ឆេង សាន់៖ បញ្ជូនទៅអប់រំ ព្រោះមានបងប្អូនជាអតីតទាហាន លន់ នល់
ឆេង សាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សាន់ មានស្រុកកំណើតនៅភូមិច្បារមន ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ។ កាលពីកុមារ សាន់ បានរៀនបន្តិចបន្តួចនៅក្នុងសាលារៀន និងចេះសរសេរស្រៈ និងព្យញ្ជនៈ។ នៅក្នុងសម័យខ្មែរក្រហម សាន់ មិនបានរស់នៅជាមួយម្ដាយឪពុកនោះទេ អង្គការបានបញ្ជូនគាត់ទៅរស់នៅក្នុងកងចល័តនារី និងធ្វើការងារជីកព្រែក លើកប្រឡាយ ជាមួយមិត្តនារីផ្សេងទៀត។ ក្រោយមក...
ប៉ឹង ឈឿន៖ លែងហ៊ានចាក់ថ្នាំ ដោយសារតែខ្លាចកើតអាប់សែ
ប៉ឹង ឈឿន អាយុ៦៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈឿន ឲ្យទៅធ្វើជីនៅក្នុងសហករណ៍។ នៅក្នុងកងធ្វើជី ឈឿន ត្រូវទៅជញ្ជូនលាមកមនុស្សពីបង្គន់តាមផ្ទះទៅលាយជាមួយទឹក រួចស្រោចដំណាំ ឬក៏យកលាមកទៅលាយជាមួយដីដំបូក រួចទុកជ្រលក់សំណាបសម្រាប់ស្ទូងនៅស្រែ។ ផុតពីរដូវធ្វើស្រែ អង្គការបានចាត់តាំង ឈឿន ឲ្យចូលទៅក្នុងកងចល័តតំបន់ និងចេញទៅរែកដី និងលើកទំនប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។...
ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព
ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...
ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ
ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...
មិន និល៖ អប់រំកុមារឲ្យរាយការណ៍ពីកំហុសឪពុកម្ដាយ
មិន និល អាយុ៥៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ និល បានឃើញប្រជាជនថ្មីជាច្រើននាក់ ត្រូវបានជម្លៀសចូលមករស់នៅក្នុងភូមិរបស់គាត់។ ប្រជាជនថ្មីទាំងអស់រស់នៅក្នុងភូមិបានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនយកទៅសម្លាប់ជាបន្តបន្ទាប់។ ក្នុងនោះ និល ធ្លាប់បានឃើញអង្គការបណ្ដើរស្ដ្រីម្នាក់ បីកូនតូចនៅដៃ នៅពេលយប់ម៉ោងប្រមាណ១១ ទៅ១២ យប់ ដើម្បីយកទៅសម្លាប់នៅក្នុងព្រៃ។ ក្រៅពីនោះ និល បានឃើញអង្គការយកខ្សែតូចៗទៅចងដៃប្រជាជន ១៧...
អុក យឿន៖ ព្យាយាមផ្គាប់ចិត្តកម្មាភិបាលខ្មែរក្រហម ដើម្បីបានរស់
(តាកែវ) អុក យឿន អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ យឿន ស្ម័គ្រចិត្តធ្វើជាទាហានក្នុងកងពល អ៊ែអ៊ឹមអេស នៅភូមិដង្កោ ទីក្រុងភ្នំពេញ។ ពីរឆ្នាំក្រោយមក យឿន បានចេញទៅហ្វឹកហាត់ក្បួនទាហាននៅ ប្រទេសវៀតណាម មួយឆ្នាំបន្ថែមទៀត។ ពេលត្រលប់មកដល់ភ្នំពេញ យឿន បានធ្វើការងារនៅភូមិដង្កោមួយរយៈពេលខ្លី រួចបន្តទៅសមរភូមិសិត្បូសិត្បូ។...
ឆឹង ហៃ៖ ហូបស្លឹកផ្ទីរោលភ្លើង ជំនួសអាហារ
ឆឹង ហៃ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ហៃ មានបងប្អូនចំនួន៣នាក់។ ឪពុករបស់ហៃបានស្លាប់តាំងពីគាត់នៅក្មេង ហើយម្ដាយរបស់គាត់មានជំងឺបេះដូងជាប្រចាំ។ ពេលរស់នៅជាមួយម្ដាយ ហៃ បានជួយកួកច្របាច់ឲ្យម្ដាយ ដើម្បីសម្រួលខ្លួននៅពេលដែលជំងឺបេះដូងរើឡើងម្ដងៗ។ ក្រោយមក អង្គការបានបញ្ជូន ហៃ ឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការងារ ប្រមូលអាចម៍គោ និងធ្វើជី ជាមួយកុមារជាច្រើននាក់ផ្សេងទៀតនៅក្នុងភូមិ។ នៅថ្ងៃមួយ ហៃ...
អន អ៊ី៖ សង្ស័យថា ប្រមាត់ដែលព្យួរនៅរោងបាយជារបស់ឪពុក
អន អ៊ី អាយុ៦៥ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស គ្រួសារអ៊ី ឲ្យទៅធ្វើការងារ និងរស់នៅក្បែរជើងភ្នំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត អ៊ី ត្រូវអង្គការចាត់តាំង ឲ្យរែកអាចម៍គោ, រែកដី, ធ្វើស្រែ និងជីកប្រឡាយ។ នៅស្រុកបាកាន អ៊ី ខិតខំធ្វើការងារ និងយកចិត្តប្រធានកង...
ពូក ចាន់ណៃ៖ ស្ទើរតែស្លាប់ដោយសារខ្វះខាតអាហារ
ពូក ចាន់ណៃ អាយុ៥៧ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ចាន់ណៃ មានបងប្អូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់។ ក្នុងចំណោមបងប្អូន៤នាក់ បងប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងសម័យ លន់ នល់ ដោយសារតែលិច ម៉ារីន (នាវា) ហើយបងប្រុសម្នាក់ទៀតរបស់គាត់ ស្លាប់ដោយសារការបង្អត់អាហារនៅក្នុងសម័យខ្មែរក្រហម។ ក្រៅពីបងប្រុសទាំងពីរ ចាន់ណៃ បាត់បង់សាច់ញាតិខាងឪពុក ចំនួន១៥នាក់ ក្នុងនោះមាន...
អ៊ុន សម្បត្តិ៖ ប្រជាជនភាគច្រើនស្លាប់ដោយសារតែរកអាហារ
អ៊ុន សម្បត្តិ អាយុ៨៤ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានបញ្ជូនគ្រួសារសម្បត្តិ ពីខេត្តតាកែវ ទៅលុតដំខ្លួន នៅវត្តចំប៉ា រួចបន្តទៅភូមិមហារាជ្យ។ គ្រួសាររបស់សម្បត្តិ រស់នៅក្នុងសហករណ៍បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសប្រជាជន១៧ មេសា ជាច្រើននាក់ ដែលរួមទាំងគ្រួសាររបស់សម្បត្តិផង តាមរថភ្លើងទៅ ខេត្តពោធិ៍សាត់ និងបាត់ដំបង។ ចំពោះគ្រួសាររបស់សម្បត្តិ...
សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក
សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត ដែលសរុបទាំងអស់ប្រមាណជាង១២នាក់។ បងប្អូន និងគ្រួសាររបស់សារុន ស្លាប់ដោយសារការអត់ឃ្លាន។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារសារុន ទៅរស់នៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស សារុន...

