Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អង្ករមួយកំប៉ុងហូបគ្នាបីទៅបួននាក់

(ស្ទឹងត្រែង) ៖ ខាត់ សារ៉ាន ភេទស្រី មានអាយុ៥៨ឆ្នាំ មុខរបបធ្វើស្រែចំការ សព្វថ្ងៃរស់នៅភូមិវាងព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សារ៉ាន បានចែករំលែកអំពីទុក្ខលំបាករបស់គាត់ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១២ឆ្នាំ គាត់បានចាកចេញពីឪពុកម្ដាយទៅនៅកងចល័តនៅខេត្តកំពង់ស្ពឺ ហៅថាភូមិភាគបស្ចិម ខ្មែរក្រហមបានប្រើឲ្យគាត់លើកភ្លឺស្រែ លើកប្រឡាយ និងដកស្ទូងជាដើម។ ចំពោះរបបអាហារ មួយពេលអង្ករមួយកំប៉ុងដាំបាយហូបគ្នាបីនាក់ទៅបួននាក់ ពេលខ្លះក៏បានបាយបរិភោគ ពេលខ្លះមានតែបបរ មួយថ្ងៃទទួលបានអាហារពីរពេល ពេលព្រឹក...

កងចល័តស្រុក

(ស្ទឹងត្រែង) ៖ សន ណាយុន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ណាយុន មានអាយុ១២ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការក្នុងកងចល័តស្រុក នៅខេត្តកំពង់ចាម គាត់ត្រូវចាកចោលឆ្ងាយពីផ្ទះ និងម្ដាយឪពុករបស់គាត់។ ចំពោះការងារដែលគាត់បានធ្វើនៅពេលនោះគឺដាក់បាយឲ្យជ្រូក។ ថ្វីត្បិតតែយើងស្ដាប់ទៅឃើញថាការងារនោះងាយស្រួល ប៉ុន្តែសម្រាប់រូបគាត់ផ្ទាល់គឺមានការលំបាក តែគាត់ស៊ូទ្រាំ មិនហ៊ានត្អូញត្អែរ ឬតវ៉ាទេ ព្រោះប្រសិនហ៊ានតវ៉ានោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។...

ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចដោយសារគ្រាប់បែក

(ស្ទឹងត្រែង) ៖ អ៊ុត ណាន ភេទស្រី មានអាយុ៦៤ឆ្នាំ ជាជនពិការ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំពីដំណើរជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើន។ ដំបូងឡើយ នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែកនៅភូមិអូរស្វាយ បណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា មន្ទីរពេទ្យ ឃោសនាការ មន្ទីរកសិកម្ម ព្រមទាំងសួនច្បារ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបាទនរោត្ដម សីហនុ...

ឪពុក និងម្ដាយត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង) ៖ ប៊ុន ខន ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនពិការដែលមានទីលំនៅ នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខន បានរៀបរាប់អំពីស្ថានភាពរស់នៅរបស់គាត់កាលពីសម័យខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងទឹកភ្នែកថា គាត់បានជួបទុក្ខលំបាកខ្លាំងនៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅអំឡុងរបបខ្មែរក្រហម គាត់មានតួនាទីជាទាហាននៅក្នុងរបបនោះដែលធ្វើការប្រចាំនៅក្នុងខេត្តស្ទឹងត្រែង។ ទុក្ខលំបាកដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនោះគឺ ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការសម្លាប់ចោល ព្រោះឪពុករបស់គាត់ជាអតីតទាហាននៅក្នុងក្នុងរបប លន់ នល់ ក្រោយពីអង្គការដឹងអំពីប្រវត្តិរបស់ឪពុករបស់គាត់ធ្វើជាទាហាន។ ចំពោះរឿងរាវដែលកើតឡើងទាំងអស់នេះបានធ្វើឲ្យគាត់មានការចងចាំអាក្រក់ជាប់មកជាមួយ...

បង្ខំចិត្តលាចាក​សិក្ខាបទក្នុងរបបខ្មែរក្រហម

សុខ ថុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ឆ្នាំ១៩៧១  ថុន បួសជាព្រះសង្ឃ និងរៀននៅវត្តកោះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ នៅឆ្នាំ១៩៧៥ ថុន និងព្រះសង្ឃផ្សេងទៀតក្នុងវត្តកោះ ត្រូវបានបង្ខំឲ្យលាចាកសិក្ខាបទតាមបញ្ជារបស់ទាហាន​ខ្មែរក្រហម។ ថុន បន្តថា គ្មានអ្នកណាហ៊ានប្រកែកនឹងបញ្ជានេះទេព្រោះព្រះសង្ឃ ទាំងអស់ដឹងថា ខ្មែរក្រហម​មានបំណងបំបាត់វត្ត...

បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង

សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតឲ្យធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុក​ម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...

កងកុមារត្រៀមក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ គង់ សេរី មានអាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ គង់ សាវ៉ុន (ស្លាប់នៅសម័យខ្មែរក្រហម) ម្តាយឈ្មោះ​ឡុង សេន មានបងប្អូនប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម សេរី ទទួល​រងទុក្ខលំបាកខាំ្លងដោយសារតែជាប្រជាជនថ្មីដែលជម្លៀសពី​សុ្រករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ាទៅកាន់​ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ​ក្នុងវ័យប្រហែល១៣...

គេបញ្ជូនខ្ញុំមកបាត់ដំបងគឺដើម្បីឲ្យស្លាប់

(ស្វាយរៀង) ៖ សុខ សម្បត្តិ មានអាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំមួយនាក់។ នៅសម័យ លន់​ នល់ សម្បត្តិ ជាសាក្សីដែលឃើញការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យប្រជាជន​​ក្នុងភូមិត្រូវរត់គេចពួនក្នុង​រណ្តៅត្រង់សេក្រោមផ្ទះ។ នៅពេលនោះគាត់មិនបានរៀនត្រឹមត្រូវទេសាលាបិទទ្វាជារឿយៗលុះចូលដល់របបខ្មែរក្រហមគាត់រៀនបានបន្តិច​ក៏គេជម្លៀសទៅខេត្តបាត់ដំបង គាត់​រៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។ ចូលដល់របបខ្មែរក្រហមភ្លាមៗ សម្បត្តិ មានអាយុប្រមាណ១៣ឆ្នាំ រស់នៅស្រុកកំណើត ត្រូវបានគេបំបែកពីគ្រួសារឲ្យទៅនៅក្នុងក្រុមកុមារ...

ស្រី្តសម្រាលកូនក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ឹង សេត មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ឮសម្លេងគ្រាប់ទម្លាក់ស្ទើរតែរាល់ថ្ងៃតាមកន្លែងផ្សេងៗ ប្រជាជនរត់គេចរហូតមិនសូវបានរកស៊ី និងក្មេងៗមិនបានទៅសាលារៀន។ ប្រជាជនត្រូវរត់ចេញ​ពីផ្ទះទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។ គាត់បានរៀបការមានគ្រួសារ និងសម្រាលបានកូនស្រីម្នាក់អំឡុងរបបខ្មែរក្រហម។ នៅក្នុង​របបខ្មែរក្រហម សេត រស់នៅភូមិអំពិល ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍...

អតីតទាហានសម័យ លន់ នល់

(ស្វាយរៀង) ៖ កែន សុផល អាយុ៧០ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុករំដួល ខេត្តស្វាយរៀង។ គាត់ បានឈប់រៀនត្រឹមថ្នាក់ទី៤នៅឆ្នាំ១៩៧១ ក្នុងរបប លន់ នល់ ដោយសារពេលនោះ​សាលាបិទទ្វា និងមានការទម្លាក់គ្រាប់បែក។ នៅមុនរបបខ្មែរក្រហម សុផល ធ្វើជាទាហាន លន់ នល់ រស់នៅភ្នំពេញ។ ថ្ងៃទី១៧...

ជារៀងរាល់ថ្ងៃហូបតែបបររាវ

(ក្រចេះ) ៖ ទុំ នឿន ភេទស្រី មានអាយុ៧៧ឆ្នាំ បច្ចុប្បន្ន រស់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ មានបងប្អូនទាំងអស់ចំនួន១០នាក់ ស្លាប់បាត់បងជីវិតបី នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់គាត់ទាំងបី នាក់ស្លាប់ដោយសារចូលបម្រើការជាទាហាន។ នៅក្នុងរបបខ្មែរក្រហម នឿន ជាប្រជាជនមូលដ្ឋាន រស់នៅក្នុងភូមិថ្មគ្រែ។ ពេលនោះគាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗនៅក្នុងភូមិ ចំនួន១២នាក់។ ឪពុកម្ដាយរបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការនៅសហករណ៍...

Solverwp- WordPress Theme and Plugin