Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

បងប្រុសស្លាប់ក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ទី ទឹម អាយុ ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទឹម មានឪពុកឈ្មោះ ទី សេក (ស្លាប់) និងម្តាយឈ្មោះ ដូវ យូ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៤នាក់ (ស្លាប់ ៣នាក់)។ នៅរបប លន់ នល់...

ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) សៅ ឈុំ អាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈុំ មានឪពុកឈ្មោះ សៅ ហ៊ិន (ស្លាប់) ម្តាយឈ្មោះ ទី លីស (ស្លាប់) និងមានបងប្អូនចំនួន ៦នាក់ រួមមាន៖ សៅ ហ៊ុន (ស្លាប់), សៅ...

កងចល័តកុមារក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) មឿង គន់ អាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ មឿង ប៊ឹម និងម្តាយឈ្មោះ មុត ពៅ ហើយមានបងប្អូនចំនួន ៥នាក់ រួមមាន៖ មឿង គន់ (ម្ចាស់ប្រវត្តិរូប), មឿង ខន,...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) យឹម យ៉ាន អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យ៉ាន មានឪពុកឈ្មោះ យឹម ទូច (ស្លាប់) និងម្តាយឈ្មោះ ពុធ ពៅ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៥នាក់ រួមមាន៖ បងទី១ ឈ្មោះ យឹម...

ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់សពចូលក្នុងអណ្ដូង

(ព្រៃវែង)៖ តៃ រ៉េត មានអាយុ៧៦ឆ្នាំ កើតនៅឆ្នាំ១៩៥២ មានទីកន្លែងកំណើត និងរស់នៅភូមិពោធិម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយមានមុខរបរជាកសិករ។ នៅក្នុងឆ្នាំ១៩៧០ មានយន្តហោះទម្លាក់គ្រាប់បែកនៅសាលាស្រុក។ ការទម្លាក់គ្រាប់បែកនោះបណ្ដាលឱមានការភ្ញាក់ផ្អើលដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ។ រ៉េត បាននាំគ្រួសាររត់ចូលត្រង់សេដើម្បីគេចពីគ្រោះថ្នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងអំណាច, រ៉េត មានអាយុ២៣ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឱ្យ រ៉េត ជីកព្រែក ធាក់រហាត់ទឹក និងស្ទូងស្រូវ។...

ខ្មែរក្រហមបានបិទវត្តអារាម

(ព្រៃវែង)៖ ឆៃ គីម មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានស្រុកកំណើតនៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ស្របពេលជាមួយគ្នានោះដែរ ក៏មានការទម្លាក់គ្រាប់បែកនៅផ្សារកញ្ជ្រៀច។ ពេលនោះ គ្រួសាររបស់ គីម បានរត់ភៀសខ្លួនទៅស្រុកកំចាយមារ។ ក្រោយមក នៅពេលស្ថានការណ៍មានភាពស្ងប់ស្ងាត់បន្តិច គ្រួសារទាំងមូលបានត្រឡប់ចូលស្រុកភូមិវិញ ទើបដឹងថាមានការខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្សារកញ្ជ្រៀច ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសឡើយ។...

ប្រជាជន១៧មេសាត្រូវទទួលរងទារុណកម្មខ្លាំង

(ព្រះវិហារ)៖ មាស ឃឹម មានអាយុ៦៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ ឃឹម រស់នៅជាមួយប្រពន្ធ និងចៅៗរបស់គាត់។ ឃឹម មានជំងឺខ្សោយកម្លាំង ងងឹតភ្នែក និងពិការជើងខាងឆ្វេងដោយសារសង្រ្គាម។ ឃឹម មានស្រុកកំណើតនៅ ភូមិក្របីព្រៃ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ មុនពេលសម័យខ្មែរក្រហមចូលមកដល់ ឃឹម រស់នៅជាមួយឪពុកម្តាយ,...

របបខ្មែរក្រហមគ្មានអ្នកមានគ្មានអ្នកក្រទេ គឺសិទ្ធិគ្នា

(ព្រះវិហារ)៖ ចាប បឿន មានអាយុ៦៧ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បឿន បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា មុនពេលរបបខ្មែរក្រហមចូលមកដល់ គាត់រស់នៅជាមួយស្វាមីជាជនជាតិបារាំង។ គាត់មានកូន៦នាក់ (ស្រីចំនួន៥នាក់) ហើយរស់នៅយ៉ាងមានក្តីសុខ។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, បឿន និងគ្រួសាររស់នៅក្នុងខេត្តសៀមរាប ហើយបានទៅចូលរួមធ្វើសង្គ្រាមនៅភូមិអូរតាប៉ោង ស្រុកត្រាំខ្នារ ខេត្តពោធិ៍សាត់។...

ប្រើរហូតដល់ដាច់រហែកទើបអង្គការចែកឱ្យថ្មី

(ព្រះវិហារ)៖ សែម ឌឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៦៨ ឌឿន មានអាយុ១៩ឆ្នាំ និងបានបួសជាព្រះសង្ឃនៅក្នុងវត្តស្រយ៉ង់។ ដោយមានទាហានចូលទៅបាញ់គ្នានៅចុងស្ពានខេត្តកំពង់ធំ និងចូលពេញទៅនៅក្នុងវត្តក្តីសែន ត្រៀមធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ការភ័យខ្លាចបានធ្វើឱ្យ ឌឿន ភៀសខ្លួនមកភូមិពោធិ៍វិញជាមួយលោកឈ្មោះ ញៀន។ បន្ទាប់ពីបែកគ្នា ឌឿន បានមកភូមិពោធិ៍ធ្វើជាព្រះសង្ឃនៅទីនោះ ហើយលោកឈ្មោះ...

ភាពផ្តាច់ការនៃការបំបែកបំបាក់គ្រួសារ

(ព្រះវិហារ)៖ ថុក សោ មានអាយុ៧០ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សោ មានឪពុកឈ្មោះ ប៊ុន ថុក ម្តាយឈ្មោះ ថោង នឹម និងមានបងប្អូនចំនួន៤នាក់ ដោយប្រកបរបរធ្វើស្រែចម្ការ។ បងប្រុសរបស់គាត់ឈ្មោះ ថុក ឈិត បានស្ម័គ្រចិត្តចូលបម្រើជាទាហាន លន់ នល់ ហើយបងប្រុសទី២បានទៅបួសនៅវត្ត។ នៅឆ្នាំ១៩៦៩...

ស្ទើរតែបាត់បង់ជីវិតព្រោះចាប់មនុស្សខុស

(ព្រះវិហារ)៖ ជួន ស្រិត មានអាយុ៧០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ស្រិត មានបងប្អូនចំនួន៦នាក់។ ស្រិត មានជំងឺឈឺក្បាលជង្គង់ ជំងឺក្រពះពោះវៀន។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានការទម្លាក់គ្រាប់បែកនៅខេត្តព្រះវិហារ ដែលធ្វើឱ្យ ស្រិត និងគ្រួសារ រួមទាំងប្រជាជនដទៃនាំគ្នារត់ពួននៅតាមព្រៃ និងតាមវាលស្រែនៅឯអូរស្លោក។ ការទម្លាក់គ្រាប់បែក មិនបណ្ដាលឱ្យប្រជាជនណាម្នាក់ស្លាប់...

Solverwp- WordPress Theme and Plugin