Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ការឈឺចាប់គ្រប់ស្រទាប់វណ្ណៈ

(បាត់ដំបង)៖ មិត្ត កុសល អាយុ៥៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅសម័យខ្មែរក្រហម គាត់ជាកងចល័តម្នាក់ ធ្វើការរែកដី នៅអាងម៉ាឈិត។ នៅឆ្នាំដំបូងនៃរបបខ្មែរក្រហម កុសល បានទទួលការហូបចុកគ្រប់គ្រាន់ តែនៅពាក់កណ្តាលឆ្នាំ១៩៧៧ ការហូបចុកចាប់ផ្តើមខ្វះខាត ដែលធ្វើឲ្យគាត់ធ្វើការហួសកម្លាំង និងបរិភោគតែបបរ រហូត​ដល់​គាត់សម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាល។ កាលនោះគាត់មានអាយុប្រហែល១៤ឆ្នាំ បន្ទាប់មក គាត់ត្រូវបានដេញចេញពីមន្ទីរពេទ្យ ឲ្យបន្តទៅធ្វើកងចល័តនៅអូរអន្លក់...

ពិតថាមិនពិត មិនពិតថាពិត

(បាត់ដំបង)៖ ឈួប ឈួន អាយុ៧៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម គាត់ត្រូវបានថ្នាក់លើបញ្ជាឲ្យទៅដាំដំណាំ។ គាត់គឺជាប្រធានគ្រប់គ្រងកសិដ្នានមួយកន្លែងនៅឆ្ងាយពីសហករណ៍។ ឈួន និង សមាជិកមានគ្នាប្រហែលប្រាំមួយនាក់ មកពីសហករណ៍ទួលអំពិល ត្រូវខិតខំធ្វើការដាំដំណាំឲ្យគ្រប់ទៅតាមផែនការ។ ការងារសំខាន់សម្រាប់គាត់នោះ គឺគាត់ត្រូវដាំដំណាំឲ្យបានល្អ និងគ្រប់ចំនួនទៅតាមការដាក់ចេញរបស់អង្គការ។ គាត់បានបន្តថា បើមិនគ្រប់ចំនួននោះ គាត់និងមានបញ្ហាជាក់ជាមិនខាន ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ...

គេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់

(ព្រះវិហារ)៖ យាង ចន្ថា មានអាយុ ៥១ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧៦ គាត់បានចាំថា គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យបោចស្មៅសន្ទូងនៅតាមវាលស្រែជាមួយកុមារដ៏ទៃទៀត។ កងកុមារនៃក្រុមរបស់គាត់ មានសមាជិក៧នាក់ ជារៀងរាល់ថ្ងៃ គាត់ត្រូវងើបពីព្រឹកទៅកាត់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជីធម្មជាតិ។ នៅឆ្នាំ១៩៧៧ គាត់បន្តទៅធ្វើការតាមទំនប់ប្រឡាយ ដោយលីសែងបង្គីដែលធំជាងខ្លួន សម្រាប់ចាក់ដីបំពេញតាមទំនប់។ ក្រៅពីធ្វើការ ខ្មែរក្រហមចាប់ផ្តើមបង្រៀនកុមារនៅតាមការដ្ឋានសហករណ៍ ក្នុងមួយអាទិត្យ...

បបរលាយជាមួយគល់ល្ហុង

(ព្រះវិហារ)៖ គុណ លួត មានអាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។​ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ លួត បានរៀបរាប់អំពីការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យនោះ។​ គាត់បានលើកឡើងថាខ្មែរក្រហមបានប្រើក្មេងៗដូចរូបគាត់ឲ្យទៅដកស្មៅនៅតាមវាលស្រែ និងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។ ក្រៅពីនោះមានការរែកដីបង្គីជាដើម ដែលជាការងារហួសកម្លាំង។ ដោយឡែកការហូបចុកវិញ គឺពិតជាមានភាពខ្វះខាតយ៉ាងខ្លាំង។ ខ្មែរក្រហមនៅតំបន់ដែលគាត់រស់នៅបានផ្តល់តែបបរលាយជាមួយដើមល្ហុង ជារបបអាហារប្រចាំថ្ងៃ ដែលទទួលបានតែពីរពេលប៉ុណ្ណោះ។ នៅអាយុប្រហែល ១១ឆ្នាំ...

ហូបដើមចេកដើម្បីរស់

(ព្រះវិហារ)៖ ជុំ ឆក មានអាយុ ៥០ឆ្នាំ រស់នៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ ចំពោះការងារប្រចាំថ្ងៃរបស់គាត់នៅសម័យនោះ ខ្មែរក្រហមតម្រូវឲ្យគាត់បោចស្មៅតាមវាលស្រែ ពេលខ្លះគាត់ត្រូវ​បានឈ្លើងទាម។ បន្ទាប់មក គាត់ត្រូវទៅកាប់ដើម      ទន្រ្ទាន​ខេត្ត សម្រាប់ធ្វើជី និងលើកទំនប់ ជាមួយកងសហករណ៍នៅអាយុប្រហែល ៥-៦ឆ្នាំ។ ក្រោយមកទៀត ខ្មែរក្រហមក៏បានបញ្ជាឲ្យគាត់ និងអ្នកឯទៀតជញ្ជូនសម្ភារៈ សម្រាប់សង់បង្គន់ធ្វើពីឈើ ដែលមានស្លឹកបាំងជុំវិញ...

ចម្រៀងពីរបទ ដែលអ្នករស់រានមានជីវិតសម័យខ្មែរក្រហមចងចាំ

(ព្រះវិហារ)៖ ស ដេង អាយុ ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិម៉ឺនរាជ្យ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន ៦នាក់ ប្រុស ១នាក់ និងមាន   កូនៗចំនួន៥នាក់។ កាលសម័យខ្មែរក្រហម គាត់ធ្វើការនៅតាមកងចល័តដូចជា ធ្វើស្រែ ស្ទូងស្រូវ ជីកទំនប់នៅម៉ឺងរាជ្យ និងអូររំដួលជាដើម។ ការងារទាំងនោះត្រូវការតស៊ូលះបង់ចំពោះអង្គការ ទាំងហូបចុកមិនបានគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ...

អ្នកកាត់ដេរនៅសម័យខ្មែរក្រហម

(ព្រះវិហារ)៖ មឿង គេន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រោមរបបខ្មែរក្រហម គេន និងក្រុមគ្រួសារបានឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ និងបានឃើញនូវសោកដនាកម្មនៃការសម្លាប់ប្រជាជនស្លូតត្រង់ដោយផ្ទាល់ភ្នែក។ បទពិសោធន៍ទាំងនេះបានបន្សល់ទុកនូវភាពឈឺចាប់ និង សេចក្តីអាណិតអាសូរចំពោះអ្នកដែលបានបាត់បង់ជីវិតដោយ អយុត្តិធម៌។ នេះគឺជារឿងរ៉ាវមិនអាចបំភ្លេចបានចំពោះរូបគាត់។ មឿង គេន ជាកូនស្រីនៃគ្រួសារកសិករ ដែលមានបងប្អូន៨នាក់ ក្នុងនោះស្រី៥នាក់។ នៅពេលដែលកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងតំបន់មូលដ្ឋាន ដែលគាត់រស់នៅ...

នៅតែនឹកឃើញនូវអំពើកាចសាហាវ

(ព្រះវិហារ)៖ សៅ សួង អាយុ៧២ឆ្នាំ នៅតែនឹកឃើញនូវអំពើដ៏កាចសាហាវ ដែលរបបខ្មែរក្រហមបានប្រព្រឹត្ត​មកលើប្រជាជនស្លូតត្រង់មកទល់សព្វថ្ងៃ។ សួង បច្ចុប្បន្នរស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីប្រវត្តិសាស្ដ្រម្នាក់ ដែលបានរៀបរាប់នូវការចងចាំ និង​​ភាព​ភ័យខ្លាចដែលបន្សល់ទុកនៅពេលនិយាយពីរបបប៉ុលពតម្តងៗ។ ដំបូងឡើយគាត់ជាប្រជាជនមូលដ្ឋាននៅខេត្តព្រះវិហារ គាត់មិនបានជម្លៀសដូចអ្នកមកពីក្រុងភ្នំពេញ ឬពីខេត្តផ្សេងនោះទេ ប៉ុន្តែគាត់ត្រូវធ្វើការរួម និងហូបបាយរួម។ ចំពោះការងារ គឺត្រូវធ្វើទាំងហួសកម្លាំង ទាំងយប់ទាំងថ្ងៃ។ មានថ្ងៃមួយ គាត់ទៅធ្វើស្រែ...

ខ្មែរក្រហមប្រើធ្វើអ្វី ធ្វើហ្នឹង

(ព្រះវិហារ)៖ រស់ អូង អាយុ៨៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិត​​ពីរបបខ្មែរក្រហម។ សព្វថ្ងៃលោកតា ប្រកបមុខរបរជាកសិករដើម្បីចិញ្ចឹមជីវិត។ គាត់មានស្រុកកំណើតនៅខេត្តតាកែវ ដែលមានបងប្អូនចំនួន៦នាក់។ នៅមុនសម័យកម្ពុជាប្រជាធិបតេយ្យ គាត់បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មករស់នៅខេត្តព្រះវិហារ  ជាមួយបង​ប្រុសម្នាក់ទៀត។ ក្រោយមកខ្មែរក្រហម បានជម្លៀសគាត់ឲ្យទៅលើកទំនប់ស្អាង ទំនប់អូររំដួល និងទំនប់មួយទៀត ដែលគាត់មិនចាំឈ្មោះនៅឯស្រុកសំរោង។ ប្រជាពលរដ្ឋទាំងអស់នៅសម័យនោះ ត្រូវធ្វើការស្មើភាពគ្នា និងស្លៀកពាក់ពណ៌ខ្មៅ។...

ខ្មែរក្រហមដុតមនុស្សក្នុងឡានទាំងរស់

(ព្រះវិហារ)៖ អ៊ុច លីម អាយុ៦០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានមុខរបរជាកសិករ និងមានបងប្អូនចំនួន១២នាក់។ នៅសម័យខ្មែរក្រហមគាត់ធ្វើការនៅតាមកងចល័តស្រុក ដូចជាការលើកទំនប់ និងជីកប្រឡាយ នៅអូររំដួល ភូមិគោក ឃុំស្អាង។ បន្ទាប់មក លីម ត្រូវបានចល័តទៅធ្វើការបន្តនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ កាលនោះខ្មែរក្រហមដឹកកងចល័តគាត់តាមឡានកម្ម៉ង់ការ ដែលផលិតដោយសហភាពសូវៀត។ នៅទីនោះគាត់បានលើកទំនប់ លើកភ្លឺស្រែ ស្ទូងស្រូវ...

ខ្មែរក្រហមហៅខ្ញុំជាប្អូនជនក្បត់ នៅពេលបងប្អូនខ្ញុំរត់ទៅប្រទេសថៃ

(ព្រះវិហារ)៖ លួន អុី មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារដែលជាស្រុកកំណើតតាំងពីសម័យសង្គមរាស្ត្រនិយម។ នៅមុនការចូលមកដល់របបផ្ដាច់ការខ្មែរក្រហម បង គាត់ក្នុងចំណោមបងប្អូនប្រុសស្រី ៧នាក់ បានរត់ទៅប្រទេសថៃ។ ខ្មែរក្រហមបានហៅគាត់ថា ជាប្អូនជនក្បត់ នៅពេលដែលគាត់មិនដឹងឬស្គាល់ថា អ្វីជាពាក្យថាក្បត់។ បន្ទាប់មកខ្មែរក្រហមបានបំបែកបំបាក់គាត់ចេញពីឪពុកម្តាយឲ្យទៅរស់នៅតាមមណ្ឌលកុមារ។ នៅទីនោះមានគ្រូមើលការខុសត្រូវ។ កុមារដែលមានវ័យប្រហែលគាត់ ត្រូវធ្វើការរួម និងហូបរួម។ លួន អុី ត្រូវបានគ្រូចាត់តាំងឲ្យទៅធ្វើពលកម្ម...

Solverwp- WordPress Theme and Plugin