Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

កែវ ជិន៖ ធ្វើការក្នុងកងម៉ែៗ

អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើស្រែ ស្ទូងដង ច្រូត និងរែកដី លើកទំនប់ ជីកប្រឡាយ នៅក្នុងកងម៉ែៗ ហើយប្ដីរបស់ខ្ញុំធ្វើជាអ្នកដាំបន្លែ និងមើលថែដំណាំនៅក្នុងសហករណ៍ និងក្នុងចម្ការ។ ចំពោះកូនៗរបស់ខ្ញុំ អង្គការបានបំបែកឲ្យទៅស្នាក់នៅ និងធ្វើការក្នុងកងកុមារទាំងអស់។ កែវ ជិន អាយុ៧៦ឆ្នាំ​ រស់នៅភូមិ​បានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជិន រៀបការមុនសម័យខ្មែរក្រហម ហើយជីវភាពគ្រួសាររបស់គាត់គឺមធ្យម ព្រោះគាត់ធ្វើស្រែខ្លួនឯង និងមានអាហារហូបគ្រប់គ្រាន់។...

ធ្វើការក្នុងក្រុមយុវជនស្រុកព្រៃកប្បាស

ការងារមុនដំបូងរបស់ខ្ញុំ គឺជាអ្នកឃ្វាលគោ និងធ្វើការងារបុកស្រូវ យកអង្ករឲ្យក្រុមយុវជនកងចល័ត។ មួយឆ្នាំក្រោយមក អង្គការបានប្ដូរខ្ញុំទៅក្នុងកងចល័ត ដើម្បីធ្វើការលើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធនៅតំបន់១៣។ រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំបានចូលទៅធ្វើជាយោធា ប៉ុន្តែខ្ញុំមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះអង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារក្នុងរោងចុងភៅ។ សួន សុខ អាយុ៦៣ឆ្នាំ រស់នៅភូមិបានយ​ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥​ សុខ ធ្វើការនៅមន្ទីរកសិដ្ឋានឃុំ ក្នុងតួនាទីជាអ្នកឃ្វាលគោ១០ក្បាលជាមួយមិត្ត៤នាក់ទៀត។ ក្រៅពីនេះ...

ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម

(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។ ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។...

ជុំ ឡេង៖ ធ្វើការនៅកន្លែងចម្អិនអាហារ

អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការនៅក្នុងរោងបាយ ព្រោះខ្ញុំនៅក្មេង និងមាឌតូចជាងគេ។ នៅក្នុងរោងបាយ ខ្ញុំមានតួនាទីជាអ្នករកបន្លែ និងដាំបបរ រហូតដល់របបខ្មែរក្រហមជិតដួលរលំ​ ទើបខ្ញុំប្ដូរទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយ។ ជុំ ឡេង អាយុ៥៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡេង រស់នៅម្ដុំភូមិបាក់ដោក ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសហករណ៍ ឡេង ត្រូវចែវទូកទៅដកព្រលឹតនៅក្នុងបឹងខាងកើតភ្នំដារយកមកទុកដាំបបរ...

ខ្មែរក្រហមយកមនុស្សទៅវាយសម្លាប់សពគរលើគ្នា

(កំពង់ចាម)៖ សុខ សុទ្ធ មានអាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ គាត់មានបងប្អូនបង្កើតចំនួន ៦នាក់ (ស្រីម្នាក់)។ បច្ចុប្បន្ន សុទ្ធ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយមានស្ថានភាពសុខភាពល្អធម្មតា។ នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ គ្រួសាររបស់សុទ្ធ បានប្រកបមុខរបរធ្វើចម្ការ ដាំពោត។ ក្រោយមក...

ខ្មែរក្រហមសម្លាប់ប្ដីខ្ញុំ

(ព្រៃវែង)៖ ស៊ុត ផេត មានអាយុ៧៥ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅមុនឆ្នាំ១៩៧០ ផេត មានអាយុជាង២០ឆ្នាំ។ គ្រានោះមានការទម្លាក់គ្រាប់បែកនៅភូមិជិតៗនោះ ដែលធ្វើឱ្យ ផេត និងសាច់ញាតិត្រូវរត់ចូលព្រៃ តែមិនមានអ្នកណារបួសឬស្លាប់ឡើយ។ ផេត ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបងស្រីជាអ្នកចិញ្ចឹមបីបាច់។ ផេត បានរៀបការជាមួយប្តីរបស់គាត់តាមរយៈការរៀបចំពីបងស្រី នៅមុនពេលរបបខ្មែរក្រហមកាន់អំណាច។ បន្ទាប់ពីរៀបការរួច ប្តីរបស់...

ប្រធានក្រុមនៅក្នុងរោងបាយ

(ព្រៃវែង)៖ ឌឹម សឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងមានមុខរបរជាកសិករ។ សឿន បានរៀបការតាំងពីគាត់មានអាយុ១៦ឆ្នាំ មុនពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រង។ នៅក្នុងពិធីមង្គលការរបស់គាត់ រៀបចំតាមប្រពៃណី មានការចាក់មេក្រូ មានការសាងសងរោង និងមានភ្ញៀវចូលរួម ព្រមទាំងមានពិធីបុកល័ក្ខត្រឹមត្រូវទំនៀមទម្លាប់។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច និងមានការទម្លាក់គ្រាប់បែកនៅភូមិ...

អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ

(ព្រៃវែង)៖ កើត លន មានអាយុ៧៥ឆ្នាំ រស់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លន មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៨ លន រៀនថ្នាក់ទី៣ ស្របពេលនោះមានអ្នកបបួលគាត់ទៅធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។ លន បាននិយាយថា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លន ធ្វើជាគ្រូបង្រៀនកុមារតូចៗចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦...

យោធាមកពីភូមិភាគបូព៌ាត្រូវទទួលរងការធ្វើទារុណកម្មខ្លាំង

(ព្រៃវែង)៖ យុង អុល មានអាយុ៧៦ឆ្នាំ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិអំពិល ឃុំខ្មាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន អុល មានទីលំនៅនៅភូមិប្រស្រែក្រោយ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងរបបសង្គមរាស្ត្រនិយម ឪពុករបស់ អុល គឺជាមេឃុំខ្មាស។ ដោយសាររបបនោះប្រកាន់វណ្ណៈសក្តិភូមិ គ្រួសាររបស់ អុល មិនសូវបានធ្វើការងារស្រែចម្ការដូចអ្នកដទៃទេ។...

អតីតអ្នកកាន់ប៉ុស្តិ៍វិទ្យុសម្ងាត់

(ព្រះវិហារ)៖ ជឹម ជៀន បច្ចុប្បន្នមានអាយុ៦០ឆ្នាំ មានទីលំនៅនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ឪពុករបស់ជៀន ឈ្មោះ ជៀម ជន ម្តាយឈ្មោះ សោន និងមានបងប្អូនចំនួន៥នាក់ (ស្រី៤នាក់) ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការយ៉ាងមានក្តីសុខ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រជាជននៅក្នុងភូមិបាននាំគ្នារត់ពួនក្នុងត្រង់សេ ដើម្បីគេចពីគ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់ប្លោង...

កងចល័តភូមិក្រៅ

(ខេត្តស្វាយរៀង) តី សាគុន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាគុន មានឪពុកឈ្មោះ តី សុន (ស្លាប់) និងម្តាយឈ្មោះ ជុំ គង់ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៩នាក់ រួមមាន៖ ស៊ាង សាគន់, ស៊ាង...

Solverwp- WordPress Theme and Plugin