ស្រេង ខុន៖ ក្នុងមួយពេល បានកាកបបរ៣ស្លាបព្រា
ស្រេង ខុន ហៅអម កើតនៅឆ្នាំ១៩៦១ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខុន មានឪពុកឈ្មោះ ស្រេង ហើយម្ដាយឈ្មោះ ឆៀង ងាំ និងមានបងប្អូនចំនួន២នាក់។ បងប្រុសរបស់ ខុន បានចេញទៅធ្វើជាយោធាខ្មែរក្រហមតាំងពីអាយុ១៦ឆ្នាំ។ ឪពុករបស់ខុន បានស្លាប់តាំងពី ខុន មានអាយុ៣ខែ ដោយសារជំងឺ។ កាលពីក្មេង ខុន...
សរ វណ្ណា៖ ឃើញកងឈ្លបដុតម្ដាយរបស់ខ្លួនទាំងរស់
សរ វណ្ណា អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វណ្ណា មានឪពុកឈ្មោះ សរ វាន, ម្ដាយឈ្មោះ ទេប ប៉ាន និងមានបងប្អូនចំនួន៣នាក់ឈ្មោះ សរ ជា, វាន វណ្ណី និង រូបគាត់។ វណ្ណា រៀបការជាមួយប្រពន្ធឈ្មោះ ប៊ុត ថាវរី...
គឹម ផល្លី៖ បើឈឺធ្ងន់គឺត្រូវស្លាប់
គឹម ផល្លី អាយុ៥៤ឆ្នាំ កើតនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន ផល្លី រស់នៅភូមិក្រហ៊ាន ហៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ផល្លី មានឪពុកឈ្មោះ ជ័យ សួង, ម្ដាយឈ្មោះ កែប ម៉ាន់ និងមានបងប្អូនចំនួន២នាក់។ ផល្លី បានរៀបការជាមួយប្ដីឈ្មោះ កែប...
ហែម ផាន់ណា៖ លីនង្គ័លទៅភ្ជួរស្រែ៤នាក់ក្នុងមួយហិកតា
ហែម ផាន់ណា អាយុ៦៨ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន និងគ្រួសាររបស់ផាន់ណា ឲ្យចេញពីទីក្រុងភ្នំពេញ។ ផាន់ណា បានចំណាយពេល៣យប់ ទើបធ្វើដំណើរទៅដល់ភូមិតានប់។ នៅភូមិតានប់ អង្គការបានជម្លៀសគ្រួសាររបស់ផាន់ណា ឲ្យទៅរស់នៅ និងធ្វើការងារនៅភូមិក្រាំងវិច ឃុំក្រាំងវិច ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅស្រុកព្រៃកប្បាស អង្គការបានបញ្ជូន...
ហាក់ វន្នី៖ រោយដីលើក្បាល កុំឲ្យគ្រាប់បែកធ្លាក់ចំ
ហាក់ វន្នី ហៅ នី អាយុ៥៣ឆ្នាំ កើតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន នី រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ឆឹង ហាក់, ម្ដាយឈ្មោះ ហេង កាក់ និងមានបងប្អូនចំនួន៤នាក់។ នី បានរៀបការជាមួយប្ដីឈ្មោះ...
អុន អ៊ឹម៖ យុវជនកងចល័តឃុំចំបក់
អុន អ៊ឹម អាយុ៦៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់អ៊ឹមឈ្មោះ គាំ អុន ហើយម្ដាយឈ្មោះ កែ វ៉ាន់ និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់។ ប្រពន្ធរបស់អ៊ឹមឈ្មោះ ស៊ុំ ស៊ីនួន និងមានកូន៥នាក់។ អ៊ឹម ចូលរៀនដំបូងនៅសាលាចំបក់ រហូតដល់ថ្នាក់ទី១១។ នៅឆ្នាំ១៩៧០ បន្ទាប់ពី លន់...
ហែម ប៊ិច៖ មានកូនម្នាក់ស្លាប់ដោយសារកើតជំងឺកញ្ជ្រិល
ហែម ប៊ិច អាយុ៧៧ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ប៊ិច មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ ប៊ិច មានកូនចំនួន៨នាក់ ប៉ុន្តែស្លាប់មុនសម័យខ្មែរក្រហមមួយចំនួន និងត្រូវសម្លាប់នៅក្នុងសម័យខ្មែរក្រហមម្នាក់។ កូនស្រីរបស់ប៊ិច ស្លាប់នៅក្នុងសម័យខ្មែរក្រហមដោយសារតែកើតជំងឺកញ្ជ្រិល ហើយពេទ្យនៅក្នុងសម័យខ្មែរក្រហមព្យាបាលកូននោះមិនជា។ ប៊ិច បានយកកូនទៅសម្រាកព្យាបាលនៅពេទ្យអង្គសឹង្គ ប៉ុន្តែដោយសារមិនបានធូរស្រាល ទើបគាត់យកកូនមកផ្ទះ និងស្លាប់នៅផ្ទះ។ នៅក្នុងសម័យខ្មែរក្រហម អង្គការប្រើ...
ស៊ុំ ស៊ីចន្ទ្រ៖ ហូបកន្ទក់ម៉េចទៅម៉ែ
ស៊ុំ ស៊ីចន្ទ្រ មានអាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីសង្គមចាស់ ភូមិតានប់ មានឈ្មោះថា ភូមិសូរែក ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីចន្ទ្រ មានឪពុកឈ្មោះ សុខ ស៊ុំ, ម្ដាយឈ្មោះ ទេព ខាន់ និងមានបងប្អូនចំនួន៧នាក់ ។ ស៊ីចន្ទ្រ បានរៀបការជាមួយឈ្មោះ...
សំ សុខន៖ ស្លាប់បងប្អូន៣នាក់
សំ សុខន អាយុ៥៧ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ សុខន គឺជាទាហាន លន់ នល់ ហេតុនេះហើយនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ អង្គការយកគាត់ ជាមួយប្រពន្ធចុងគាត់ទៅសម្លាប់។ ចំពោះម្ដាយរបស់សុខន អង្គការមិនបានយកគាត់ទៅសម្លាប់នោះទេ ដោយសារតែគាត់បានបែកផ្លូវគ្នាជាមួយប្ដីរួចហើយ ព្រោះឪពុករបស់សុខន មានប្រពន្ធចុង២នាក់ផ្សេងទៀត។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហម បានទៅស៊ើបសួរប្រវត្តិរូបម្ដាយរបស់សុខន និងបានបញ្ជូនគាត់ឲ្យទៅខេត្តបាត់ដំបង។ អំឡុងពេលនោះ...
កែប ថាល៖ ធ្វើការងារនៅក្នុងកងចល័តឃុំ រហូតដល់តំបន់
កែប ថាល ភេទប្រុស កើតនៅឆ្នាំ១៩៥២។ ថាល មានស្រុកកំណើតនៅភូមិគ្រោះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ថាល រស់នៅភូមិ ក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ថាល មានឪពុកឈ្មោះ កែប ម៉ី និងម្ដាយឈ្មោះ សុខ មន។ ប្រពន្ធរបស់ថាលឈ្នោះ សុខ...
ហង្ស សីហា៖ ខ្មែរក្រហមបង្ខំឲ្យគ្រូបង្រៀនធ្វើស្រែ លើកទំនប់ ជីកប្រឡាយ
ហង្ស សីហា អាយុ៨៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សីហាឈ្មោះ ម៉ែន ហង្ស ហើយម្ដាយឈ្មោះ ហី អឹម និងបងប្អូន១០នាក់។ ប្រពន្ធរបស់សីហាឈ្មោះ ហែម ផាន់ណា និងមានកូន៦នាក់។ នៅក្នុងសម័យខ្មែរក្រហម សីហា បាត់បង់សមាជិកគ្រួសារ២នាក់ រួមមានប្រពន្ធម្នាក់ និងកូនស្រីម្នាក់។ ប្រពន្ធ និងកូនស្រីរបស់សីហា...

