សង្រ្គាមមិនមានផលល្អ
ស៊ុម ស៊ុំា អាយុ៦៤ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នាសម័យសាធារណរដ្ឋខ្មែរ ស៊ុំា មានអាយុប្រហែល១២ឆ្នំា និងរស់នៅជាមួយគ្រួសារដែលជាអ្នកប្រកបរបរស្រែចម្ការ។ ស៊ុំា បានបន្តថា ជីវិតក្នុងវ័យកុមារភាពរបស់លោកមិនមានភាពល្អប្រសើរទេ ព្រោះគាត់មិនបានរៀនសូត្រដោយសារសង្រ្គាមផង និងត្រូវរត់គេចពីគ្រាប់ផ្លោង ចូលត្រង់សេជាប្រចំាថ្ងៃផង។ ស៊ុំា បានរៀបរាប់ខ្លីៗពីប្រភេទនៃការជីកត្រង់សេថា កាលសម័យលន់ នល់ គឺគេជីកដីដំបូកនៅតាមវាលស្រែ ប៉ុន្តែជំនាន់សង្រ្គាមរវាងខ្មែរក្រហម និងរដ្ឋកម្ពុជាទើបមានជីកត្រង់សេទុកស្រេចនៅតាមផ្ទះ។ នាសម័យខ្មែរក្រហម...
ខ្ញុំចង់ឲ្យខ្មែរក្រហមសម្លាប់ខ្ញុំ
សាត់ សារី អាយុ៧០ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។ នាសម័យសាធារណរដ្ឋកម្ពុជា សារី មានអាយុ ២០ឆ្នំា ព្រមទំាងបានរៀនចប់ថ្នាក់ទី១០សង្គមចាស់ នៃសាលាទឹកហូត និងបានបួសជាព្រះសង្ឈក្នុងឆ្នំា១៩៧០។ សារី មានបងប្អូនចំនួនប្រំាពីរនាក់ គាត់ជាកូនទីប្រំា។ ក្រៅពីការសិក្សា សារី បានជួយការងារឪពុកម្តាយតាមរយៈការធ្វើស្រែចម្ការ។ ក្នុងឆ្នំា១៩៧៣ សារី និងគ្រួសារត្រូវបានជម្លៀសទៅស្រុកអង្គស្នួល និងរស់នៅបានរយៈពេលកន្លះខែ។ គ្រានោះ...
ហូបតែបាយលាយជាមួយល្ពៅ
(ក្រចេះ) ៖ ម៉ៃ រ៉ុន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែលគាត់ចង់ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្ដើមតាំងពីគាត់នៅលីវ ហើយបន្ទាប់មកអង្គការបានបង្ខំឲ្យគាត់រៀបការ។ គាត់បាននិយាយថា គាត់មិនចង់រៀបការឡើយ ប៉ុន្តែអង្គការបង្ខំឲ្យគាត់រៀបការ ប្រសិនមិនព្រមតាមអ្វីដែលអង្គការបញ្ជាទេ អង្គការនឹងធ្វើទុក្ខបុកម្នេញ មិនឲ្យគាត់រស់នៅបានសុខឡើយ មិនស្រួលអាចនឹងចាប់យកទៅសម្លាប់ទៀតផង។ ពេលដែលគាត់មិនទាន់មានគ្រួសារ គាត់ថារបបអាហារពេលណាក៏លាយជាមួយនឹងល្ពៅ និងពោតដែរ។ ពេលខ្លះត្រូវហូបពោតដើម្បីជំនួសបាយក៏មានដែរ...
“ជយោ! យើងកម្ចាត់ពួកថ្មី ទុកពួកចាស់”
(កំពង់ឆ្នាំង) ៖ ហួត ហុក អាយុ៥៨ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។ នាសម័យសាធារណរដ្ឋកម្ពុជា ហុក មានអាយុ១២ឆ្នំា រស់នៅភូមិស្វាយ នៃខេត្តកំពង់ធំ ជាមួយគ្រួសារដែលមានសមាជិកបងប្អូនចំនួនប្រំានាក់។ ហុក ជាក្មេងស្រីរៀនត្រឹមថ្នាក់មតេ្តយ្យ និងមិនបានបន្តការសិក្សាព្រោះតែសង្រ្គាម។ នាសម័យខ្មែរក្រហម ហុក និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តព្រះវិហារ ប៉ុន្តែមិនបានប៉ុន្មានក៏ត្រូវជម្លៀសត្រឡប់មកភូមិចំការលើ នៃខេត្តកំពង់ចាម។ ហុក ត្រូវបានខ្មែរក្រហមចាត់ចូលកងកុមារក្រុមទីពីរក្នុងកងកុមារឈានមុខ។...
ហូបតែបបរ
តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។ ពេលដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។ របបអាហារនៅក្នុងរបបនោះ គឺមានត្រឹមតែបបរម្នាក់មួយកូនចាន មិនមានអ្វីលើសពីនោះឡើយ។...
ខ្ញុំបានឃើញខ្មែរក្រហមចាប់ប្រធានកងនារីទៅបាត់សូន្យឈឹង
(សៀមរាប) ៖ ឡឹង ជន់ អាយុ ៦៧ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជន់ មានអាយុប្រហែល១៧ឆ្នំា និងត្រូវចេញពីផ្ទះដើម្បីចូលជួរទ័ពក្នុងឆ្នំា១៩៧២។ សម័យនោះខ្មែរក្រហមតែងប្រមូលមនុស្សឲ្យចូលជួរតាមឃុំក្នុងរយៈពេលពីរអាទិត្យម្តង លុះគ្រប់ចំនួនកំណត់ខ្មែរក្រហមនឹងបញ្ចូនទៅទីតំាងជាក់លាក់មួយ។ ជន់ បានបន្តថា ការធ្វើដំណើរមានរយៈពេលយូរប្រហែលជាបួនយប់ ប៉ុន្តែមានមធ្យោបាយឡានដឹកដល់អង្គរធំ និងបន្ទាប់មកគ្រប់គ្នាត្រូវបន្តធ្វើដំណើរដោយថ្មើរជើង។ ជន់ បានប្រាប់ថា គាត់បន្តដំណើររហូតចាប់តំាងពីយប់ដល់ព្រឹកព្រលឹមម៉ោងប្រំា ទើបបានដំាបាយហូប រួចសម្រាកបន្តិចដល់ម៉ោងបីរសៀលដំាបាយហូប...
ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ
(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់...
ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវី បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃទៀតរស់នៅដោយមានការភិតភ័យ។ គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់អាយុជីវិតមនុស្ស និងសត្វ។ ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់ សារី...
ខ្ញុំលាក់ប្រវត្តិរូបជាប្រជាជនបូព៌ាដើម្បីរស់
(ស្វាយរៀង) ៖ សូ សាត់ អាយុ៧០ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលនៅសម័យ លន់ នល់ សាត់ បានឃើញទាហានវៀតណាមចូលក្នុងប្រទេសកម្ពុជាតំបន់ព្រំដែនដោយបានចាប់សត្វចិញ្ជឹមរបស់អ្នកស្រុកដូចជា មាន់ទា និងគោ ក្របី។ នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនបានរងទុក្ខទ្វេដង គឺរស់នៅគ្មានសិទ្ធិសេរីភាព។ ខ្មែរក្រហមបានលុបបំបាត់វណ្ណៈក្នុងសង្គមគ្មានអ្នកមាន និងអ្នកក្រ។ ទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវប្រមូលទុកជារបស់ សមូហភាព។ ប្រជាជនត្រូវបង្ខំឲ្យធ្វើការរួមគ្នាក្នុងសហករណ៍គ្មានពេលសម្រាកទាំងឈឺទាំងជា។...
សមាជិកគ្រួសារស្ទើរទាំងអស់ស្លាប់ដោយសារជាប្រជាជនភូមិភាគបូព៌ា
(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើងកាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់នៅឆ្ងាយពីឪពុកមា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែកសត្វពាហន និងទ្រព្យសម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួមរបស់អង្គការ។ អង្គការបានបែងចែកចាន និងស្លាបព្រាម្នាក់មួយៗសម្រាប់គាត់ និងប្រជាជនដទៃទៀត។ សមាជិកគ្រួសារផ្សេងៗទៀតរបស់ សាម៉ាក់ ត្រូវរស់នៅនិងធ្វើការកន្លែងផ្សេងៗគ្នាក្នុងសហករណ៍ទៅតាមតាមប្រភេទអាយុ។ ចំណែករបបអាហារវិញមិនអាចហូបដូចរបប លន់...
សមាជិកនារីឃុំសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ មុនពេលខ្មែរក្រហមឡើងកាន់កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ សត្វពាហនៈ ស្រូវ អង្ករ...

