Author: Phea Raksmey

អ៊ូច យឿន៖ ត្រូវធ្វើការងាររហូតដល់ស្លាប់

អ៊ូច យឿន អាយុ៨២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ យឿន គឺរែកដីដំបូក និងកើបលាមកចេញពីបង្គន់។ ចូលដល់រដូវវស្សា យឿន ត្រូវចេញទៅធ្វើការដកសំណាប និងស្ទូងស្រូវក្នុងវាលស្រែ ចាប់ពីព្រលឹមរហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរមួយចាន ជាមួយសម្លព្រលឹត ឬត្រកួន។ នៅពេលដែលហូបអាហារ យឿន បានលួចទុកកាកបបរបន្តិចបន្តួចឲ្យកូនរបស់គាត់ ប៉ុន្តែនៅពេលដែលប្រធានកងដឹងបានធ្វើការទិតៀន និងចោទគាត់ថាជាខ្មាំង។...

អ៊ូច អេន៖ ពិការក៏ត្រូវធ្វើការ

អ៊ូច អេន អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អេន មានពិការភាពតាំងពីកំណើត។ នៅក្នុងសម័យ លន់ នល់ អេន ធ្វើការងារជាអនុប្រធានយុវជនឃុំ ប្រចាំការនៅលើភ្នំដើម្បីតាមចាប់ក្រុម ព្រំសាន់។​ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទ លើរបប លន់ នល់ អេន បានត្រលប់មកសហករណ៍វិញ និងធ្វើការងារជាអ្នកកាន់ឃ្លាំង។ អេន...

ឡាង តាន់៖ ធ្វើការជាមួយអ្នក១៧មេសា ហូបមិនបានគ្រប់គ្រាន់

(តាកែវ) ឡាង តាន់ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម តាន់​ ធ្វើការងាររែកដី លើកទំនប់, ជីកប្រឡាយ, ជីកស្រះតាមវត្ត, លើកប្រព័ន្ធភ្លឺ នៅក្បែរបុរីជលសា ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងកងលើកប្រឡាយ តាន់ ធ្វើការងារជាមួយអ្នក១៧ មេសា ហេតុនេះហើយបានជាគាត់បានហូបតែបបរ ជាមួយសម្លព្រលឹត...

មាញ សារើន៖ ធ្វើការនៅក្នុងកងកុមារឃុំសន្លុង

(តាកែវ) មាញ សារើន អាយុ៥៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារើន ចងចាំថា មានរថក្រោះ និងយន្តហោះមកទម្លាក់គ្រាប់បែក នៅក្នុងភូមិជ្រៃ។ នៅពេលដែលមានការទម្លាក់គ្រាប់ ឬរថក្រោះចូលមក គ្រួសាររបស់សារើន តែងតែរត់ភៀសខ្លួនចូលក្នុងព្រៃ ប៉ុន្តែម្ដាយរបស់គាត់ដែលទើបសម្រាលកូនរួចត្រូវនៅចាំផ្ទះ។ ក្រៅពីការត់ចូលព្រៃ សារើន ត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ ហើយលើខ្លួនត្រូវយកខ្ទឹមមកចងព្យួរនៅក...

តឹង ម៉ុម៖ ទម្រាំតែបានរស់ស្រួល ត្រូវឆ្លងកាត់ការលំបាកយូរដែរ

(តាកែវ) ​តឹង ម៉ុម អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ ម៉ុម គឺធ្វើការងាររែកដីក្នុងកងកុមារ។ បន្ទាប់មកនៅពេលដែល ម៉ុម ពេញវ័យ អង្គការបានបញ្ជូនគាត់ចូលក្នុងកងចល័តដើម្បីធ្វើស្រែ ស្ទូង និងដក នៅរដូវវស្សា និងរែកដី, លើកទំនប់ និងជីកប្រឡាយ នៅរដូវប្រាំង។ ចំពោះទីកន្លែងដែល ម៉ុម...

អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន

អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។  នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...

មិន ទូច៖ មនុស្សស្លាប់យ៉ាងអាណោចអាធ័ម

មិន ទូច អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ទូច ចងចាំថា គាត់បានធ្វើដំណើរទៅតាមម្ដាយនៅកន្លែងធ្វើការងារ។ ដោយសារតែ ទូច នៅក្មេងពេកបានជាគាត់មិនបានធ្វើការងារនោះទេ ហើយរបបអាហារដែលគាត់ទទួលបានគឺបាយ ឬបបរលាយជាមួយដំឡូងមី។ នៅក្នុងសម័យខ្មែរក្រហម ទូច បានទទួលសម្លៀកបំពាក់ពីម្ដាយរបស់គាត់បន្តិចបន្តួច ហើយគ្មានស្បែកជើងពាក់នោះទេ។ ចំណែកសាប៊ូដុះខ្លួន, ថ្នាំដុះធ្មេញ, សាប៊ូកក់សក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតគឺមិនមាននោះទេ។ ដើម្បីជំនួសសាប៊ូកក់សក់...

ប្រុក នឿន៖ បំណាច់តែខ្លាចស្លាប់គឺត្រូវតែប្រឹងធ្វើការ

ប្រុក នឿន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នឿន មានអាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិត ឃុំធ្នាប្រជុំ ស្រុក១០៨(ស្រុកកោះអណ្ដែត) ដែលជាស្រុកកំណើតប្ដី។ នៅក្នុងសហករណ៍អណ្ដូងសំរិត អង្គការបានចាត់តាំង​ នឿន ឲ្យទៅធ្វើការងារនៅក្នុងក្រុមកងចល័តនារីឃុំធ្នាប្រជុំ ដើម្បីធ្វើការងារ រែកដីដំបូក, ជីកឡាយ, លើកទំនប់, ដកស្ទូង និងច្រូតស្រូវ។ នៅការដា្ឋនរែកដីដំបូក...

អៀង អូន៖ ប្ដីមានទោសព្រោះធ្លាប់ទៅប្រទេសវៀតណាម

(តាកែវ) អៀង អូន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល អូន ចាំមិនភ្លេចនោះគឺ អង្គការបានចាប់ប្ដីរបស់គាត់ឈ្មោះ មាស នង យកទៅមន្ទីរសន្តិសុខក្រាំងតាចាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ នង និងអូន មុនពេលរៀបការ និងពេលដែលអង្គការចាប់បញ្ជូនទៅគុកក្រាំតាចាន់៖ នៅអាយុ១៦ឆ្នាំ នង បានលាចាកសិក្ខាបទ រួចរត់ទៅប្រទេសវៀតណាម តាមការឃោសនារបស់ប្រជាជន។...

សុខ ឡៃ៖ ធ្លាប់ធ្វើការនៅស្រែអំបិល និងទទួលភ្ងៀវនៅខេត្តបាត់ដំបង

សុខ ឡៃ អាយុ៦០ឆ្នាំ រស់នៅ ភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ រឿងរ៉ាវដែល ឡៃ ចងចាំមិនភ្លេចនោះគឺការលុតដំក្នុងមន្ទីរកខ នៅត្រពាំងអណ្ដើក មុនពេលអង្គការបញ្ជូនទៅធ្វើការងារនៅស្រែអំបិល។ នៅក្នុងការលុតដំ អង្កការបានរៀបចំដាំបបរមួយខ្ទះដាក់អង្ករមួយកំប៉ុង លាយជាមួយដំឡូងមី រួចចែកប្រជាជនម្នាក់មួយវែក ទៅពីរវែកហូបក្នុងមួយពេល។ ឡៃ ទទួលការលុតដំរយៈពេលប្រមាណ២០ថ្ងៃ ទើបអង្កការបញ្ជូនគាត់ទៅស្រែអំបិល និងទទួលបានបាយ១វែកក្នុងមួយពេល។ នៅស្រែអំបិល ឡៃ មាននាទីជាអ្នកធ្វើអំបិល...

ប្រុក ឃីម៖ ចូលធ្វើជាយោធា ដើម្បីឲ្យប្រជាជនសុខសប្បាយ

ប្រុក ឃីម អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ឃីម បានចូលធ្វើជាកងទ័ពក្នុងក្រុមកងរំដោះ ដើម្បីផ្ដួលរំលំរបប លន់ នល់។ ឃីម ចូលធ្វើជាទាហាន រហូតដល់ឆ្នាំ១៩៧៥ វាយចូលទីក្រុងភ្នំពេញ។ នៅក្នុងក្រុមរំដោះ ការហូបអាហារគឺគ្រប់គ្រាន់ និងល្អប្រសើរ។ នៅឆ្នាំ១៩៧៥ ឃីម រងរបួសជើងនៅពេលដែលវាយចូលទីក្រុងភ្នំពេញ។ ពេលរបួស អង្គការបានបញ្ជូនគាត់ទៅព្យាបាលក្នុងមន្ទីរពេទ្យរហូតដល់ធូរស្បើយ...

Solverwp- WordPress Theme and Plugin