អ៊ុយ ឃាង ៖ អ្នកបកប្រែមន្ទីរសេនាធិការ ៦២ «ខ» ផ្នែករថក្រោះ
ខ្ញុំឈ្មោះ អ៊ុយ ឃាង ឈ្មោះ បដិវត្តន៍ អ៊ុយ ផល[1] ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ (ឆ្នាំ១៩៧៧)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិព្រែកខ្វេះ ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ អ៊ុយ និង ម្ដាយឈ្មោះ ឆេង យ៉េត។ ម្ដាយខ្ញុំមានមុខរបរលក់ដូរបន្តិចបន្តូច និងធ្វើចម្ការ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់...
ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម...
នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន
នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង...
អៀត ណែម៖ ជនភៀសសឹកនៅអន្លង់វែង
អៀត ណែម ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន ណែម រស់នៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ណែម បាននិយាយរៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅកំឡុងពេលផ្ទុះសង្គ្រាមរយៈពេល៥ថ្ងៃនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃដូចតទៅ « កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជននៅក្នុងភូមិស្រឡៅស្រោង បាននាំគ្នាជម្លៀសខ្លួនចេញពីភូមិស្ថានទៅរកទីទួលសុវត្ថិភាពគេចពីការផ្ទុះសង្គ្រាម។ មូលហេតុដែលបានធ្វើឲ្យប្រជាជនជម្លៀសចេញគឺដោយសារកងទ័ពថៃបានបាញ់ប្រហារកងទ័ពខ្មែរនៅខាងប្រាសាទតាមាន់តូច ទើបធ្វើឲ្យមានការផ្ទុះអាវុធឡើង។...
អតីតពេទ្យទាហានរបប លន់ នល់
ហុក ឈួត ត្រូវបានឃុំខ្លួននៅគុកទួលស្លែងក្រោយបញ្ជូនត្រលប់មកពីប្រទេសថៃនៅ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសម្ភាសជាមួយឈ្មោះ សាន់ លីមហ៊ូវ ត្រូវជាបងថ្លៃ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លីមហ៊ូវ បាននិយាយថា ឈួត បានរត់ទៅប្រទេសថៃ ព្រោះខ្លាចខ្មែរក្រហមសម្លាប់ដោយសារខ្លួនធ្លាប់ធ្វើជាពេទ្យទាហានក្នុងរបប លន់ នល់ ខាងក្រោមនេះគឺជាការៀបរាប់របស់ លីមហ៊ូវ ពីប្រវត្តិរបស់ ឈួត[1]៖ ឈួត...
សារី ធី រំឭកពីការចងចាំក្នុងជីវិតដែលឆ្លងកាត់សង្គ្រាម
ខ្ញុំឈ្មោះ សារី ធី[1] អាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ សារី និងម្ដាយឈ្មោះ សែម នួន មានបងប្អូនប្រុស ស្រី ចំនួន៣នាក់ ខ្ញុំជាកូនទី១។ នៅឆ្នាំ១៩៧០ មិនមានការទម្លាក់គ្រាប់បែកទេ ខ្ញុំធ្វើដំណើរដោយ ថ្មើរជើងទៅរស់នៅ ភូមិអូរននោងដែលស្ថិតនៅខាងកើតស្រុកសៀងប៉ាង រយៈពេល...
ប្រវត្តិរូបអតីតអ្នកបកប្រែសារ
ប្រវត្តិរូបអតីតអ្នកបកប្រែសារ នៅវរសេនាធំ៦២ កងពល១៦៤ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ ឈ្មោះ ហ៊ីង អ៊ុច។[1] អ៊ុច ភេទប្រុស មានអាយុ ៥០ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិទឹកចេញ ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ អ៊ុច មានឪពុកឈ្មោះ ប៊ុន, ម្ដាយឈ្មោះ ញិល...
ផ្សែងពុលធ្វើឲ្យឪពុកខ្ញុំវិលមុខ
នៅពេលកងទ័ពថៃបានបាញ់ផ្សែងពុលនៅតាមបណ្ដោយព្រំដែនជម្លោះកម្ពុជា និងថៃ។ ផាន់ សំណាង ដែលជាឪពុករបស់សំណាង សុខហ៊ាង បាននិយាយថា ខ្យល់ដកដង្ហើមពោរពេញទៅដោយសារធាតុពុល។ ខាងក្រោមនេះជាការរៀបរាប់របស់ សំណាង សុខហ៊ាង៖ សំណាង សុខហ៊ាង[1] ភេទស្រី អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំ ឈ្មោះ...
រៀនឆ្លើយសំណួរដើម្បីរស់
រឿងរ៉ាវជីវិតរបស់លោក ឆន ចយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត និងបានបន្តរស់នៅដោយស្មារតីរឹងមាំ និងពោរពេញដោយក្តីស្នេហាជាតិ។ ពីកុមារភាពដែលត្រូវបានបំបែកចេញពីគ្រួសារក្នុងរបបខ្មែរក្រហម រហូតដល់ការក្លាយជាទាហានការពារជាតិ លោកបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ ឆន ចយ[1] ជាជនជាតិខ្មែរ បានចាប់កំណើតនៅឆ្នាំ១៩៦៨។ ចយ មានឪពុកឈ្មោះ ខៀវ ឆន រីឯម្ដាយ ចយ មិនបានចាំឈ្មោះរបស់គាត់ឡើយ។ ចយ ជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់ (ស្រី៣នាក់...
ឈិត យឿក៖ ប្រធានមន្ទីរសេដ្ឋកិច្ចស្រុកព្រះនេត្រព្រះ
នៅឆ្នាំ១៩៧៥ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបាត់ដំបង(បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ) ក្នុងតំបន់៥ ភូមិភាគពាយ័ព្យ ដែលគ្រប់គ្រងដោយ រស់ ញឹម។ យឿក ត្រូវបានតែងតាំងជាប្រធានមន្ទីរសេដ្ឋកិច្ចស្រុក មានតួនាទីគ្រប់គ្រងឃ្លាំងអង្ករ និងចែកអង្ករជូនប្រជាជនក្នុងកងចល័តក្នុងស្រុកព្រះនេត្រព្រះ។ ឈ្មោះ ឈិត យឿក[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ យឿក មានស្រុកកំណើតនៅក្នុងភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង(បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ សព្វថ្ងៃរស់នៅក្នុងភូមិសូរិយា ឃុំកូប...
ប្រទេសសៀមមានគោលបំណងឈ្លានពានប្រទេសកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ សៀមបានដឹងពីប្រវត្តិសាស្រ្តច្បាស់ តែសៀមធ្វើជាវង្វេង ចង់បានប្រាសាទព្រះវិហារ និងប្រាសាទមួយចំនួននៅតាមបន្ទាត់
សង្រ្គាមរយៈពេលប្រាំថ្ងៃ[1] ធ្វើឲ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ្ញាក់ខ្លួនបានយល់ដឹងកាន់តែច្បាស់ពីចរិកពិតរបស់ប្រជាជនសៀម។ ប្រជាជនខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងចងចាំថា ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត រាល់អំពើឈ្លានពានពីប្រទេសសៀម។ រដ្ឋាភិបាលសៀម និងមេបញ្ជាការកងទ័ពសៀម បានបង្ហាញពីចរិកពិតប្រាកដ នៃចេតនាឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ហេតុអ្វីបានជាប្រទេសសៀមចង់ឈ្លានពានយកប្រាសាទព្រះវិហារម្តងហើយម្តងទៀត និងតំបន់ប្រាសាទនានាតាមជួរបន្ទាត់ព្រំដែន។ ប្រទេសសៀមត្រូវដឹងថា ប្រាសាទព្រះវិហារកសាងនៅសតវត្សរ៍ទីប៉ុន្មាន? ជនជាតិសៀមកើតមានប្រទេសនៅក្នុងសតវត្សរ៍ណា? កុំថា ជនជាតិសៀមមិនដឹង ប្រវត្តិសាស្រ្ត សៀមធ្វើជាវង្វេង? ហេតុអ្វីបានជាជនជាតិសៀមចង់បានប្រាសាទព្រះវិហារ? ទោះបីជាកម្ពុជាឈ្នះក្តីនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេ(ប្រទេសហូឡង់)។ នៅពេលសម្រេចក្តីឈ្នះមកលើប្រទេសកម្ពុជា ប្រទេសសៀមកើតទុក្ខមិនសុខចិត្ត...

