Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ង៉ែត ងីន៖ ជានារីកងចល័ត

នៅក្នុងសម័យ លន់ នល់ លោកតារបស់ងីន បានស្លាប់ដោយសារគ្រាប់កាំភ្លើង។ ចំណែកផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗរបស់គ្រួសារងីន ត្រូវឆេះអស់អំឡុងពេលទម្លាក់គ្រាប់បែក។ នៅក្នុងសម័យខ្មែរក្រហម ងីន បានចូលធ្វើការងារ លើកទំនប់,  ជីកប្រឡាយ,ស្ទូងដក, ធ្វើជី, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។ នៅឆ្នាំ១៩៧៨ ងីន បានប្ដេជ្ញាក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួច ងីន ធ្វើការងារភ្ជួរ និងរាស់ដីស្រែឲ្យក្រុមកងចល័តស្ទូង។ (តាកែវ)...

ខាត់ ថុង៖ យុវជនកងចល័តស្រុកព្រៃកប្បាស

(តាកែវ) ខាត់ ថុង អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុងឈ្មោះ ខាត់ ឌី ហើយម្ដាយឈ្មោះ ហ៊ួយ សាប និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ ថុង មានប្រពន្ធឈ្មោះ ង៉ែត ងីន និងមានកូនប្រុស២នាក់។ កាលពីក្មេង ថុង ចូលរៀនដំបូងថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់...

ហែម កែ៖ ជីកព្រែករហូតដល់ធ្លាក់ឈាម

(កំពង់ស្ពឺ)៖ ហែម កែ កើតក្នុងឆ្នាំ១៩៤៦ ភេទប្រុស មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កែ មានឪពុកឈ្មោះ ហែម ម៉ូច, ម្ដាយឈ្មោះ ញិល ញឿ និងមានបងប្អូនប្រុសពីរនាក់។ កែ បានបាត់បង់ឪពុកតាំងពីកុមារភាព។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ កែ​...

អំ សុខ៖ ខ្មែរក្រហមឃុំឃាំងមួយគ្រួសារនៅវត្តអង្គក្តី

(កំពង់ស្ពឺ)៖ អំ សុខ ភេទប្រុស មានអាយុ ៨២ឆ្នាំ ជាកសិកររស់នៅ និងមានទីកន្លែងកំណើតនៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានឪពុកឈ្មោះ កែវ ពឹង, ម្ដាយឈ្មោះ ញិល ប៉ែត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សុខ ដែលមានអាយុ១៥ឆ្នាំ បានរស់នៅ និងចូលរៀនថ្នាក់ទី១២ចាស់...

ពៅ ហួយ៖ នីរសារនៅភូមិអង្គក្តី

(កំពង់ស្ពឺ)៖ ពៅ ហួយ ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិរកាពក និងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ហួយ មានទីកន្លែងកំណើតនៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកគងពិសី (បច្ចុប្បន្នស្រុកបរសេដ្ឋ)។ ហួយ មានឪពុកឈ្មោះ គង់ ហឹម, ម្ដាយឈ្មោះ ពេជ្រ ភូ និងមានបងប្អូនបីនាក់...

រ័ត្ន ភ័ព្វ៖ ខ្ញុំត្រូវបែកពីប្តីបន្ទាប់ពីរៀបការបានមួយថ្ងៃ

(កំពង់ស្ពឺ)៖ រ័ត្ន ភ័ព្វ កើតក្នុងឆ្នាំ១៩៥៤ ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិត្រយឹង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ភ័ព្វ មានឪពុកឈ្មោះ រ័ត្ន ជា, ម្ដាយឈ្មោះ សេ យូន និងមានបងប្អូនប្រាំបីនាក់។ ភ័ព្វ មានប្តីឈ្មោះ...

ប៉ោក ចិន៖ ពេទ្យសាធារណការនៅក្នុងរបបខ្មែរក្រហម

(កំពង់ស្ពឺ)៖ ប៉ោក ចិន កើតក្នុងឆ្នាំ១៩៥១ ភេទប្រុស មានអាយុ ៧០ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ។ ចិន មានទីកន្លែងកំណើតនិងរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចិន មានឪពុកឈ្មោះ ប៉ោក អិន, ម្ដាយឈ្មោះ ញិល មេច និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីម្នាក់។ នៅមុនរបបខ្មែរក្រហម ចិន បាត់បង់បងប្អូនចំនួនបួននាក់។...

ពេជ្រ ស៊ីណៃ៖ មួយគ្រួសារនៅរស់២នាក់បងប្អូន

នៅក្នុងសម័យខ្មែរក្រហម ស៊ីណៃ បាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមានឪពុក, បងប្អូនបង្កើតចំនួន៧នាក់, បងថ្លៃ និងក្មួយៗ ដោយសារកង្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ ចំពោះគ្រួសារស៊ីណៃ និងប្អូនស្រី ត្រូវរស់នៅដោយការអត់ឃ្លាន និងធ្វើការងារធ្ងន់ៗ ដែលជាហេតុធ្វើឲ្យរាងកាយរបស់គាត់ចុះខ្សោយ និងមានជំងឺច្រើនពេលដែលអាយុរបស់គាត់កាន់តែកើនឡើង។ ពេជ្រ ស៊ីណៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីណៃ មានស្រុកកំណើតនៅភូមិជង្រុក...

យ៉ែម វ៉ាង៖ ស្ម័គ្រចិត្តប្ដេជ្ញាតាមការរៀបចំរបស់អង្គការ

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់វ៉ាង បាត់បង់ មីងម្នាក់ ដោយសារការទម្លាក់គ្រាប់បែក ហើយស្រូវប្រមាណ១០០ថាំងនៅក្នុងរោងត្រូវភ្លើងឆេះអស់។ នៅឆ្នាំ១៩៧៥ វ៉ាង បានចូលធ្វើជានារីកងចល័តភូមិ ដើម្បីធ្វើការងារ លើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងធ្វើជី។ នៅឆ្នាំ១៩៧៨ វ៉ាង បានស្ម័គ្រចិត្តប្ដេជ្ញា ទាំងដែលខ្លួនមិនពេញចិត្តជាមួយការរៀបចំរបស់អង្គការ។ បន្ទាប់ពីរៀបការរួច​ វ៉ាង ជួបការលំបាកកាន់តែខ្លាំងព្រោះគាត់ត្រូវធ្វើការងារជាប្រចាំ បើទោះបីជាគាត់មានគ័ភ៌រហូតដល់ថ្ងៃសម្រាលកូន។ នៅពេលដែលខ្មែរក្រហមដួលរលំ...

សុខ អ៊ួក៖ ហូបបបរកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី

នៅឆ្នាំ១៩៧០ អ៊ួក ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែប្រទេសជាតិកើតមានសង្គ្រាម។ បន្ទាប់ពីឈប់រៀន អ៊ួក បានចូលបួសក្នុងវត្តអង្គរុន និងត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីយន្តហោះ ចូលក្នុងភូមិ។ បន្ទាប់ពីលាចាកសិក្ខាបទ អ៊ួក បានចូលរួមជាមួយចលនាខ្មែរក្រហម និងបានធ្វើការងារក្នុងសហករណ៍មួយរយៈ។ បន្ទាប់មកទៀត អង្គការបានជម្លៀសគាត់ទៅតំបន់៥៥ ដែលជាតំបន់ខ្វះស្បៀងខ្លាំង។ សុខ អ៊ួក ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី...

តុប ង៉ាន់៖ កូនស្លាប់ពីរនាក់ដោយសារឈឺគ្មានថ្នាំព្យាបាល

កាលពីក្មេង ង៉ាន់ ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែឪពុកស្លាប់។ បន្ទាប់ពីឈប់រៀន ង៉ាន់ បានរៀបការជាមួយឈ្មោះ ទុំ ថាញ់ និងបានបែកគ្នានៅឆ្នាំ១៩៧៥។ នៅក្នុងសម័យខ្មែរក្រហម ង៉ាន់ មានកូន៣នាក់(ស្រីម្នាក់) ក្នុងនោះមានបាត់បង់ជីវិតចំនួន២នាក់ដោយសារហូបមិនគ្រប់គ្រាន់ ហើយមានជំងឺគ្មានថ្នាំព្យាបាល នៅស្រុកព្រៃកប្បាស។ ចំពោះ ង៉ាន់ ការលំបាករបស់គាត់នៅក្នុងរបបខ្មែរក្រហមគឺធ្វើការងារធ្ងន់ៗ, ហូបអាហារមិនបានគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។ (តាកែវ) តុប ង៉ាន់ ភេទស្រី...

Solverwp- WordPress Theme and Plugin