Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ក្រឹង គន៖ កងនារីមូលដ្ឋាន

(តាកែវ)ក្រឹង គន[1] អាយុ៦០ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលក្រុមខ្មែរក្រហមគ្រប់គ្រងដំបូង គន បានចូលទៅក្នុងកងកុមារ ដើម្បីធ្វើការងារបោចស្មៅ និងលាយជីលាមកយកទៅដាក់ស្រែ។ នៅឆ្នាំ១៩៧៦ គន បានចូលទៅធ្វើការងារក្នុងកងចល័តនារី តាមការចាត់តាំងរបស់អង្គការដើម្បីធ្វើការបោចព្រៃ ឬកន្ទ្រាំង ធ្វើស្រែស្ទូង ដក ច្រូត នៅរដូវវស្សា និងប្រាំង និងធាក់រហាត់ទឹកបញ្ជូលស្រែប្រាំងនៅភ្នំបូរី។ នៅកន្លែងធ្វើការ គន...

ការរស់នៅរបស់ហ៊ីម នៅក្នុងភូមិត្រពាំងសោម

ម៉ៅ ហ៊ីម[1] អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ ហ៊ីម មានឪពុកឈ្មោះ ម៉ៅ មាន ស្លាប់នៅក្នុងជំនាន់សម្ដេចតាដោយសារជំងឺគ្រុនចាញ់ ហើយម្ដាយឈ្មោះ ម៉ម ហាន់ ស្លាប់ដោយសារជំងឺគ្រុនចាញ់នៅពេលភៀសខ្លួនលើភ្នំនាដើមឆ្នាំ១៩៧៩។ ហ៊ីម មានបងប្អូនជាច្រើននាក់ ដោយក្នុងចំណោមនោះមានឈ្មោះ ហ៊ីម(ឈ្មោះរបស់គាត់ផ្ទាល់), ហឿន, ហន និងប្រុសពៅម្នាក់ឈ្មោះ ចាន់រ៉ា។ ហ៊ីម...

ចាន់ លាក់៖ មាននាទីជាប្រធានកង

(តាកែវ)ចាន់ លាក់ អាយុ៧៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លាក់ បានរៀបការកាលពីសង្គមចាស់ ហើយប្រពន្ធរបស់គាត់មានទម្ងន់កូនម្នាក់ក្នុងរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម លាក់ មាននាទីជាប្រធានកង ចាត់ចែងការងារឲ្យប្រជាជនធ្វើ។ ជាញឹកញាប់ លាក់ បានទៅទទួលការងារពីកម្មាភិបាលខាងលើ រួចយកទៅបែងចែកឲ្យសមាជិកក្រុមធ្វើ និងនៅមើលការខុសត្រូវនៅកន្លែងធ្វើការ។ ចំពោះ លាក់ មិនអាចធ្វើការងារធ្ងន់ៗនោះទេ ព្រោះគាត់មានជំងឺហឺតហត់ប្រចាំកាយ។ ប៉ុន្តែ លាក់...

ពីរឆ្នាំក្នុងគុកវាលតាប្រុញ

(ស្វាយរៀង)៖ រិន មុន្នី មានអាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប៉ាក រិន និងម្ដាយឈ្មោះ អ៊ិន យន។ មុន្នី មានបងប្អូនចំនួន៤នាក់ (ស្រី២នាក់)។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៧០...

ជារៀងរាល់យប់តែងតែឮសំឡេងមនុស្សស្រែកឱ្យជួយ

(ក្រចេះ)៖ សៅ រ៉ន មានអាយុ៧៤ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ រ៉ន មានជំងឺលើសឈាម ដែលត្រូវឱ្យគាត់លេបថ្នាំជាប្រចាំ។ រ៉ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ពិសេសគឺការហូបចុក និងការធ្វើការងារ។ នៅក្នុងមួយថ្ងៃ រ៉ន ទទួលបានបបរចំនួនពីរដង ពេលថ្ងៃ និងពេលល្ងាច។ នៅរបបនោះ អង្គការបានចាត់តាំងឱ្យ រ៉ន ធ្វើការងារទាំងយប់ទាំងថ្ងៃ...

ជីករណ្ដៅកប់ខ្លួនឯង

(ក្រចេះ)៖ គង់ ហន មានអាយុ៨៦ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ហន មានទីលំនៅតាមបណ្ដោយមាត់ទន្លេ។ ជីវិតរស់នៅនាពេលនោះមានការលំបាកយ៉ាងខ្លាំងបំផុត។ ហន ត្រូវបំពេញការងារជាទម្ងន់ជារៀងរាល់ថ្ងៃសឹងតែគ្មានពេលសម្រាក។ ការងារប្រចាំថ្ងៃគឺ ហន ត្រូវរែកដីទាំងយប់ព្រមទាំងពេលថ្ងៃ ហើយក្រោយមកគាត់ត្រូវបានចាត់តាំងជាកងឈ្លបប្រចាំមូលដ្ឋាន។ របបអាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហម មានភាពខ្វះខាតខ្លាំង។ ប្រជាជនគ្រប់រូបទទួលបានត្រឹមតែបបររាវៗបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់រាងកាយ។ ជារៀងរាល់ថ្ងៃ ពេលឮសំឡេងជួងបន្លឺឡើង ប្រជាជនត្រូវប្រញាប់ប្រញាល់ចេញទៅធ្វើការងារ។ ប្រសិនបើជនណាម្នាក់ហ៊ានបដិសេធមិនព្រមចេញទៅធ្វើការតាមការចាត់តាំង...

ការរៀបការតាមបង្គាប់អង្គការ

(ក្រចេះ)៖ ពុំ ចាន់ណេ អាយុ៦១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ស្ថានភាពសុខភាពបច្ចុប្បន្ន ចាន់ណេ មានជំងឺប្រចាំកាយ ឈឺជង្គង់ និងមានការឈឺចាប់គ្រប់កន្លែងទាំងអស់នៃរាងកាយ។ ផ្អែកតាមការរៀបរាប់របស់ចាន់ណេ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១៧ឆ្នាំ។ ចាន់ណេ ធ្វើការងារនៅក្នុងកងភ័ស្ដុភារ ជាអ្នកជញ្ជូនគ្រាប់កាំភ្លើង។ ការរស់នៅ និងការហូបចុករបស់គាត់មានភាពខុសប្លែកពីប្រជាជនធម្មតា។ គាត់ទទួលបានរបបអាហារចំនួនបីពេលក្នុងមួយថ្ងៃ គឺពេលព្រឹកហូបបបរ ពេលថ្ងៃត្រង់ និងពេលល្ងាចហូបបាយ។ ក្នុងនាមជាអ្នកបម្រើការផ្នែកគ្រាប់កាំភ្លើង...

ការរៀបការនៅក្នុងរបបខ្មែរក្រហម

(សៀមរាប)៖ យស់ សាវ៉ាត អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យរងការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងបណ្តាលឱ្យប្រជាជនមួយចំនួនបាត់បង់ជីវិត។ បន្ទាប់ពីការទម្លាក់គ្រាប់បែករៀងស្ងប់ស្ងាត់ សាវ៉ាត បានឃើញក្រុមគ្រូពេទ្យសែងសាកសពអ្នកស្លាប់ ហើយអ្នកខ្លះទៀតរងរបួសស្រាល។ បន្ទាប់ពីការទម្លាក់គ្រាប់បែកមានភាពស្ងប់ស្ងាត់ ប្រជាជនបានរស់នៅ និងប្រកបរបរតាមធម្មតា។ រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកគ្រប់គ្រងអំណាចទូទាំងប្រទេស។ នៅឆ្នាំ១៩៧៥...

ផៃ ពៅ៖ “អត់មានម្ដាយហៅនឹងគេ”

(កណ្ដាល)៖​ ផៃ ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ពៅ ជាកសិករ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពៅ មានបងប្អូនចំនួន៥នាក់។ កាលពីកុមារភាព ពៅ បានរៀនសូត្រនៅសាលាវត្តទួលសង្កែ រយៈពេលមួយខែ។ នៅរបបខ្មែរក្រហម ពៅ បានបាត់បង់ឪពុកម្ដាយ និងបងរបស់គាត់ម្នាក់។ នៅឆ្នាំ១៩៧៥...

យឹម ធឿន៖ រៀនទិតៀន

(កណ្ដាល)៖​ យឹម ធឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ បច្ចុប្បន្នគាត់ប្រកបរបរជាសន្តិសុខតំបន់។ ធឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធឿន មានបងប្អូនចំនួន៩នាក់។ កាលពីកុមារភាព ធឿន មិនបានរៀនសូត្រនោះទេ ដោយសារអថិរភាពសង្គម។ នៅមុនឆ្នាំ១៩៧៥ គ្រួសាររបស់ធឿន បានទៅរស់នៅភូមិត្បូងស្ទឹង (ភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងក្រោយមកទៅរស់នៅជិតវត្តអង្គតាប្រូច។ នៅឆ្នាំ១៩៧៥...

ហ៊ន ស៊ីដារ៉ា៖ ចម្ការកៅស៊ូ

(កណ្ដាល)៖​ ហ៊ន ស៊ីដារ៉ា ភេទស្រី មានអាយុ ៦០ឆ្នាំ។ ស៊ីដារ៉ា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ីដារ៉ា មានទីកន្លែងកំណើតនៅភូមិច្បារអំពៅ។ គាត់មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងប្អូនរបស់គាត់ចំនួន៣នាក់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧០ ស៊ីដារ៉ា ឈប់រៀនត្រឹមថ្នាក់ទី១០​។ បន្ទាប់មក គាត់ទៅរស់នៅសង្កាត់ជ្រោយចង្វារ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ស៊ីដារ៉ាចេញពីជ្រោយចង្វារទៅព្រែកលៀប ហើយគ្រួសារគាត់ត្រូវឆ្លងស្រឡាងទៅរស់នៅឃុំព្រែកពោធិ។ គ្រួសាររបស់ស៊ីដារ៉ា បន្តធ្វើដំណើរឆ្លងកាត់ឃុំបុសខ្នុរ,...

Solverwp- WordPress Theme and Plugin