាចចេញចូលសាលារៀនបានទៀតទេ ហេតុនេះហើយ គាត់បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃវិញ។ អំឡុងពេលបួសជាព្រះសង្ឃ ថាវ បានជួបការលំបាកជាបន្តបន្ទាប់។...

សេក ពៅ៖ មិនបានដឹងថាមានការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម

សេក ពៅ អាយុ៨៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ គ្រួសារពៅ បានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ គ្រួសាររបស់ពៅ បានភៀសខ្លួនជាបន្តបន្ទាប់រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ ១៩៧៥។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ពៅ រស់នៅខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ពៅ មិនបានដឹងពីការសម្លាប់មនុស្សនោះទេ ព្រោះនៅកន្លែងគាត់រស់នៅ ប្រជាជនទទួលបានអាហារហូបចុក ហើយការធ្វើការងារមិនលើសកម្លាំង។ ជារៀងរាល់ថ្ងៃ...

ង៉ែត ប៉ៃ៖ អង្គការរើសអើង ប្រជាជនថ្មី

ង៉ែត ប៉ៃ អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ប៉ៃ រៀបការតាំងពីសម័យសម្ដេច សីហនុ ប៉ុន្តែគាត់មិនមានកូននោះទេ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ ប៉ៃ ទៅដល់ វាលវង់ ខេត្តពោធិ៍សាត់ ជិតភ្នំរការ និងភ្នំរាមរៃ ជាប់ខេត្តបាត់ដំបង ជាមួយប្រជាជនថ្មីផ្សេងទៀត។ ប៉ៃ ធ្វើការងារនៅវាលវង់មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យមកដូនអី ក្ដីខ្វាវ...

មុំ សារិន៖ ស្ទើរតែបាត់បង់ជីវិតដោយសារលួចអាហារហូប

មុំ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គ្រួសារសារិន បានជម្លៀសចេញពីទីរួមខេត្តតាកែវ ទៅរស់នៅភូមិប្រសៀត។ ពេលចូលដល់ភូមិ ប្រធានសហករណ៍បានហៅប្រជាជនទៅសួរប្រវត្តិរូប។ មុនពេលសាកសួរ កម្មាភិបាលខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនទាំងអស់ឲ្យនិយាយការពិតជាមួយអង្គការ អ្នកមានតួនាទីពីមុន ត្រូវនិយាយតាមត្រង់ នឹងបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងដើមវិញ។ ពេលសួរចម្លើយរួច  សារិន បានឃើញអង្គការបចាប់ចងមនុស្សជាច្រើននាក់ រួចបញ្ជូនចេញទៅបាត់ដំណឹងសូន្យសុង។ ក្នុងចំណោមអ្នកដែលអង្គការយកចេញទៅ មានពូម្នាក់ដែលសារិនធ្លាប់ស្គាល់ ដែលជាអ្នកបើករម៉ក...

ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស

ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់​ ធ្វើការងារក្នុងកងកុមារ។ ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។...

ពិធីបង្សុកូល ឧទ្ទិសកុសលជូនអដ្ឋិធាតុចំនួន៤៦៤ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

នៅវេលាម៉ោង ៧ កន្លះព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីបង្សុកូលជូនដល់ កោដ្ឋ ចំនួន៤៦៤ នៅហោអដ្ឋិធាតុ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅក្នុងវត្តលង្កា។ ការរៀបចំពិធីបង្សុកូល គឺដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អ្នកស្លាប់ឱ្យបានទៅដល់សុគតិភព។ កម្មវិធីខាងលើមានការនិមន្តចូលរួមពីព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម, ព្រះសង្ឃ៤អង្គ, ដូនជីតាជី,...

វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប

វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់​ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន...

Solverwp- WordPress Theme and Plugin