រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។ កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន...
ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត
(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។ កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់...
ខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សនៅទួលក្រាំងគ
(ខេត្តព្រៃវែង) តឹក ហយ បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមថា៖ ខ្ញុំមានឈ្មោះ តឹក ហយ មានអាយុ៨៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ តឹក ហើយខ្ញុំបានរៀបការប្តីតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លោះ។ ខ្ញុំមានកូនចំនួន៦នាក់ ប៉ុន្តែជាអកុសលកូនរបស់ខ្ញុំ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីវ័យកុមារភាព ខ្ញុំគ្មានឱកាសបានចូលរៀនសូត្រនោះទេព្រោះគ្រួសារខ្ញុំមានស្ថានភាពក្រីក្រ ហើយសាលារៀនក៏នៅឆ្ងាយពីផ្ទះរបស់ខ្ញុំ។ នៅចន្លោះពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ពេលនោះប្រទេសជាតិជួបប្រទះការធ្វើរដ្ឋប្រហារ ទើបនាំឲ្យប្រទេសជាតិមានស្ថានភាពសង្គ្រាមស៊ីវិល...
ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ
(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...
មូ ចក៖ ស្អប់របបខ្មែរក្រហម
(កំពត)៖ មូ ចក ភេទប្រុស មានអាយុ ៧១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចក មានឪពុកឈ្មោះ សូ និងមានបងប្អូនប្រាំមួយនាក់។ គាត់មានប្រពន្ធឈ្មោះ ហែម គ្រឿន និងមានកូនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចក ដែលមានអាយុ ១៤ឆ្នាំ បានឈប់រៀនត្រឹមថា្នក់ទី៩ (សង្គមរាស្ត្រនិយម) នៅសាលាវត្តព្រៃត្រសក់។...
ឡុង ខីម៖ ខ្មែរក្រហមវាយដំធ្វើបាបខ្ញុំ
(កំពត)៖ ឡុង ខីម ភេទស្រី មានអាយុ ៥៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ខីម មានឪពុកឈ្មោះ ឡុង, ម្ដាយឈ្មោះ សំ ឃួន និងមានបងប្អូនប្រាំពីរនាក់។ ខីម មានប្តីឈ្មោះ អូន គាប់ និងមានកូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ខីម បានរៀននៅសាលាវត្តព្រៃត្រសក់...
នេត ម៉ុន៖ ខ្មែរក្រហមនាំប្រជាជនថ្មីទៅទឹកឈូ
(កំពត)៖ នេត ម៉ុន ភេទស្រី មានអាយុ ៦២ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុន មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ង៉យ (ផុន) និងមានបងប្អូនដប់នាក់។ ម៉ុន មានប្តីឈ្មោះ ញ៉ និងមានកូនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ម៉ុន ចូលរៀនបានមួយសប្ដាហ៍នៅសាលាវត្តព្រៃត្រសក់។ នៅពេលនោះ...
នេត ម៉ុត៖ ខ្មែរក្រហមរុញទម្លាក់មនុស្សពីលើទំនប់
(កំពត)៖ នេត ម៉ុត ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយថា៖ “នៅរបបនោះ គឺពិបាកណាស់ វេទនាណាស់ បើសិនជាក្មេងជំនាន់ឥឡូវ ប្រហែលជាស្លាប់អស់ហើយ”។ ម៉ុត មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ផុន និងមានបងប្អូនដប់នាក់។ បច្ចុប្បន្ន...
មុំ ស្រ៊ី៖ ខឹងសម្បារនឹងរបបខ្មែរក្រហម
(កំពត)៖ មុំ ស្រ៊ី ភេទស្រី មានអាយុ ៥៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ស្រ៊ី មានឪពុកឈ្មោះ មុំ មួន និងម្តាយឈ្មោះ ភី។ ស្រ៊ី មានប្តីឈ្មោះ ឡាក់ និងមានកូនបួននាក់។ នៅរបប លន់ នល់ ស្រ៊ី បានរៀនតែមួយសប្តាហ៍ប៉ុណ្ណោះ...
កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី
(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...
អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន
អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។ នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...

