Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

កងចល័តនារី

  (ខេត្តស្វាយរៀង)៖ ម៉ន សេន មានអាយុ ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សេន មានឪពុកឈ្មោះ ម៉ែន ឃឹម និងម្តាយឈ្មោះ ឃួន ភឹម ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ៣នាក់។ សេន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។ សេន...

បងប្អូនស្លាប់មិនអនុញ្ញាតិឲ្យយំ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ នៅពេលដែលអង្គការចាប់យកបងប្អូនខ្ញុំទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ ខ្ញុំបានលួចយំនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានអង្គការមើលឃើញហើយហៅទៅសួរនាំ។ ពេលឃើញដូច្នេះ ខ្ញុំបានកុហកអង្គការថាជាសំឡេងបំពេរកូនឲ្យគេង ទើបបានរួចពីទោសកំហុស។ សំរិត សេ[1] អាយុ៨២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង គ្រួសាររបស់សេ មានជីវភាពធូរធា ហើយបងប្អូនរបស់គាត់ភាគច្រើនគឺជាអ្នករាជការក្នុងរបបមុនៗ និងជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលរៀបការរួច សេ...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) សុខ អ៊ុក មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ុក មានឪពុកឈ្មោះ រាជ សុខ ម្ដាយឈ្មោះ ទួណ ឃុត ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព អ៊ុក រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។...

សយ រីម៖ “គេអត់ត្អូញអត់ត្អែរអីទេ”

(កណ្ដាល)៖​ សយ រីម ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ។ រីម មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីម មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៤នាក់។ កាលពីកុមារភាព បងប្រុសរបស់រីមមិនអនុញ្ញាតឲ្យរីម ទៅរៀននោះទេ ដោយសារគាត់បារម្ភពីសុវត្ថិភាពរបស់រីម និងប្អូនស្រីរបស់គាត់។ ក្រោយមក រីម បានរៀបការនិងប្រកបរបរធ្វើស្រែចម្ការ។ នៅរបប...

សុទ្ធ យឿង៖ “បើយើងមិនធ្វើ”

(កណ្ដាល)៖​ សុទ្ធ យឿង ភេទស្រី មានអាយុ ៦៩ឆ្នាំ។ យឿង ជាកសិកររស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យឿង មានភូមិកំណើតនៅភូមិត្បូងស្ទឹង (ឬភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងមានបងប្អូនចំនួន៨នាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យឿង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិត្រពាំងរការ។ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានវត្តមានកងទ័ពខ្មែរក្រហមនៅក្នុងភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត យឿង បានភៀសខ្លួនទៅរស់នៅភូមិក្រាំងរនៀប។ ក្រោយមក យឿង...

ផេង សំអុល៖ មិត្តអុល

(កណ្ដាល)៖​ ផេង សំអុល ភេទស្រី មានអាយុ ៦៧ឆ្នាំ(ឆ្នាំមមែ)។ សំអុល រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សំអុល មានបងប្អូនចំនួន៦នាក់។ កាលពីកុមារភាព សំអុល បានរៀនសូត្ររយៈពេល៣ឆ្នាំនៅសាលាវត្តកោះ។ នៅឆ្នាំ១៩៧០ សំអុល បានឃើញកងទ័ពវៀតកុងដែលមានគ្របស្លឹកឈើពីលើ លបចូលមកជីកលេណដ្ឋាននៅខាងក្រោយផ្ទះរបស់សំអុល។...

ម៉ា គន្ធា៖ នៅពេលឃ្លានខ្ញុំយំ

(កណ្ដាល)៖​ ម៉ា គន្ធា ភេទស្រី មានអាយុ ៥១ឆ្នាំ។ គន្ធា ជាអាជីវករ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គន្ធា មានបងប្អូនចំនួន៤នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀសគ្រួសាររបស់គន្ធាទៅរស់នៅភូមិសរមាំង។ នៅភូមិសរមាំង គន្ធា ត្រូវព្រាត់ប្រាសឪពុកម្ដាយរបស់គាត់ ដោយសារអ្នកទាំងបីត្រូវទៅធ្វើពលកម្មនៅតាមការដ្ឋានផ្សេងគ្នា។ គន្ធា ត្រូវរស់នៅជាមួយយាយ និងបងជីដូនមួយរបស់គាត់ ដោយនៅកាលនោះ...

លិឍជីធ្វើពីលាមក

(កណ្ដាល)៖​ មាស សម្បត្តិ ភេទស្រី មានអាយុ ៥២ឆ្នាំ និងជាកសិកររស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្បត្តិ មានភូមិកំណើតនៅភ្នំជាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្បត្តិ មានបងប្អូនចំនួនប្រាំនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សម្បត្តិ ពីខេត្តកំពង់ស្ពឺទៅរស់នៅខាងសាលាក្រហម ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ម្ដាយរបស់សម្បត្តិបានប្រមូលសម្លៀកបំពាក់ និងលិខិតស្នាមរបស់ប្តី ដែលបញ្ជាក់ថាគាត់ជាទាហាន...

កែវ ជិន៖ ធ្វើការក្នុងកងម៉ែៗ

អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើស្រែ ស្ទូងដង ច្រូត និងរែកដី លើកទំនប់ ជីកប្រឡាយ នៅក្នុងកងម៉ែៗ ហើយប្ដីរបស់ខ្ញុំធ្វើជាអ្នកដាំបន្លែ និងមើលថែដំណាំនៅក្នុងសហករណ៍ និងក្នុងចម្ការ។ ចំពោះកូនៗរបស់ខ្ញុំ អង្គការបានបំបែកឲ្យទៅស្នាក់នៅ និងធ្វើការក្នុងកងកុមារទាំងអស់។ កែវ ជិន អាយុ៧៦ឆ្នាំ​ រស់នៅភូមិ​បានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជិន រៀបការមុនសម័យខ្មែរក្រហម ហើយជីវភាពគ្រួសាររបស់គាត់គឺមធ្យម ព្រោះគាត់ធ្វើស្រែខ្លួនឯង និងមានអាហារហូបគ្រប់គ្រាន់។...

ធ្វើការក្នុងក្រុមយុវជនស្រុកព្រៃកប្បាស

ការងារមុនដំបូងរបស់ខ្ញុំ គឺជាអ្នកឃ្វាលគោ និងធ្វើការងារបុកស្រូវ យកអង្ករឲ្យក្រុមយុវជនកងចល័ត។ មួយឆ្នាំក្រោយមក អង្គការបានប្ដូរខ្ញុំទៅក្នុងកងចល័ត ដើម្បីធ្វើការលើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធនៅតំបន់១៣។ រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំបានចូលទៅធ្វើជាយោធា ប៉ុន្តែខ្ញុំមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិនោះទេ ព្រោះអង្គការបានចាត់តាំងខ្ញុំឲ្យចូលធ្វើការងារក្នុងរោងចុងភៅ។ សួន សុខ អាយុ៦៣ឆ្នាំ រស់នៅភូមិបានយ​ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥​ សុខ ធ្វើការនៅមន្ទីរកសិដ្ឋានឃុំ ក្នុងតួនាទីជាអ្នកឃ្វាលគោ១០ក្បាលជាមួយមិត្ត៤នាក់ទៀត។ ក្រៅពីនេះ...

ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម

(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។ ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។...

Solverwp- WordPress Theme and Plugin