Author: Phea Raksmey

គឹម យូអ៊ី៖ ស្គមខ្លាំងរហូតដល់គ្មានកម្លាំងធ្វើការងារ

គឹម យូអ៊ី ហៅ ថុច ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។​ បច្ចុប្ប យូអ៊ី រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ យូអ៊ី ឈ្មោះ គឹម ណុប ហើយម្ដាយឈ្មោះ អោ កាញ់ និងមានបងប្អូនចំនួន៤នាក់...

យ៉ង់ ហង្ស៖ ប្អូនឯងធ្វើការងារឲ្យល្អ ព្រោះកន្លែងនេះគឺជាកន្លែងវាយចោល

យ៉ង់ ហង្ស ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហង្សឈ្មោះ យ៉ង់ ហែម ហើយម្ដាយឈ្មោះ ឆឹង ហៀក និងមានបងប្អូនចំនួន៦នាក់(ស្រី៤នាក់)។ កាលពីក្មេង ហង្ស បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ ក្នុងសម័យអាណានិគមបារាំង រហូតដល់ថ្នាក់ទី១ សម័យសម្ដេចព្រះ នរោត្តម សីហនុ។ ហង្ស មានប្រពន្ធឈ្មោះ...

ហង់ ផល្លា៖ បង្រៀនក្មេងៗឲ្យដឹងពីការតស៊ូ និងការលំបាកក្នុងសម័យខ្មែរក្រហម

នៅក្នុងរបប លន់ នល់ ផល្លា រៀនបានត្រឹមថ្នាក់ទី៩ នៅទីក្នុងភ្នំពេញ។ ចូលដល់របបខ្មែរក្រហម ផល្លា បានជម្លៀសមកភូមិតានប់វិញ និងចេញទៅទូលជី និងធ្វើជីនៅពានចេក តាមអង្គការចាត់តាំង។ នៅពេលដែល ផល្លា អាយុច្រើនបន្តិច អង្គការបានចាត់តាំងគាត់ទៅកងយុវជន តំបន់៥៥។ ការរស់នៅតំបន់ថ្មីគឺមិនស្រួលនោះទេ ផល្លា ត្រូវធ្វើការងារធ្ងន់ៗ ហើយហូបមិនគ្រប់គ្រប់។ នៅពេលដែលមានជំងឺ អង្គការមិនបានព្យាបាលត្រឹមត្រូវនោះទេ ហេតុនេះហើយបានជាម្ដាយ និងប្អូនរបស់គាត់ត្រូវស្លាប់ដោយសារក្ដៅខ្លួនខ្លាំងពេក។...

ម៉ុម សារាំ៖ មិនយល់ពាក្យថាក្បត់អង្គការ

ម៉ុម សារាំ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សារាំឈ្មោះ អែម ម៉ុម ហើយម្ដាយឈ្មោះ វង្ស យឺន និងមានបងប្អូន៩នាក់(ស្រី៦នាក់)។ នៅឆ្នាំ១៩៧២ សារាំ បានឈប់រៀនត្រឹមថ្នាក់ទី៦ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីឈប់រៀន ណារាំ បានរៀបការជាមួយឈ្មោះ បាន ផល នៅផ្ទះម្ដុំបឹងទំពុន...

លុក ហ៊ល៖ គ្មានពាក្យថាស្រួល និងហូបឆ្ងាញ់នោះទេ

លុក ហ៊ល ភេទប្រុស អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅ សង្កាត់បឹងត្របែក រាជធានីភ្នំពេញ។ បច្ចុប្បន្ន ហ៊ល រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហ៊ល ឈ្មោះ លុក ថូ ហើយម្ដាយឈ្មោះ ឈុន អុល និងមានបងប្អូន៣នាក់(ស្រី២នាក់)។ ហ៊ល មានប្រពន្ធឈ្មោះ ឯក​ ណារ៉ា...

ឯក ណារ៉ា៖ ឆេះបាតជើង និងមុខនៅពេលទម្លាក់គ្រាប់បែក

នៅក្នុងសម័យ លន់ នល់ ស្ថានភាពគ្រួសារណារ៉ា មានការផ្លាស់ប្ដូរទាំងស្រុង ព្រោះផ្ទះរបស់គាត់ និងសម្ភារប្រើប្រាស់ផ្សេងៗត្រូវបានភ្លើងឆេះអស់។ បន្ទាប់មក គ្រួសារណារ៉ា បានទទួលសម្លៀកបំពាក់ និងជំនួយបន្តិចបន្តួចពីអ្នកភូមិ រួចភៀសខ្លួនទៅនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ណារ៉ា បានជម្លៀសទាំងបង្ខំមកនៅភូមិមចាម ឃុំចំបក់ ខេត្តតាកែវវិញ។ នៅក្រោមការគ្រប់គ្រងរបស់អង្គការ ណារ៉ា គ្មានសិទ្ធិសេរីភាពទាំងអស់ បងប្អូនត្រូវបែកគ្នា ហើយមិនអាចនិយាយគ្នាបាននៅពេលដែលជួបដោយចៃដន្យ។ មួយវិញទៀត ណារ៉ា ត្រូវធ្វើការងាររាល់ថ្ងៃ...

ស្រី ញ៉េន៖ ខឹងប្រធានភូមិ ដែលបង្ខំឲ្យបងប្រុសពីរនាក់ទៅធ្វើជាយោធា

បងប្រុសទី៣របស់ខ្ញុំ ត្រូវស្លាប់ដោយសាររថក្រោះកិន ក្នុងពេលប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ បន្ទាប់មក ប្រធានសហករណ៍ បានបង្ខំឲ្យបងប្រុសទី២របស់ខ្ញុំ លាចាកសិក្ខាបទ រួចទៅធ្វើជាទាហានបន្តទៀត។ នៅក្នុងសមរភូមិ បងទី២របស់ខ្ញុំបានត្រូវរបួស និងពិការ ប៉ុន្តែអង្គការនៅតែបញ្ជូនគាត់ទៅសមរភូមិ។ នៅឆ្នាំ១៩៧៨ បងប្រុសរបស់ខ្ញុំមានរបួសធ្ងន់ធ្ងរពេលប្រយុទ្ធជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ប៉ុន្តែដោយសារប្រពន្ធរបស់គាត់រត់ចោល និងគ្មានអ្នកមើលថែ ទើបគាត់បាត់បង់ជីវិត។ ស្រី ញ៉េន ហៅសុវណ្ណ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបចាម...

សឿង ថា៖ ធ្វើការងាររួចរាល់មុនគេបានរង្វាន់

សឿង ថា ភេទស្រី អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថាឈ្មោះ ម៉ាក សឿង ហើយម្ដាយឈ្មោះឡៅ ផុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់។ ថា​មានប្ដីឈ្មោះ ម៉ាក សយ និងមានកូន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីក្មេង ថា បានរៀនសូត្របានបន្តិចបន្តួច ព្រោះប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧២...

ហួន គឹមស្រេង៖ ឪពុកស្លាប់ដោយសារអត់អាហារ ហើយបងប្អូនត្រូវអង្គការចាប់យកទៅសម្លាប់

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់គឹមស្រេង ត្រូវបានឆេះដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីឆេះផ្ទះ បងប្អូនរបស់គឹមស្រេង បានបែកចេញពីគ្នា ដើម្បីរការងារធ្វើ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់គឹមស្រេង បាត់បង់ឪពុកម្នាក់ដោយសារកង្វះអាហារ និងជំងឺ និងបងប្អូន៤នាក់ទៀត ត្រូវអង្គការសម្លាប់នៅកន្លែងផ្សេងៗគ្នា។ គឹមស្រេង មិនបានឃើញអង្គការយកបងប្អូនរបស់គាត់ទៅសម្លាប់ផ្ទាល់ទេ ប៉ុន្តែបានឮពីអ្នកស្គាល់គ្នា ប្រាប់គាត់បន្ទាប់ពីរបបខ្មែរក្រហមដួររលំ។ ហួន គឹមស្រេង ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិរមូល ស្រុកកំពង់សៀម...

នួន ថុល៖ ចេញពីកងកុមារ ចូលធ្វើការងារក្នុងកងយុវនារី

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់ ថុល ត្រូវបានភ្លើងឆេះអស់ពាក់កណ្ដាល។ បន្ទាប់ពីមានភ្លើងឆេះ គ្រួសារថុល បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅក្នុងសម័យខ្មែរក្រហម ថុល បានចូលធ្វើការងារនៅក្នុងកងកុមារ មើលគោ និងធ្វើជី។ បន្ទាប់មក ថុល បានចូលទៅធ្វើការងារក្នុងរោងបាយ រួចចូលក្នុងកងចល័ត ធ្វើស្រែ និងលើកទំនប់ ជីកប្រឡាយ។ ក្រោយមក អង្គការបានប្ដូរ ថុល ពីកងចល័តទៅក្នុងកងធ្វើកន្ទេល...

ង៉ែត ងីន៖ ជានារីកងចល័ត

នៅក្នុងសម័យ លន់ នល់ លោកតារបស់ងីន បានស្លាប់ដោយសារគ្រាប់កាំភ្លើង។ ចំណែកផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗរបស់គ្រួសារងីន ត្រូវឆេះអស់អំឡុងពេលទម្លាក់គ្រាប់បែក។ នៅក្នុងសម័យខ្មែរក្រហម ងីន បានចូលធ្វើការងារ លើកទំនប់,  ជីកប្រឡាយ,ស្ទូងដក, ធ្វើជី, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។ នៅឆ្នាំ១៩៧៨ ងីន បានប្ដេជ្ញាក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួច ងីន ធ្វើការងារភ្ជួរ និងរាស់ដីស្រែឲ្យក្រុមកងចល័តស្ទូង។ (តាកែវ)...

Solverwp- WordPress Theme and Plugin