ជុំ ឡេង៖ ធ្វើការនៅកន្លែងចម្អិនអាហារ
អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការនៅក្នុងរោងបាយ ព្រោះខ្ញុំនៅក្មេង និងមាឌតូចជាងគេ។ នៅក្នុងរោងបាយ ខ្ញុំមានតួនាទីជាអ្នករកបន្លែ និងដាំបបរ រហូតដល់របបខ្មែរក្រហមជិតដួលរលំ ទើបខ្ញុំប្ដូរទៅធ្វើការរែកដី លើកទំនប់ និងជីកប្រឡាយ។ ជុំ ឡេង អាយុ៥៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឡេង រស់នៅម្ដុំភូមិបាក់ដោក ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសហករណ៍ ឡេង ត្រូវចែវទូកទៅដកព្រលឹតនៅក្នុងបឹងខាងកើតភ្នំដារយកមកទុកដាំបបរ...
ខ្មែរក្រហមយកមនុស្សទៅវាយសម្លាប់សពគរលើគ្នា
(កំពង់ចាម)៖ សុខ សុទ្ធ មានអាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ គាត់មានបងប្អូនបង្កើតចំនួន ៦នាក់ (ស្រីម្នាក់)។ បច្ចុប្បន្ន សុទ្ធ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយមានស្ថានភាពសុខភាពល្អធម្មតា។ នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ គ្រួសាររបស់សុទ្ធ បានប្រកបមុខរបរធ្វើចម្ការ ដាំពោត។ ក្រោយមក...
ខ្មែរក្រហមសម្លាប់ប្ដីខ្ញុំ
(ព្រៃវែង)៖ ស៊ុត ផេត មានអាយុ៧៥ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។ នៅមុនឆ្នាំ១៩៧០ ផេត មានអាយុជាង២០ឆ្នាំ។ គ្រានោះមានការទម្លាក់គ្រាប់បែកនៅភូមិជិតៗនោះ ដែលធ្វើឱ្យ ផេត និងសាច់ញាតិត្រូវរត់ចូលព្រៃ តែមិនមានអ្នកណារបួសឬស្លាប់ឡើយ។ ផេត ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបងស្រីជាអ្នកចិញ្ចឹមបីបាច់។ ផេត បានរៀបការជាមួយប្តីរបស់គាត់តាមរយៈការរៀបចំពីបងស្រី នៅមុនពេលរបបខ្មែរក្រហមកាន់អំណាច។ បន្ទាប់ពីរៀបការរួច ប្តីរបស់...
ប្រធានក្រុមនៅក្នុងរោងបាយ
(ព្រៃវែង)៖ ឌឹម សឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងមានមុខរបរជាកសិករ។ សឿន បានរៀបការតាំងពីគាត់មានអាយុ១៦ឆ្នាំ មុនពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រង។ នៅក្នុងពិធីមង្គលការរបស់គាត់ រៀបចំតាមប្រពៃណី មានការចាក់មេក្រូ មានការសាងសងរោង និងមានភ្ញៀវចូលរួម ព្រមទាំងមានពិធីបុកល័ក្ខត្រឹមត្រូវទំនៀមទម្លាប់។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច និងមានការទម្លាក់គ្រាប់បែកនៅភូមិ...
អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ
(ព្រៃវែង)៖ កើត លន មានអាយុ៧៥ឆ្នាំ រស់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លន មានមុខរបរជាកសិករ។ នៅឆ្នាំ១៩៦៨ លន រៀនថ្នាក់ទី៣ ស្របពេលនោះមានអ្នកបបួលគាត់ទៅធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ។ លន បាននិយាយថា នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លន ធ្វើជាគ្រូបង្រៀនកុមារតូចៗចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦...
យោធាមកពីភូមិភាគបូព៌ាត្រូវទទួលរងការធ្វើទារុណកម្មខ្លាំង
(ព្រៃវែង)៖ យុង អុល មានអាយុ៧៦ឆ្នាំ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិអំពិល ឃុំខ្មាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន អុល មានទីលំនៅនៅភូមិប្រស្រែក្រោយ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងរបបសង្គមរាស្ត្រនិយម ឪពុករបស់ អុល គឺជាមេឃុំខ្មាស។ ដោយសាររបបនោះប្រកាន់វណ្ណៈសក្តិភូមិ គ្រួសាររបស់ អុល មិនសូវបានធ្វើការងារស្រែចម្ការដូចអ្នកដទៃទេ។...
អតីតអ្នកកាន់ប៉ុស្តិ៍វិទ្យុសម្ងាត់
(ព្រះវិហារ)៖ ជឹម ជៀន បច្ចុប្បន្នមានអាយុ៦០ឆ្នាំ មានទីលំនៅនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ឪពុករបស់ជៀន ឈ្មោះ ជៀម ជន ម្តាយឈ្មោះ សោន និងមានបងប្អូនចំនួន៥នាក់ (ស្រី៤នាក់) ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការយ៉ាងមានក្តីសុខ។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រជាជននៅក្នុងភូមិបាននាំគ្នារត់ពួនក្នុងត្រង់សេ ដើម្បីគេចពីគ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់ប្លោង...
កងចល័តភូមិក្រៅ
(ខេត្តស្វាយរៀង) តី សាគុន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាគុន មានឪពុកឈ្មោះ តី សុន (ស្លាប់) និងម្តាយឈ្មោះ ជុំ គង់ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៩នាក់ រួមមាន៖ ស៊ាង សាគន់, ស៊ាង...
បងប្រុសស្លាប់ក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ទី ទឹម អាយុ ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទឹម មានឪពុកឈ្មោះ ទី សេក (ស្លាប់) និងម្តាយឈ្មោះ ដូវ យូ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៤នាក់ (ស្លាប់ ៣នាក់)។ នៅរបប លន់ នល់...
ជីវិតឆ្លងកាត់របបខ្មែរក្រហម
(ខេត្តស្វាយរៀង) សៅ ឈុំ អាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈុំ មានឪពុកឈ្មោះ សៅ ហ៊ិន (ស្លាប់) ម្តាយឈ្មោះ ទី លីស (ស្លាប់) និងមានបងប្អូនចំនួន ៦នាក់ រួមមាន៖ សៅ ហ៊ុន (ស្លាប់), សៅ...
កងចល័តកុមារក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) មឿង គន់ អាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ មឿង ប៊ឹម និងម្តាយឈ្មោះ មុត ពៅ ហើយមានបងប្អូនចំនួន ៥នាក់ រួមមាន៖ មឿង គន់ (ម្ចាស់ប្រវត្តិរូប), មឿង ខន,...

