ឡុង សុន៖ នៅតែស្ដាយស្រណោះកូនទាំង៦នាក់ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម
ឡុង សុន ភេទស្រី មានអាយុ៧៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុន មានឪពុកឈ្មោះ ឌុច ឡុង ហើយម្ដាយឈ្មោះ មាស នួន និងមានបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុន បានចូលរៀនថ្នាក់អក្ខរកម្មរយៈពេល១ឆ្នាំ។ ក្រៅពីការរៀនសូត្រ សុន បានជួយធ្វើស្រែឪពុកម្ដាយដើម្បីចិញ្ចឹមជីវិត។ ក្រោយមក សុន...
ហឹង សុខុន៖ ឃ្លានខ្លាំងស្ទើរស្លាប់ ដូចបងប្អូនទាំង៦នាក់
ហឹង សុខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខុន មានឪពុកឈ្មោះ ទូច ហឹង ហើយម្ដាយឈ្មោះ ឡុង សុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៧នាក់។ កាលពីក្មេង សុខុន បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ រហូតដល់ថ្នាក់ទី១០។ សុខុន ឈប់រៀនដោយសារតែមានសង្គ្រាមបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ...
ប៉ោក ម៉ាលី៖ ស្ទើរតែមិនគួរឲ្យជឿថាប្រជាជនអាចនៅរស់រានមានជីវិត
ប៉ោក ម៉ាលី ភេទស្រី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ម៉ាលីឈ្មោះ ឡាក់ ឆាំង ហើយម្ដាយឈ្មោះ ប៉ោក លាង និងមានបងប្អូន១១នាក់ ក្នុងនោះមានស្រី៤នាក់។ ម៉ាលីមានប្ដីឈ្មោះ ជា អឿង និងមានកូន៥នាក់ ក្នុងនោះមានស្រីម្នាក់។ កាលពីក្មេង ស្ថានភាពគ្រួសារម៉ាលីគឺខ្វះខាត។ មូលហេតុនេះហើយបានជាបងប្អូនរបស់គាត់មិនបានរៀនខ្ពង់ខ្ពស់នោះទេ។ ក្នុងចំណោមបងប្អូនម៉ាលីទាំងអស់...
ធូ សាន៖ ពេលធ្វើការមិនឲ្យងាកចុះឡើង ឬនិយាយលេង
ធូ សាន ភេទស្រី អាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងពងទឹក ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុករបស់សានឈ្មោះ ក ធូ ហើយម្ដាយឈ្មោះ សៀប និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សាន មិនបានសិក្សារៀនសូត្រនោះទេ ព្រោះគ្រួសាររបស់គាត់មានជីវភាពក្រីក្រ រកស៊ីលក់នំបញ្ចុកបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ បន្ទាប់មក សាន បានរៀបការជាមួយឈ្មោះ យ៉ែម និងមានកូន៣នាក់...
ឯក ច័ន្ទ៖ ចូលក្នុងកងចល័តនារី នៅអាយុ១៥ឆ្នាំ
ឯក ច័ន្ទ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិតានប់(ពីដើមភូមិសារែក) ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ច័ន្ទឈ្មោះ ឯក សោម ហើយម្ដាយឈ្មោះ ម៉ក់ ជឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង ច័ន្ទ បានសិក្សាត្រឹមថ្នាក់ទី៩ នៅសាលាបឋមសិក្សាចំបក់។ ចូលដល់ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ស្ថានភាពនៅក្នុងភូមិសារែក...
ហេតុអ្វីអង្គការមិនឲ្យប្រជាជនហូបឆ្អែត
(ខេត្តស្វាយរៀង) សៅ ស៊ុយ មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ុយ មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមពូម្នាក់ជាអតីតទាហានរបប លន់ នល់ ត្រូវបាននាំយកទៅរៀនសូត្រ និងបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម ស៊ុយ ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារក្នុងកងចល័តយុវជន។ ស៊ុយ ត្រូវទៅធ្វើការងារឆ្ងាយពីគ្រួសារដោយចល័តពីមួយកន្លែងទៅមួយកន្លែង ដើម្បីជីកនិងរែកដីដើម្បីធ្វើទំនប់ប្រឡាយ និងលើកភ្លឺស្រែ។ ក្រោយមក...
អង្គការកំណត់ឲ្យខ្ញុំមួយថ្ងៃ បីនាក់ជីកដីឲ្យបាន១០ម៉ែត្រការ៉េ
(ខេត្តស្វាយរៀង) ពេជ គៀន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គៀន មានបងប្អូនចំនួន៨នាក់ ក្នុងនោះបងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារតែខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទ័ព។ នៅក្នុងរបបខ្មែរក្រហម គៀន មានអាយុប្រមាណជា១៥ឆ្នាំ អង្គការបានតម្រូវឲ្យទៅរានព្រៃ គាស់គស់ជើង និងឫសប្រចាក់ នៅក្នុងកងចល័តនារីក្នុងភូមិកំរ៉ែង។ ក្រោយមកអង្គការបានជម្លៀស គៀន ទៅភូមិអង្គប្រស្រែ នៅនោះត្រូវ រែកដី...
អង្គការកំណត់ឲ្យរែកទឹកមួយថ្ងៃយ៉ាងតិច៥០អំរែក
(ខេត្តស្វាយរៀង) ហែម អឿន មានអាយុ ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អឿន មានស្រុកកំណើតនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អឿន មានបងប្អូនចំនួន៩នាក់ ហើយក្នុងរបបខ្មែរក្រហមបងបងប្អូន២នាក់ ជាអតីតទាហានរបប លន់ នល់ បានបាត់ខ្លួន។ ក្នុងរបបខ្មែរក្រហម អឿន ត្រូវបានចាត់តាំងឲ្យទៅកាប់ឈើនៅក្នុងព្រៃជាមួយយុវជន៤នាក់។...
ខ្មែរក្រហមបង្ខំឲ្យខ្ញុំរៀបការនៅភូមិទួល
(ខេត្តស្វាយរៀង) រាម ភឿន មានអាយុ ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់ភឿន៖ «ខ្ញុំឈ្មោះ រាម ភឿន មានបងប្អូនចំនួនបីនាក់។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្រុសម្នាក់បានស្លាប់កាលពីរបបខ្មែរក្រហមដោយសារតែអង្គការនាំយកទៅសម្លាប់ដោយសារតែជាអតីតទាហានរបប លន់ នល់។ ចំណែកឪពុក ម្តាយបានស្លាប់ក្រោយរបបខ្មែរក្រហមដួលរលំដោយសារជំងឺ និងបាក់កម្លាំងដែលបន្សល់ពីការធ្វើការងារធ្ងន់ គ្មានអាហារហូបគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហមខ្ញុំស្ថិតនៅក្នុងកងចល័តឃុំអង្គ ខ្ញុំត្រូវអង្គការតម្រូវឲ្យជីក...
អង្ករ១កំប៉ុងត្រូវហូបគ្នា១០នាក់
(ខេត្តស្វាយរៀង) ទេព ណារី មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម ណារី មានអាយុប្រមាណជាង១០ឆ្នាំ ត្រូវបានអង្គការតម្រូវឲ្យធ្វើជីសម្រាប់ដាក់ដំណាំកសិកម្ម។ ជីកាលពីសម័យនោះ ណារី យកលាមកមនុស្សមកលាយជាមួយផេះ ឬដីដំបូក។ ជារៀងរាល់ព្រឹក ណារី ត្រូវក្រោកពីព្រឹកដើម្បីទៅដើរប្រមូលលាមកតាមបង្គន់នៅក្នុងភូមិដើម្បីយកមកហាល និងប្រមូលទុកដើម្បីលាយជាមួយដីដំបូក និងផេះចង្រ្កាន។ បន្ទាប់មកអង្គការបានផ្លាស់ប្តូរការងារ ណារី...
អួន ញ៉ក់៖ ប្រជាជនធ្វើការរហូតទាល់តែឈឺធ្ងន់
(តាកែវ)៖ អួន ញ៉ក់ ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ ដែលមានស្រុកកំណើត និងរស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ញ៉ក់ មានម្ដាយឈ្មោះ សួង, ឪពុកឈ្មោះ អ៊ុត និងមានបងប្អូនចំនួនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ នៅវ័យកុមារភាព ញ៉ក់ មិនបានរៀនសូត្រនោះទេ ដោយសារស្រុកទេសកើតមានចលាចល និងសង្គ្រាម។ នៅរបបខ្មែរក្រហម...

