ប៉ោក ចិន៖ ពេទ្យសាធារណការនៅក្នុងរបបខ្មែរក្រហម
(កំពង់ស្ពឺ)៖ ប៉ោក ចិន កើតក្នុងឆ្នាំ១៩៥១ ភេទប្រុស មានអាយុ ៧០ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ។ ចិន មានទីកន្លែងកំណើតនិងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចិន មានឪពុកឈ្មោះ ប៉ោក អិន, ម្ដាយឈ្មោះ ញិល មេច និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅមុនរបបខ្មែរក្រហម ចិន បាត់បង់បងប្អូនចំនួនបួននាក់។...
ពេជ្រ ស៊ីណៃ៖ មួយគ្រួសារនៅរស់២នាក់បងប្អូន
នៅក្នុងសម័យខ្មែរក្រហម ស៊ីណៃ បាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមានឪពុក, បងប្អូនបង្កើតចំនួន៧នាក់, បងថ្លៃ និងក្មួយៗ ដោយសារកង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ ចំពោះគ្រួសារស៊ីណៃ និងប្អូនស្រី ត្រូវរស់នៅដោយការអត់ឃ្លាន និងធ្វើការងារធ្ងន់ៗ ដែលជាហេតុធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយ និងមានជំងឺច្រើនពេលដែលអាយុរបស់គាត់កាន់តែកើនឡើង។ ពេជ្រ ស៊ីណៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីណៃ មានស្រុកកំណើតនៅភូមិជង្រុក...
យ៉ែម វ៉ាង៖ ស្ម័គ្រចិត្តប្ដេជ្ញាតាមការរៀបចំរបស់អង្គការ
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់វ៉ាង បាត់បង់ មីងម្នាក់ ដោយសារការទម្លាក់គ្រាប់បែក ហើយស្រូវប្រមាណ១០០ថាំងនៅក្នុងរោងត្រូវភ្លើងឆេះអស់។ នៅឆ្នាំ១៩៧៥ វ៉ាង បានចូលធ្វើជានារីកងចល័តភូមិ ដើម្បីធ្វើការងារ លើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងធ្វើជី។ នៅឆ្នាំ១៩៧៨ វ៉ាង បានស្ម័គ្រចិត្តប្ដេជ្ញា ទាំងដែលខ្លួនមិនពេញចិត្តជាមួយការរៀបចំរបស់អង្គការ។ បន្ទាប់ពីរៀបការរួច វ៉ាង ជួបការលំបាកកាន់តែខ្លាំងព្រោះគាត់ត្រូវធ្វើការងារជាប្រចាំ បើទោះបីជាគាត់មានគ័ភ៌រហូតដល់ថ្ងៃសម្រាលកូន។ នៅពេលដែលខ្មែរក្រហមដួលរលំ...
សុខ អ៊ួក៖ ហូបបបរកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី
នៅឆ្នាំ១៩៧០ អ៊ួក ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែប្រទេសជាតិកើតមានសង្គ្រាម។ បន្ទាប់ពីឈប់រៀន អ៊ួក បានចូលបួសក្នុងវត្តអង្គរុន និងត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីយន្តហោះ ចូលក្នុងភូមិ។ បន្ទាប់ពីលាចាកសិក្ខាបទ អ៊ួក បានចូលរួមជាមួយចលនាខ្មែរក្រហម និងបានធ្វើការងារក្នុងសហករណ៍មួយរយៈ។ បន្ទាប់មកទៀត អង្គការបានជម្លៀសគាត់ទៅតំបន់៥៥ ដែលជាតំបន់ខ្វះស្បៀងខ្លាំង។ សុខ អ៊ួក ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី...
តុប ង៉ាន់៖ កូនស្លាប់ពីរនាក់ដោយសារឈឺគ្មានថ្នាំព្យាបាល
កាលពីក្មេង ង៉ាន់ ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែឪពុកស្លាប់។ បន្ទាប់ពីឈប់រៀន ង៉ាន់ បានរៀបការជាមួយឈ្មោះ ទុំ ថាញ់ និងបានបែកគ្នានៅឆ្នាំ១៩៧៥។ នៅក្នុងសម័យខ្មែរក្រហម ង៉ាន់ មានកូន៣នាក់(ស្រីម្នាក់) ក្នុងនោះមានបាត់បង់ជីវិតចំនួន២នាក់ដោយសារហូបមិនគ្រប់គ្រាន់ ហើយមានជំងឺគ្មានថ្នាំព្យាបាល នៅស្រុកព្រៃកប្បាស។ ចំពោះ ង៉ាន់ ការលំបាករបស់គាត់នៅក្នុងរបបខ្មែរក្រហមគឺធ្វើការងារធ្ងន់ៗ, ហូបអាហារមិនបានគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។ (តាកែវ) តុប ង៉ាន់ ភេទស្រី...
បូ អេង៖ ខ្មែរក្រហមចាប់ទាហាន លន់ នល់ ប្រមាណ៣៥០ ទៅសម្លាប់
បូ អេង មានអាយុ ៧៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យបានរៀបរាប់ពីខ្សែជីវិត និងបទពិសោធន៍កាលពីក្នុងរបបខ្មែរក្រហមដូចទៅ៖ «ខ្ញុំឈ្មោះ បូ អេង កើតនៅឆ្នាំ១៩៤៥ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ ហើយខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ និងប្រពន្ធរបស់ខ្ញុំមានឈ្មោះ ជុំ អេន ។ កាលពីកុមារភាពខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ ខ្ញុំឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់...
ទី ហ៊ួន៖ ខ្មែរក្រហមបង្ខំខ្ញុំលាចាកសិក្ខាបទពីព្រះសង្ឃ និងបង្ខំខ្ញុំឲ្យធ្វើជាទាហាន
(ខេត្តស្វាយរៀង) ទី ហួន ហៅ ហ៊ាន មានអាយុ៦៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហួន គឺជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ១១នាក់ (ស្រី ៤នាក់)។ ក្នុងរបប លន់ នល់ នៅពេលនោះ ហួន ស្ថិតក្នុងវ័យកុមារបានឆ្លងកាត់នូវការលំបាកជាច្រើន ដោយសារតែប្រទេសជាតិបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលរវាងទាហានរបប លន់...
វិត សាមិត្ត៖ ខែជេស្ឋ ឆ្នាំ១៩៧៧
(កំពត)៖ វិត សាមិត្ត ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សាមិត្ត មានឪពុកឈ្មោះ ប៉ោត, ម្ដាយឈ្មោះ ផន និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះបីនាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ សាមិត្ត មានប្តីឈ្មោះ អ៊ុន និងមានកូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ សាមិត្ត ដែលមានអាយុ៩ឆ្នាំ បានចូលរៀននៅសាលាវត្តចក។...
សួស សាម៉ៃ៖ ខ្មែរក្រហមបង្ខំមនុស្សឲ្យធ្វើការដូចសត្វធាតុ
(កំពត)៖ សួស សាម៉ៃ ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សាម៉ៃ មានឪពុកឈ្មោះ ប៉ោត, ម្ដាយឈ្មោះ ផន និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះបងទី១ ឈ្មោះ ហៀង (ស្លាប់), ទី២ ឈ្មោះ ហៀក (ស្លាប់), ទី៣...
លីម ចាន់៖ «កូនអើយ! សង្គ្រាមជារឿងមិនល្អទេ»
(កំពត)៖ លីម ចាន់ ភេទប្រុស មានអាយុ ៦៤ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ ចាន់ មានស្រុកកំណើតនៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចាន់ មានឪពុកឈ្មោះ ម៉ិន, ម្ដាយឈ្មោះ ស្រេង, ប្រពន្ធឈ្មោះ យឹម ងីម និងមានកូនប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០...
គង់ ធីវ៖ សោកស្តាយគ្រាដែលកន្លងហួស
(កំពត)៖ គង់ ធីវ ភេទស្រី មានអាយុ ៨០ឆ្នាំ រស់នៅនិងមានស្រុកកំណើតនៅភូមិកណ្ដាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ ធីវ មានឪពុកឈ្មោះ គង់, ម្ដាយឈ្មោះ ប៉ុន និងមានបងប្អូនបង្កើតពីរនាក់។ ធីវ មានប្តីឈ្មោះ ជួន ជីម និងមានកូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅកុមារភាព ធីវ មិនបានសិក្សានោះទេ...

