ពិល នន៖ ដកសំណាបដល់ម៉ោង១១អធ្រាត្រ
(កំពត)៖ ពិល នន ភេទស្រី មានអាយុ ៧៧ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នន មានឪពុកឈ្មោះ យ៉ាវ, ម្ដាយឈ្មោះ ញ៉ែត (ស្លាប់តាំងពីគាត់នៅកុមារភាព) និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នន មានប្តីឈ្មោះ ងី និងមានកូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ នៅកុមារភាព នន...
សូត្រ រិត៖ ពិបាកក៏ខ្ញុំមិនដឹងធ្វើយ៉ាងណា ខ្ញុំមានតែសម្របខ្លួន
(កំពត)៖ សូត្រ រិត ភេទស្រី មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រិត មានឪពុកឈ្មោះ អូ ពេញ, ម្ដាយ ណេត ញឹម និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្លាប់ម្នាក់។ អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ រិត ដែលមានអាយុ ៨ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០...
ឃុច ហេច៖ កាប់ទន្រ្ទានខេត្តនៅសមរភូមិស
(កំពត)៖ ឃុត ហេច ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ហេច មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ ញឹម និងមានបងប្អូនប្រាំនាក់។ បច្ចុប្បន្ន ហេច រស់នៅជាមួយបងស្រី។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហេច និយាយថា នៅភូមិចុងស្រង់មានការទម្លាក់គ្រាប់បែក និងមានការប្រយុទ្ធបណ្ដាលឲ្យផ្ទុះឆេះរទេះសេះដឹកប្រេង និងខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។...
ហែម ចាប៖ ជាងភ្លើងនៅរោងចក្រស៊ីម៉ងត៍ចក្រីទីង
(កំពត)៖ ហែម ចាប ភេទប្រុស មានអាយុ ៦៦ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចាប មានឪពុកឈ្មោះ លី, ម្ដាយឈ្មោះ ហែម និងមានបងប្អូនដប់បីនាក់។ បច្ចុប្បន្ន ចាប មានប្រពន្ធឈ្មោះ ឌី ដៀល និងមានកូនបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចាប បានចូលរៀននៅសាលាវត្តព្រែត្រសក់។...
ហែម ជ្រឿន៖ បាត់បង់បងប្រុសម្នាក់ឈ្មោះ ហែម ហឿន
(កំពត)៖ ហែម ជ្រឿន ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ជ្រឿន មានឪពុកឈ្មោះ លី, ម្ដាយឈ្មោះ ហែម និងមានបងប្អូនដប់នាក់។ ជ្រឿន មានប្តីឈ្មោះ ជី និងមានកូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជ្រឿន មិនបានសិក្សារៀនសូត្រនោះទេ។ ជ្រឿន និយាយថា...
អ៊ូច យឿន៖ ត្រូវធ្វើការងាររហូតដល់ស្លាប់
អ៊ូច យឿន អាយុ៨២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ យឿន គឺរែកដីដំបូក និងកើបលាមកចេញពីបង្គន់។ ចូលដល់រដូវវស្សា យឿន ត្រូវចេញទៅធ្វើការដកសំណាប និងស្ទូងស្រូវក្នុងវាលស្រែ ចាប់ពីព្រលឹមរហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរមួយចាន ជាមួយសម្លព្រលឹត ឬត្រកួន។ នៅពេលដែលហូបអាហារ យឿន បានលួចទុកកាកបបរបន្តិចបន្តួចឲ្យកូនរបស់គាត់ ប៉ុន្តែនៅពេលដែលប្រធានកងដឹងបានធ្វើការទិតៀន និងចោទគាត់ថាជាខ្មាំង។...
វត្តអារាមគ្មានព្រះសង្ឃ
(ក្រចេះ)៖ របបខ្មែរក្រហម វត្តអារាមគ្មានព្រះសង្ឃ, មិនមានការគោរពប្រណិប័តន៍សាសនា, ទីធ្លាវត្តអារាមជាទីកន្លែងសក្ការបូជា ត្រូវផ្លាស់ប្ដូរទៅជាកន្លែងប្រជុំ, ជាឃ្លាំងផ្ទុកសម្ភារ និងជាទីកន្លែងចិញ្ចឹមសត្វ។ ចំណែករូបសំណាក់បដិមាត្រូវវាយទម្លាក់ទឹកស្រះ។ អ៊ី អ៊ុក អាយុ៦៧ឆ្នាំ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានជំងឺលើសឈាម និងឈឺសន្លាក់ដៃជើង។ នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ អ៊ុក មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ នៅឆ្នាំ១៩៧២...
អ៊ូច អេន៖ ពិការក៏ត្រូវធ្វើការ
អ៊ូច អេន អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អេន មានពិការភាពតាំងពីកំណើត។ នៅក្នុងសម័យ លន់ នល់ អេន ធ្វើការងារជាអនុប្រធានយុវជនឃុំ ប្រចាំការនៅលើភ្នំដើម្បីតាមចាប់ក្រុម ព្រំសាន់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទ លើរបប លន់ នល់ អេន បានត្រលប់មកសហករណ៍វិញ និងធ្វើការងារជាអ្នកកាន់ឃ្លាំង។ អេន...
ភ័យខ្លាចទូកលិចទឹក
(ក្រចេះ)៖ ឪ លេខ ឈ្មោះហៅក្រៅ ម៉ាប់ មានអាយុ៧២ឆ្នាំ រស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ននេះ លេខ តែងតែឈឺក្បាល វិលមុខ និងឈឺក្រពះជាប្រចាំ។ នៅឆ្នាំ១៩៧០ ប្រជាជននៅក្នុងភូមិ និងគ្រួសាររបស់លេខ ត្រូវភៀសខ្លួនចេញពីភូមិ ព្រោះតែការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរបស់សត្រូវ។ ការភៀសខ្លួនពីការទម្លាក់គ្រាប់បែក លេខ បានជួបប្រទះទុក្ខលំបាកជាច្រើន, គាត់ភៀសខ្លួនទៅស្រុកសំបូរ ជាមួយកូនៗរបស់គាត់...
អតីតគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ អុន សុខុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុខុន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ គាត់គឺជាកូនទី៤នៅក្នុងចំណោមបងប្អូនទាំងអស់។ នៅឆ្នាំ១៩៧០ សុខុន មានអាយុ១៤ឆ្នាំ។ នៅពេលនោះគាត់ស្នាក់នៅ និងធ្វើចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅពេលមានការទម្លាក់គ្រាប់បែក នៅក្នុងភូមិរបស់គាត់មិនមានការប៉ះពាល់ផ្ទាល់ឡើយ ប៉ុន្តែភូមិរបស់គាត់គឺនៅជិតជាមួយនឹងកន្លែងទម្លាក់គ្រាប់បែក ប៉ះពាល់ដោយសំឡេង។ ឪពុករបស់ សុខុន បាននាំសមាជិកគ្រួសារទាំងអស់រត់ចូលក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។...
ប្អូនស្រីម្នាក់បាត់ខ្លួនក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ យូ ប៊ុនគី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៊ុនគី មានបងប្អូនសរុបចំនួន៩នាក់ (ស្រីចំនួន៧នាក់)។ បច្ចុប្បន្នគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប៊ុនគី មានបញ្ហាចង្កេះដែលបន្សល់តាំងពីរបបខ្មែរក្រហម។ នៅពេលមានការទម្លាក់គ្រាប់បែក ស្ថានភាពនៅក្នុងភូមិគឺមានភាពចលាចល ព្រោះប្រជាជនភ័យខ្លាចសំឡេងយន្តហោះ និងខ្លាចយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ ប៉ុន្តែនៅអំឡុងពេលនោះយន្តហោះទម្លាក់គ្រាប់នៅតាមព្រៃ និងជួរមាត់ទន្លេ មិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជនឡើយ។ ថ្វីត្បិតតែមិនមានគ្រាប់បែកទម្លាក់នៅក្នុងភូមិយ៉ាងណាក្ដី នៅតាមផ្ទះរបស់ប្រជាជនគឺមានលេណដ្ឋានមួយ សម្រាប់ចូលលាក់ខ្លួន។...

