Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

“ជយោ! យើងកម្ចាត់ពួកថ្មី ទុកពួកចាស់”

(កំពង់ឆ្នាំង) ៖ ហួត ហុក អាយុ៥៨ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។ នាសម័យសាធារណរដ្ឋកម្ពុជា ហុក មានអាយុ១២ឆ្នំា រស់នៅភូមិស្វាយ នៃខេត្តកំពង់ធំ ជាមួយគ្រួសារដែលមានសមាជិកបងប្អូនចំនួនប្រំានាក់។ ហុក ជាក្មេងស្រីរៀនត្រឹមថ្នាក់មតេ្តយ្យ និងមិនបានបន្តការសិក្សាព្រោះតែសង្រ្គាម។ នាសម័យខ្មែរក្រហម ហុក និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តព្រះវិហារ ប៉ុន្តែមិនបានប៉ុន្មានក៏ត្រូវជម្លៀសត្រឡប់មកភូមិចំការលើ នៃខេត្តកំពង់ចាម។ ហុក ត្រូវបានខ្មែរក្រហមចាត់ចូលកងកុមារក្រុមទីពីរក្នុងកងកុមារឈានមុខ។...

ហូបតែបបរ

តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។​ ពេល​ដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។ របប​​អាហារនៅក្នុងរបបនោះ គឺមានត្រឹមតែបបរម្នាក់មួយកូនចាន មិនមានអ្វីលើសពីនោះឡើយ។...

ខ្ញុំបានឃើញខ្មែរក្រហមចាប់ប្រធានកងនារីទៅបាត់សូន្យឈឹង

(សៀមរាប) ៖ ឡឹង ជន់ អាយុ ៦៧ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជន់ មានអាយុប្រហែល១៧ឆ្នំា និងត្រូវចេញពីផ្ទះដើម្បីចូលជួរទ័ពក្នុងឆ្នំា១៩៧២។ សម័យនោះខ្មែរក្រហមតែងប្រមូលមនុស្សឲ្យចូលជួរតាមឃុំក្នុងរយៈពេលពីរអាទិត្យម្តង លុះគ្រប់ចំនួនកំណត់ខ្មែរក្រហមនឹងបញ្ចូនទៅទីតំាងជាក់លាក់មួយ។ ជន់ បានបន្តថា ការធ្វើដំណើរមានរយៈពេលយូរប្រហែលជាបួនយប់ ប៉ុន្តែមានមធ្យោបាយឡានដឹកដល់អង្គរធំ និងបន្ទាប់មកគ្រប់គ្នាត្រូវបន្តធ្វើដំណើរដោយថ្មើរជើង។ ជន់ បានប្រាប់ថា គាត់បន្តដំណើររហូតចាប់តំាងពីយប់ដល់ព្រឹកព្រលឹមម៉ោងប្រំា ទើបបានដំាបាយហូប រួចសម្រាកបន្តិចដល់ម៉ោងបីរសៀលដំាបាយហូប...

ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ

(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់...

ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គ​ប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវី បាន​រៀបរាប់ថា នៅក្នុង​របប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់​ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃ​ទៀតរស់​នៅដោយមានការភិតភ័យ។ ​គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់​អាយុជីវិតមនុស្ស និងសត្វ។ ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់​ សារី...

ខ្ញុំលាក់ប្រវត្តិរូបជាប្រជាជនបូព៌ាដើម្បីរស់

(ស្វាយរៀង) ៖ សូ សាត់ អាយុ៧០ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលនៅសម័យ លន់ នល់ សាត់ បានឃើញទាហានវៀតណាមចូលក្នុង​​ប្រទេសកម្ពុជាតំបន់ព្រំដែនដោយបានចាប់សត្វចិញ្ជឹម​របស់អ្នកស្រុកដូចជា មាន់ទា និងគោ ក្របី។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម​ ប្រជាជនបានរងទុក្ខទ្វេដង គឺរស់នៅគ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានលុបបំបាត់វណ្ណៈក្នុងសង្គម​គ្មានអ្នក​មាន និងអ្នក​ក្រ។ ទ្រព្យសម្បត្តិឯកជនទាំងអស់​ត្រូវប្រមូលទុកជារបស់ សមូហភាព។ ប្រជាជនត្រូវបង្ខំឲ្យធ្វើ​ការរួមគ្នាក្នុងសហករណ៍គ្មានពេលសម្រាកទាំងឈឺទាំងជា។...

សមាជិកគ្រួសារស្ទើរទាំងអស់ស្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នក​ស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើង​កាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់​នៅ​ឆ្ងាយ​ពី​ឪពុក​មា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែក​សត្វពាហន​ និងទ្រព្យ​សម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួម​របស់អង្គការ​។ អង្គការបានបែងចែកចាន និងស្លាបព្រាម្នាក់មួយៗសម្រាប់​គាត់ និង​ប្រជាជនដទៃទៀត។ សមាជិកគ្រួសារផ្សេងៗទៀតរបស់ សាម៉ាក់ ត្រូវរស់នៅនិងធ្វើការកន្លែងផ្សេងៗគ្នាក្នុងសហករណ៍ទៅតាម​តាមប្រភេទអាយុ។ ចំណែក​របប​​អាហារ​វិញ​មិន​អាចហូបដូចរបប លន់...

សមាជិកនារីឃុំសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ មុន​ពេល​ខ្មែរ​ក្រហម​ឡើងកាន់​កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ ​សត្វពាហនៈ ស្រូវ អង្ករ...

បងប្អូនខ្ញុំស្លាប់ដោយសារតែការព្យាបាលមិនត្រឹមត្រូវ

(ស្វាយរៀង) ៖ ថៃ សយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៨​ ឆ្នាំ រស់នៅភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅក្នុង​របបខ្មែរក្រហម ថៃ សយ មានអាយុប្រមាណ​ ៤០ ឆ្នាំ ត្រូវបានជម្លៀសពីស្រុករំដួល ខេត្តស្វាយរៀង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្ត​បាត់ដំបង។ នៅទីនោះ ថៃ សយ ត្រូវបានប្រើឲ្យធ្វើស្រែ...

អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ

(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺ​បេះ​ដូងគាត់តែងថាដួល និង​សន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ...

ខ្ញុំត្រូវជីកទំនប់លើកប្រឡាយទាំងខ្ញុំមានជំងឺគ្រុនចាញ់

(ស្វាយរៀង) ៖ កែវ សាប៊ន អាយុ៧៦ឆ្នាំ​ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សាប៊ន រស់នៅខេត្តស្វាយរៀងដែលជាស្រុកកំណើត។ នៅសម័យខ្មែរក្រហម សាប៊ន និងគ្រួសារ ត្រូវ​បានជម្លៀសទៅខេត្តព្រៃវែង និងខេត្តបាត់ដំបង​។ ការជម្លៀសពីកន្លែងមួយទៅមួយមានការលំបាកលើការរស់នៅដោយសារគ្មានជម្រកត្រឹមត្រូវ និងត្រូវធ្វើដំណើរឆ្ងាយញៗ ដោយថ្មើរជើង ព្រមទាំងគ្មានអាហារបរិភោគគ្រប់គ្រាន់។ ពេលទៅដល់ខេត្តបាត់ដំបង...

Solverwp- WordPress Theme and Plugin