Category: អត្ថបទស្រាវជ្រាវ

អ្នកស្រុកថាជីវិតថ្លៃ

អ៊ំ ហឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ (គិតក្នុងឆ្នាំ២០១១)[1] មានស្រុកកំណើតនៅជិតកំពង់ចម្លងអ្នកលឿង ភូមិព្រៃចំការ ឃុំស្ពឺ-ខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហឿន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ ស៊ិន គិត និងមានបងប្អូនប្រាំពីរនាក់។ នៅសម័យសង្គមរាស្ត្រនិយម ហឿន បានរៀនត្រឹមថ្នាក់ទី១២ (សើ្មនឹងថ្នាក់ទី១ សម័យបច្ចុប្បន្ន)។ នៅរបបខ្មែរក្រហម ហឿន...

ខៀវ យ៉េន៖ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ

ខៀវ យ៉េន[1] ​ហៅ​ ទូច ​ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ ​ មាន​ទី​កន្លែង​កំណើត​ភូមិ​​ក្រាំង​ឈើ​នីវ​  ឃុំ​ក្រាំង​ឈើ ​នីវ​​ ស្រុក​​ទ្រាំង​​ ខេត្ដ​តាកែវ​។​ បច្ចុប្បន្ន​ យ៉េន រស់នៅ​ក្នុង​ភូមិ​​អូរ​គគី​កណ្ដាល​ ឃុំ​​លំទង ​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ​។​ យ៉េន បាននិយាយ​ថា៖ «ខ្ញុំមាន​បង​ប្អូន​ចំនួន​​៥​នាក់ ​(ស្លាប់​១នាក់​ ដោយ​សារ​ធ្លាក់​​ពី​លើ​​ចុង  ​​ត្នោត​)។​ ​ម្ដាយ​​​របស់​​ខ្ញុំ​​បាន​​​ស្លាប់...

ភាពអត់ធ្មត់របស់ប្រទេសកម្ពុជា មានដែនកំណត់

បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ខ្ញុំសង្កេតឃើញថា ប្រទេសថៃ គោរពបទឈប់បាញ់តែមាត់ទេ មិនខ្វល់ខ្វាយបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ប្រទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ប្រទេសថៃ បានស្ម័គ្រចិត្ត​ចូលរួមប្រជុំជាមួយគណៈកម្មាធិការព្រំដែនហៅថាកិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំ​ពួរ។ នេះជាសញ្ញាវិជ្ជមានមួយដែលភាគីទាំងពីរយល់ព្រមវិលមករកតុចរចា ដើម្បីបញ្ចៀសភាពតានតឹងខាងប្រដាប់អាវុធ។ មានតំណាងប្រទេសអន្តរជាតិចូលរួម យើងឃើញមានប្រទេសមហាអំណាចធំៗដូចជា ប្រទេសអាមេរិក,​ ប្រទេសប្រជាមាននិតចិន,...

កងកុមារនៅរបបខ្មែរក្រហម

បាទឈ្មោះ សុទ្ធ សំណាង[1] មានអាយុ៥៧ឆ្នាំ និងមានទីកន្លែងកំណើតនៅ​ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំជាគ្រូបង្រៀន ក្នុងវិទ្យាល័យហេងសំរិនឫស្សីស្រុក។ ឪពុកខ្ញុំឈ្មោះ ព្រាប សុទ្ធ ហើយម្ដាយខ្ញុំឈ្មោះ នូវ ឡុង (លោកទាំងពីបានទទួលមរណភាព)។ ខ្ញុំមានបងប្អូនចំនួនប្រាំបួននាក់ ខ្ញុំជាកូនទីប្រាំពីរក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែរ និងមានភរិយាឈ្មោះ​ ស្រ៊ុន គឹមឡេង មានស្រុកកំណើត...

អុប ថា៖ អង្គការអប់រំឲ្យខិតខំធ្វើការងារ និងប្ដេជ្ញាមិនឲ្យជួបគ្រួសារ

នៅក្នុងសម័យខ្មែរក្រហម កុមារទាំងអស់មិនស្ថិតនៅក្រោមការមើលថែរបស់ឪពុកម្ដាយនោះទេ។ កុមារតូចៗដែលមិនអាចធ្វើការងារបានត្រូវមានមនុស្សចាស់មើលថែរក្សាក្រៅពីឪពុកម្ដាយ ហើយកុមារដែលមានអាយុច្រើនល្មមត្រូវចូលទៅធ្វើការងារនៅក្នុងកងកុមារ។ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារា កុមារី និងយុវជន យុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។[1] អុប ថា[2] គឺជាកុមារីម្នាក់ដែលចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារតាំងពីអាយុប្រមាណ១០ឆ្នាំ។ នៅក្នុងកងកុមារ អង្គការបានអប់រំ ថា ឲ្យខិតខំធ្វើការងារ និងមិនឲ្យស្គាល់ឪពុកម្ដាយ ឬបងប្អូនរបស់គាត់នៅពេលដែលជួបគ្នាដោយចៃដន្យ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ថា ដែលបានចាកចេញពីគ្រួសារចូលទៅធ្វើការងារនៅក្នុងកងកុមារ...

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់បាក់នឹម រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ចាន់ ថាវ ភេទប្រុស អាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៦ នៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា “អំឡុងពេលប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្កឲ្យ​មាន​​ការភ័យស្លន់ស្លោ និងបានបាត់បង់ជីវិតកងទ័ព, ខូចខាតទ្រព្យសម្បត្តិជាច្រើន និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទាំងពីរភាគី។...

ប្រជាជនកម្ពុជាយំដើម្បីការពារទឹកដី ប្រជាជនថៃច្រៀងរាំដើម្បីការពារទឹកដី

តាមរយៈវីដេអូរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បញ្ជាក់ពីភាពឈឺចាប់ដោយសារកងកម្លាំងថៃ បានរាយបន្លាលួសក្នុងបំណងព័ទ្ធយកដី និងគេហដ្ឋានរបស់គាត់។ រីឯវីដេអូមួយទៀតបង្ហាញពីប្រជាជនថៃបានបង្ហាញពីសកម្មភាពច្រៀងរាំយ៉ាងសប្បាយ និងកាន់បដាដែលបញ្ជាក់ថាប្រជាជនខ្មែររំលោភបំពានយកទឹកដីរបស់ខ្លួន នៅភូមិ Nong Chan ដែលជាប់ព្រំប្រទល់នឹងភូមិជោគជ័យ និងជាចំណុចកណ្ដាលនៃកន្លែងប្រមូលផ្ដុំគ្នាដើម្បីការពារបូរណភាពទឹកដី។ តើនេះមែនទេជាឫកពារបស់ម្ចាស់ទឹកដី? កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងប្រជាជនកម្ពុជា និងកងកម្លាំងយោធាថៃ តាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រជាជនកម្ពុជាជាច្រើនរូបបានចេញមុខតទល់ជាមួយកងកម្លាំងយោធាថៃ...

ឌុច អន ហៅ អុន ៖ វរសេនាតូច៣១៤ កងពល៣១០

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានយល់អ្វីជារឿងអ្វីនោះឡើយ មិនដឹងថានេះជារឿងឧបាយកលរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ឬ យ៉ាងម៉េច? ខ្លួនខ្ញុំ ខ្ញុំគិតតែពីខ្លួនឯង ចំណែកអ្នកផ្សេងក៏ដូចខ្ញុំដែរ។ ហេតុនេះ ខ្ញុំខំប្រឹងរស់នៅ កសាងខ្លួនឱ្យបានល្អ រស់នៅឱ្យបានសុខសប្បាយតែខ្លួនឯងទៅ គឺល្អបំផុត។ ក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវខិតខំគោរពច្បាប់អង្គការដឹកនាំ និងមិនធ្វើខុសវិន័យអង្គការ ខ្លាចក្រែងអង្គការដកចេញ (យកទៅសម្លាប់)។ ខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯង ព្រោះអារម្មណ៍នៅពេលនោះ ព្រួយភ័យក្នុងចិត្តជាប់ជានិច្ច បារម្ភខ្លាចអង្គការចាប់យកទៅកសាងចោល[1]។ ខ្ញុំឈ្មោះ ឌុច អន...

ញាត់ ធឿង៖ ខ្ញុំប្រាប់ នួន ជា ថា «មនុស្សមិនចេះស៊ីមនុស្សទេ»

ញាត់​ ធឿង​​[1] ភេទ​ប្រុស​ អាយុ​៧៧ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ជីមៀត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី។ ធឿង សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែងហៅ​(១០៥) ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ធឿង បាន​និយាយ​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ ​ដោយ​សារ​តែ​ជី​វភាព​គ្រួសារ ​ខ្វះ​ខាត​។ គ្រួសារ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ចម្ការ ​ធ្វើស្រែ​ និងដាំ​ដំណាំបន្តិច​បន្តួច​សម្រាប់​ចិញ្ចឹម​ជីវិត​។ ជំនាន់​នោះ ​ប្រជាជនដែល​រស់​នៅ​ក្នុង​ស្រុក​កោះ​ញែក​​ ភាគ​ច្រើន​ធ្វើ​ស្រែ​ចម្ការ,​ ដាំ​ដំណាំ...

ប្រាក់ សឿន៖ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារ

ប្រាក់ សឿន[1]​ អាយុ៤៧ឆ្នាំ(នៅត្រឹម​ឆ្នាំ​២០០៨) មាន​ស្រុកកំណើតនៅក្នុងភូមិបាក់ខែង ឃុំ​បាក់ខែង ក្រុង​ភ្នំពេញ។ បច្ចុប្បន្ន សឿន​ រស់នៅភូមិស្វាយចេក ឃុំ​ថ្លាត ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។ សឿន​ បាន​និយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំ​បាន​រស់នៅបាក់​ខែង នៅទីក្រុងភ្នំពេញ។ ខ្ញុំ​បាន​ទទួលការសិក្សារៀនសូត្រដែរ នៅចន្លោះឆ្នាំ​១៩៧០ដល់​ឆ្នាំ​១៩៧៣។ ខ្ញុំ​មាន​បងប្អូន​បង្កើតចំនួន​បីនាក់ ដោយមាន​ប្អូនប្រុសមួយ និង​ប្អូនស្រីមួយ។ ខ្ញុំ​គឺជាកូនទីមួយនៅក្នុងគ្រួសារ។ នៅ​ក្នុងខែមេសា ឬឧសភា ​ឆ្នាំ​១៩៧៣...

ប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ត្រូវចាប់ខ្លួន

នៅពេលចាប់ខ្លួននៅឆ្នាំ១៩៧៨ ព្រំ ប្រាជ្ញ ឈ្មោះបដិវត្តន៍ថង មានអាយុ៤៨ឆ្នាំ ជាប្រធានមន្ទីរស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ ហេង នា មានអាយុ៥៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាកូនស្រីរបស់ ព្រំ ប្រាជ្ញ។[1]  ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ ព្រំ ប្រាជ្ញ៖ ព្រំ ប្រាជ្ញ មានឪពុកឈ្មោះ...

Solverwp- WordPress Theme and Plugin