Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ទុយ ឆឹម៖ ជម្លៀសទៅប៉ៃលិន

(កណ្ដាល)៖​ ទុយ ឆឹម ភេទប្រុស មានអាយុ ៧៧ឆ្នាំ។ ឆឹម ជាកសិកររស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឆឹម មានស្រុកកំណើតនៅក្រុងសួង ខេត្តកំពង់ចាម និងមានបងប្អូនចំនួន៥នាក់។ នៅមុនរបបខ្មែរក្រហម ឆឹម ប្រកបរបរជាកសិករ។ នៅរបបខ្មែរក្រហម ឆឹម និយាយថា ខ្មែរក្រហមបានជម្លៀសគាត់តាមរថយន្តទៅធ្វើការនៅខេត្តប៉ៃលិន។ នៅទីនោះ ឆឹម និយាយថា...

សយ សារឿន៖ “មិនហ៊ានមាត់មិនហ៊ានក”

(កណ្ដាល)៖​ សយ សារឿន ភេទស្រី មានអាយុ ៧៩ឆ្នាំ និងប្រកបរបរជាកសិករ។ សារឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សារឿន មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់។ នៅមុនទសវត្សរ៍ឆ្នាំ១៩៧០ សារឿន បានរៀបការ។ នៅឆ្នាំ១៩៧៣ សារឿន បានរត់ចេញពីភូមិត្រពាំងរការទៅរស់នៅភូមិជម្ពូវ័ន ដោយសារមានកងទ័ពខ្មែរក្រហមចូលមកក្នុងភូមិរបស់គាត់។ នៅឆ្នាំ១៩៧៥...

ធ្វើការក្នុងកងនារីរហូតដល់អង្គការហៅឲ្យទៅរៀបការ

រស់ អេង[1] អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម អេង បានដឹងថា មានរោងប្រក់ស្លឹកមួយសម្រាប់បង្រៀនក្មេងៗនៅវត្ត។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងបានមួយឆ្នាំ អង្គការបានផ្សឹកព្រះសង្ឃ ហើយសាលារៀននៅក្នុងវត្តត្រូវបិត។ ចំពោះ អេង អង្គការបានចាត់តាំងឲ្យគាត់ចូលក្នុងកងចល័តនារី ដើម្បីធ្វើការធាក់រហាត់ទឹក ច្រូតស្មៅគោ មើលកុមារ ទៅជីកព្រែកនៅឡាំងកាក និងដើរកាប់ព្រៃ។ នៅក្នុងកងចល័ត​ អេង ទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ...

ធ្វើការក្នុងកងចល័ត និងនៅកន្លែងចុងភៅ

យ៉ង សៃ អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៃ  បានចូលក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក និងច្រូតស្រូវ។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ចូលទៅក្នុងក្រុមចុងភៅភូមិវិញ។ នៅកន្លែងចុងភៅ សៃ មិនបានហូបចុកគ្រប់គ្រាន់នោះទេ ដោយរបបអាហាររបស់គាត់គឺដើមចេក និងបន្លែដូចប្រជាជនទូទៅដែរ។ នៅពេលធ្វើការងារ ប្រធានកងបានស្ដីបន្ទោសគាត់ជាញឹកញាប់ ព្រោះ សៃ...

ស្ទើរត្រូវបានខ្មែរក្រហមសម្លាប់

(ខេត្តស្វាយរៀង) គង់ វ៉ុន អាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វ៉ុន មានឪពុកឈ្មោះ គង់ ឆាំ (ស្លាប់) និងម្តាយឈ្មោះ ទុំ សុត (ស្លាប់) ហើយគាត់ជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន ៧នាក់...

កងចល័តនារីភូមិក្រៅ

(ខេត្តស្វាយរៀង) ទិត អូន អាយុ ៧០ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អូន មានឪពុកឈ្មោះ សោម (ស្លាប់) និងម្តាយឈ្មោះ អ៊ិន អ៊ុំ (ស្លាប់) ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ រួមមាន៖ ទិត អុន (ស្លាប់),...

អ៊ុក សាមួន៖ ជីវិតឆ្លងកាត់របបខ្មែរក្រហមពិបាកខ្លាំងណាស់

(ខេត្តស្វាយរៀង) អ៊ុក សាមួន មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមួន មានឪពុកឈ្មោះ អ៊ុក សេង (ស្លាប់) និងម្តាយឈ្មោះ រ័ត្ន រឹម (ស្លាប់) ហើយក្នុងគ្រួសារគាត់មានបងប្អូនចំនួន ៧នាក់ រួមមាន៖ ទិត សារឿន (ស្លាប់),...

ប្រាក់ គន់ ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) ប្រាក់ គន់ មានអាយុ ៧២ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ ប្រាក់ ឆេង (ស្លាប់) និងម្តាយឈ្មោះ ភោគ គង់ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ១១នាក់ រួមមាន៖ ប្រាក់ ឈិន, ប្រាក់...

ស្ទើរតែមិនគួរឲ្យជឿថាខ្លួនអាចនៅមានជីវិត

នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរឡើងចុះភ្នំជាមួយកុមារនៅក្នុងក្រុម និងប្រជាជនផ្សេងទៀត។ អំឡុងពេលធ្វើដំណើរ ខ្ញុំបានជួបការលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ គ្មានកន្លែងសម្រាក និងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗស្ទើរតែបាត់បង់ជីវិតដូចឪពុកម្ដាយ, បងស្រី និងមនុស្សជាច្រើននាក់ទៀតនៅលើភ្នំ។ អ៊ុក នឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់​ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងកងកុមារ នឿន ធ្វើការកើបអាចម៍គោតាមផ្ទះ កាប់ដីដំបូក និងកាប់ដើមទន្ទ្រានខែត្រ យកមកធ្វើជីដាក់ស្រែ។ ក្រៅពីនេះ...

មិនចេះអក្សរ ដោយសារតែអង្គការមិនឲ្យរៀនសូត្រ

កាលពីក្មេង ខ្ញុំមិនបានចូលរៀននោះទេ ព្រោះអង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការកើបអាចម៍គោ និងបោសសំរាមក្នុងភូមិ។ បន្ទាប់មក ខ្ញុំត្រូវចូលទៅឃ្វាលគោជាច្រើនក្បាល រហូតដល់ធំបន្តិច ទើបអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា។ ក្រោយរបបខ្មែរក្រហម ខ្ញុំបានរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែមិនអាចអានអក្សរបានជ្រៅជ្រះនោះទេ។ អ៊ុង តុន អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង នៅក្នុងភូមិបានយ មានសាលារៀននៅក្នុងវត្ត ប៉ុន្តែ តុន មិនទាន់បានចូលសិក្សារៀនសូតនោះទេ ព្រោះគាត់នៅក្មេងពេក។...

ឆឹង ថៃ៖ បាត់បង់ម្ដាយឪពុកតាំងពីកុមារ

នៅក្នុងកងកុមារ ខ្ញុំបានរត់ត្រលប់ទៅរកម្ដាយនៅផ្ទះជាញឹកញាប់ ហើយប្រធានកង បានចាប់ខ្ញុំយកទៅវាយធ្វើបាប ចងលើសម្បុកស្រមោច និងគំរាមសម្លាប់ក្នុងរណ្ដៅ។ ក្រោយមក នៅពេលដែលម្ដាយឪពុករបស់ខ្ញុំស្លាប់អស់ ខ្ញុំត្រូវរស់នៅជាមួយបងប្អូនស្រី៣នាក់យ៉ាងលំបាក និងខ្វះខាតអាហារហូបចុកជាខ្លាំង។ ឆឹង ថៃ អាយុ៥៣ឆ្នាំ​ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថៃ ត្រូវធ្វើការប្រមូលអាចម៍គោ និងរស់នៅក្នុងកងកុមារភូមិ ដែលជាកន្លែងក្មេងៗត្រូវរស់នៅរួមគ្នា និងមិនឲ្យត្រលប់មកជួបឪពុកម្ដាយទាល់តែសោះ។ នៅក្នុងកងកុមារ ថៃ...

Solverwp- WordPress Theme and Plugin