Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សឿង ថា៖ ធ្វើការងាររួចរាល់មុនគេបានរង្វាន់

សឿង ថា ភេទស្រី អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថាឈ្មោះ ម៉ាក សឿង ហើយម្ដាយឈ្មោះឡៅ ផុន និងមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់។ ថា​មានប្ដីឈ្មោះ ម៉ាក សយ និងមានកូន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីក្មេង ថា បានរៀនសូត្របានបន្តិចបន្តួច ព្រោះប្រទេសមានសង្គ្រាម។ នៅឆ្នាំ១៩៧២...

ហួន គឹមស្រេង៖ ឪពុកស្លាប់ដោយសារអត់អាហារ ហើយបងប្អូនត្រូវអង្គការចាប់យកទៅសម្លាប់

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់គឹមស្រេង ត្រូវបានឆេះដោយសារការទម្លាក់គ្រាប់បែក។ បន្ទាប់ពីឆេះផ្ទះ បងប្អូនរបស់គឹមស្រេង បានបែកចេញពីគ្នា ដើម្បីរការងារធ្វើ។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់គឹមស្រេង បាត់បង់ឪពុកម្នាក់ដោយសារកង្វះអាហារ និងជំងឺ និងបងប្អូន៤នាក់ទៀត ត្រូវអង្គការសម្លាប់នៅកន្លែងផ្សេងៗគ្នា។ គឹមស្រេង មិនបានឃើញអង្គការយកបងប្អូនរបស់គាត់ទៅសម្លាប់ផ្ទាល់ទេ ប៉ុន្តែបានឮពីអ្នកស្គាល់គ្នា ប្រាប់គាត់បន្ទាប់ពីរបបខ្មែរក្រហមដួររលំ។ ហួន គឹមស្រេង ភេទស្រី អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិរមូល ស្រុកកំពង់សៀម...

ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម

(តាកែវ)៖ ជា សៀប កើតក្នុងឆ្នាំ១៩៣៣ (ឆ្នាំរកា) ភេទស្រី មានអាយុ ៨៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀប ប្រកបរបរជាកសិករ និងមានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។​ សៀប មានឪពុកឈ្មោះ ជា, ម្តាយឈ្មោះ យ៉ែម, និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ សៀប មានប្តីឈ្មោះ...

យ៉ែម ស៊ុន៖ បោចស្មៅក្នុងបឹង

(កំពង់ស្ពឺ)៖ យ៉ែម ស៊ុន ភេទប្រុស មានអាយុ ៧៨ឆ្នាំ (កើតក្នុងឆ្នាំ១៩៤៣)។ ស៊ុន មានទីកន្លែងកំណើតនៅភូមិត្រពាំងជំរៅ និងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ស៊ុន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ តន់ ទិព្វ និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព ស៊ុន បានស្នាក់អាស្រ័យ និងសិក្សានៅក្នុងវត្ត។ ក្រោយមក...

ចៀម អុង៖ រែកដីរហូតដល់រលូតកូន

(កំពង់ស្ពឺ)៖ ចៀម អុង កើតក្នុងឆ្នាំ១៩៤២ ភេទស្រី មានអាយុ ៧៩ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អុង មានឪពុកឈ្មោះ ចៀម មឿង, ម្ដាយឈ្មោះ សោម អ៊ុក និងមានបងប្អូនស្រីបីនាក់។ នៅវ័យកុមារភាព អុង ដែលមានអាយុ១៣ឆ្នាំ បានឈប់រៀននៅសាលាវត្តស្តុក ដោយសារម្ដាយរបស់អុងឲ្យគាត់ជួយធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០...

អំ អូន៖ លួចកន្ទក់ហូប

(កំពង់ស្ពឺ)៖ អំ អូន ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ អូន មានទីកន្លែងកំណើតនិងបច្ចុប្បន្នរស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អូន មានឪពុកឈ្មោះ ញិល, ម្ដាយឈ្មោះ ង៉ែត និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបីនាក់។ អូន មានកូនប្រុសបីនាក់ ក្នុងនោះកូនពៅបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បងប្រុសរបស់អូន...

អំ វឿន៖ កងចល័តនារីស្រុក

(កំពង់ស្ពឺ)៖ អំ វឿន ភេទស្រី មានអាយុ ៦៦ឆ្នាំ កើតក្នុងឆ្នាំ១៩៥៥ និងមានទីកន្លែងកំណើតក្នុងភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន វឿន ជាកសិកររស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វឿន មានឪពុកឈ្មោះ អ៊ំ យ៉ែម, ម្ដាយឈ្មោះ គីម និងមានបងប្អូនចំនួនដប់ពីរនាក់។ នៅវ័យកុមារភាព...

នួន ថុល៖ ចេញពីកងកុមារ ចូលធ្វើការងារក្នុងកងយុវនារី

នៅក្នុងសម័យ លន់ នល់ ផ្ទះរបស់ ថុល ត្រូវបានភ្លើងឆេះអស់ពាក់កណ្ដាល។ បន្ទាប់ពីមានភ្លើងឆេះ គ្រួសារថុល បានរត់ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅក្នុងសម័យខ្មែរក្រហម ថុល បានចូលធ្វើការងារនៅក្នុងកងកុមារ មើលគោ និងធ្វើជី។ បន្ទាប់មក ថុល បានចូលទៅធ្វើការងារក្នុងរោងបាយ រួចចូលក្នុងកងចល័ត ធ្វើស្រែ និងលើកទំនប់ ជីកប្រឡាយ។ ក្រោយមក អង្គការបានប្ដូរ ថុល ពីកងចល័តទៅក្នុងកងធ្វើកន្ទេល...

ង៉ែត ងីន៖ ជានារីកងចល័ត

នៅក្នុងសម័យ លន់ នល់ លោកតារបស់ងីន បានស្លាប់ដោយសារគ្រាប់កាំភ្លើង។ ចំណែកផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗរបស់គ្រួសារងីន ត្រូវឆេះអស់អំឡុងពេលទម្លាក់គ្រាប់បែក។ នៅក្នុងសម័យខ្មែរក្រហម ងីន បានចូលធ្វើការងារ លើកទំនប់,  ជីកប្រឡាយ,ស្ទូងដក, ធ្វើជី, រែកលាមកដាក់ស្រែ និងធ្វើស្រែ ទៅតាមរដូវកាល។ នៅឆ្នាំ១៩៧៨ ងីន បានប្ដេជ្ញាក្នុងសហករណ៍។ បន្ទាប់ពីរៀបការរួច ងីន ធ្វើការងារភ្ជួរ និងរាស់ដីស្រែឲ្យក្រុមកងចល័តស្ទូង។ (តាកែវ)...

ខាត់ ថុង៖ យុវជនកងចល័តស្រុកព្រៃកប្បាស

(តាកែវ) ខាត់ ថុង អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ថុងឈ្មោះ ខាត់ ឌី ហើយម្ដាយឈ្មោះ ហ៊ួយ សាប និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ ថុង មានប្រពន្ធឈ្មោះ ង៉ែត ងីន និងមានកូនប្រុស២នាក់។ កាលពីក្មេង ថុង ចូលរៀនដំបូងថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់...

ហែម កែ៖ ជីកព្រែករហូតដល់ធ្លាក់ឈាម

(កំពង់ស្ពឺ)៖ ហែម កែ កើតក្នុងឆ្នាំ១៩៤៦ ភេទប្រុស មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ កែ មានឪពុកឈ្មោះ ហែម ម៉ូច, ម្ដាយឈ្មោះ ញិល ញឿ និងមានបងប្អូនប្រុសពីរនាក់។ កែ បានបាត់បង់ឪពុកតាំងពីកុមារភាព។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ កែ​...

Solverwp- WordPress Theme and Plugin