បើមិនជួយជាសម្ភារស្មារតីទេ កុំបំផ្លាញទឹកចិត្តកងទ័ព និងប្រជាជនខ្មែរ ដែលមានស្មារតីស្នេហាជាតិ
នៅពេលប្រទេសជាតិយើង កំពុងមានសង្រ្គាមឈ្លានពានពីប្រទេសសៀម យើងមិនត្រូវធ្វើអ្វីឬនិយាយអ្វីដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ យើងត្រូវតែរួបរួមគ្នាឡើងក្នុងស្មារតីស្នេហាជាតិ មិនត្រូវបែកបាក់គ្នា ក្រោមរូបភាពញុះញង់ណាមួយឡើយ។ នៅពេលថ្មីៗនេះ លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងបានប្រើពាក្យសម្តីដែលមិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួនឯងទាល់តែសោះ ថែមទាំងបាននិយាយប៉ះពាល់ទឹកចិត្តកងទ័ពកម្ពុជា និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានលើកទឹកចិត្តកងទ័ពចោរសៀមដែលឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទៅវិញ។ សង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសសៀម ចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាសង្រ្គាមឈ្លានពាន។ ទី១)ប្រទេសថៃចាប់ផ្តើមបង្កជម្លោះមកលើប្រទេសកម្ពុជាមុន ទី២)កងទ័ពសៀម បាញ់កងទ័ពកម្ពុជាស្លាប់ម្នាក់...
ទូច ឡៃ៖ ប្រធានក្រុមកងកុមារក្នុងភូមិកង្កែប
ភូមិកង្កែប ជាភូមិមួយស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងភូមិភាគបស្ចឹម ដែលដឹកនាំដោយ ជូ ជេត។ ក្នុងឆ្នាំ១៩៧៥ ឡៃ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមគ្រប់គ្រងកុមារចំនួន៥០នាក់។ ឈ្មោះ ទូច ឡៃ[1] ភេទស្រី អាយុ៦៧ឆ្នាំ។ សព្វថ្ងៃ ឡៃ ប្រកបមុខរបរដាំដំណាំទុរ៉េន។ ឡៃ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន...
ជាប់គុកខ្មែរក្រហមក្រោយបញ្ជូនពីប្រទេសសៀម
ថង ឡៃ ត្រូវបានប្រទេសសៀមបញ្ជូនមកឲ្យប្រទេសខ្មែរវិញនៅអំឡុងឆ្នាំ១៩៧៦ ហើយខ្មែរក្រហមបាននាំគាត់ទៅឃុំនៅគុកទួលស្លែង។ ខាងក្រោមនេះជាការរៀបរាប់របស់ យិន ឡែ[1] អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានថ្លែងថាគ្មានសំណងអ្វីមានតម្លៃស្មើនឹងការបាត់បង់ជីវិតកូននោះទេ។ ឡៃ អាយុ ២០ឆ្នាំ (ឆ្នាំ១៩៧៦)[2] មានឪពុកឈ្មោះ ថង (ស្លាប់សម័យខ្មែរក្រហម) និងមានបងប្អូនចំនួនប្រាំពីរនាក់៖ ទី១ ថង សុខន,...
ជុំ ហ៊ាន ៖ សមាជិកបើកបរនាវាចម្បាំង០២
ជុំ ហ៊ាន ភេទប្រុស អាយុ៦៨ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ាន មានប្រពន្ធឈ្មោះ ហ៊ុល សាមឿន អាយុ៦៨ឆ្នាំ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានកូនប្រុសចំនួន៤នាក់ ។ កូនរបស់ ហ៊ាន...
គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា នៅម៉ោង៩ និង៣០នាទី ព្រឹក ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការស្វែងយល់បន្ថែមអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីកុំឱ្យមានអំពីប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ ជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចគឺអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកអំពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាឯកសារប្រវត្តិសាស្រ្ត...
អតីតអ្នកធ្វើការនៅកងពល១៦៤
មុត ម៉ៅ ភេទស្រី មានអាយុ ៤៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ម៉ៅ មានតួនាទីជាអ្នកទទួលភ្ញៀវនៅកងពល១៦៤ នេះបើតាមផ្តល់បទសម្ភាសដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម៉ៅ មានស្រុកកំណើតនៅភូមិប្រគៀប ឃុំត្រពាំងធំ[ខាងត្បូង] ស្រុកត្រាំកក់ ខេត្តតាកែវ។[1] នៅឆ្នាំ១៩៧៣ ម៉ៅ បានចូលរូមចលនាបដិវត្តខ្មែរក្រហម។ ម៉ៅ និយាយថា យាយខុម...
ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ពិន សុជាតិ[1] អាយុ២៣ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ពឿន ម្ដាយឈ្មោះ ជ្រឿន។ ខ្ញុំមានបងប្អូនបង្កើត៤នាក់ ប្រុសទាំងអស់។ សព្វថ្ងៃខ្ញុំមានមុខរបរជាអ្នកបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ។ ខ្ញុំបានចូលធ្វើការងារនេះ តាំងពីឆ្នាំ២០២០មកម្លេះ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារម្នាក់ទៀត បានធ្វើដំណើរចេញទៅធ្វើការនៅខេត្តឧត្ដរមានជ័យ។ ខ្ញុំបានទៅស្នាក់នៅឯសាលារៀនមួយកន្លែង។ ខ្ញុំមិនចាំ (ភូមិ...
សៀង ណាគ្រួន៖ ទូរស័ព្ទខូចអំឡុងពេលទ័ពថៃផ្លោងគ្រាប់ចូលលេណដ្ឋានទិសប្រាសាទតាក្របី
សៀង ណាគ្រួន ទាក់ទងទៅប្តីមិនបានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ខែកក្កដា អំឡុងពេលកម្ពុជា-ថៃ ផ្ទុះអាវុធនៅតាមព្រំដែន។ នៅព្រឹកថ្ងៃទី២៩ ទើបណាគ្រួន ទាក់ទងជាមួយប្តី ហើយបានរៀបរាប់ថា ទូរស័ព្ទប្តីត្រូវបានខូច ពេលថៃប្រើគ្រាប់ផ្លោងជាច្រើនចូលមកលេណដ្ឋានកំពុងឈរជើងនៅទិសប្រាសាទតាក្របី។ ប្តីខ្ញុំរត់គេចពីគ្រាប់ផ្លោងចូលលាក់ខ្លួនក្នុងលេណដ្ឋានបណ្តាលឲ្យទូរស័ព្ទជ្រុះពីហោប៉ាវ ធ្លាក់ចូលទឹកបណ្តាលឲ្យខូច។ ឈ្មោះ សៀង ណាគ្រួន[1] ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់...
លាត ចន្ថា ឃើញកុមារជម្លៀសពេលនេះ ខ្ញុំនឹកចាំពីជីវិតរបស់ខ្ញុំកាលពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ លាត ចន្ថា[1] អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំជា ក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះ លាត គង់ ម្ដាយឈ្មោះ សៅ រុន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន ៦...
ឌឹម គឹមសាន រៀបរាប់ពីជីវិតនៃការឆ្លងកាត់សង្គម និងការយល់ឃើញពីបញ្ហាព្រំដែនកម្ពុជា និងថៃ
ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀន ព្រោះនៅពេលនោះ មានការប្រយុទ្ធគ្នារវាងទាហាន លន់...
ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ទុយ រ៉ា[1] ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត អាយុ៤១ឆ្នាំ ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ៣៩៣ ឈរជើង និងប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៨ អំឡុងពេលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ក្នុងជម្លោះដណ្តើមប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបញ្ជូនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ...

