Category: អត្ថបទស្រាវជ្រាវ

ខ្មែរក្រហមសម្លាប់ជនបដិវត្តន៍មិនរើសមុខ

អ្នកចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហមម្នាក់និយាយថា នៅពេលរបបខ្មែរក្រហមទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ថ្នាក់ដឹកនាំខ្មែរក្រហមមិនឲ្យតម្លៃអ្នកតស៊ូដែលបានបូជាជីវិតប្រព្រឹត្ត​តាម​ឱវាទ​របស់​ខ្លួននោះទេ ប៉ុន្តែបែរជាកាប់សម្លាប់អ្នកតស៊ូគ្មានការសន្ដោសប្រណីទៅវិញ។ អ៊ី ស្រីនាង ឈ្មោះបដិវត្តន៍ អ៊ី សុផាន ហៅ ចាត ភេទស្រី អាយុ៤៦ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ[1]។ សុផាន មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។...

ឮថារៀនសូត្រ នឹកស្មានថារៀនអក្សរ

អង្គការខ្មែរក្រហម បានហៅឈ្មោះប្រជាជនដែលមាននៅក្នុងបញ្ជី ឲ្យតម្រង់ជួរឡើងឡាន ដើម្បីទៅរៀនសូត្រ។ កាលពីដំបូងឡើយ ប្រជាជនភាគច្រើនគិតថាអង្គការនាំគាត់ទៅរៀនអក្សរ ប៉ុន្តែជាក់ស្ដែងហៅឈ្មោះនាំយកទៅសម្លាប់។ ស្រ៊ុន ក៏មានឈ្មោះស្ថិតក្នុងបញ្ជីរបស់អង្គការដែរ ហើយបានគិតបែបនោះដូចជាប្រជាជនឯទៀតដែរ។ ស្រ៊ុន ធ្លាប់ត្រូវបានអង្គការបញ្ជូនឲ្យទៅរៀននយោបាយវគ្គខ្លី ដូច្នេះហើយ ទើបគាត់គិតថា ការហៅឈ្មោះលើកនេះ គឺមិនខុសពីពេលមុននោះទេ។  ទាំងនេះ គឺជាការរៀបរាប់របស់ អ៊ុង ស្រ៊ុន[1] ឈ្មោះបដិវត្តន៍ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (២០០៦)...

លាឪពុកម្ដាយទៅសិក្សានៅបរទេស

ម៉ិល ចាន់ថា[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រែកតាតន់ ឃុំព្រែកព្រះស្ដេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចាន់ថា មានឪពុកឈ្មោះ ម៉ិល ឈឿន (ស្លាប់) និងមានបងប្អូនប្រាំពីរនាក់ ដោយទី១ ឈ្មោះ ម៉ិល នឿត (ស្រី), ទី២ ម៉ិល លឿត, ទី៣...

ម៉ាត់ ឡេះ ៖ ក្រុមគ្រួសារ ត្រូវស្លាប់ដោយសារការអត់អាហារក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ាត់ ឡេះ[1] ភេទប្រុស អាយុ៧០ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំពុំបានចូលសិក្សារៀនសូត្រអក្សរខ្មែរទេ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី២នាក់ ក្នុងនោះស្លាប់អស់ចំនួន៣នាក់ក្នុងសម័យខ្មែរក្រហម ដោយសារតែការអត់អាហារ។ អំឡុងពេលដែលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសដំបូង នាឡិកាដៃ និង ខោអាវល្អៗ ឬរបស់របរប្រើប្រាស់ សល់ពីសង្គមចាស់របស់ខ្ញុំ ត្រូវអង្គការដើរប្រមូលយកអស់ គ្មានសល់។ ក្រៅពីនេះ...

ឃួន ណន៖ យោធាការពារដែនសមុទ្រ ខេត្តកោះកុង

នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ណន​ គឺជាកងទ័ពខ្មែរក្រហម ដែលត្រូវបានបញ្ជូនទៅខេត្តកោះកុង។ ណន  មានតួនាទីដើរល្បាតតាមដែនកោះមួយចំនួនក្នុងខេត្តកោះកុង និងដែនសមុទ្រកោះកុង ដោយមិនអនុញ្ញាតឲ្យមានការនេសាទខុសច្បាប់នោះទេ។​ ណន  បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឃួន ណន[1] ភេទប្រុស អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  ណន មានស្រុកកំណើតនៅភូមិក្រាំងប្រស្រុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ណន រស់នៅភូមិទំព័រ ឃុំប្រម៉ោយ...

ស សឹង៖ អតីតពេទ្យប្រចាំនៅរោងចក្រក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សឹង ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនពេទ្យ និងបញ្ជូនឲ្យធ្វើពេទ្យប្រចាំនៅក្នុងរោងចក្រក្រឡឹង នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ស សឹង[1] ភេទស្រី មានអាយុ៧១ឆ្នាំ។ សឹង មានស្រុកកំណើតនៅក្នុងភូមិកៅទៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន សឹង រស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សឹងមានឪពុកឈ្មោះ  ស...

របបខ្មែរក្រហមគ្មានពាក្យថាសប្បាយ

ខ្ញុំឈ្មោះ ទូក ផៃ មានអាយុ ៦៦ឆ្នាំ។[1] ខ្ញុំមានម្តាយឈ្មោះ សាយ វ៉ន និងឪពុកឈ្មោះ ទូក ឆែង បានស្លាប់អស់ទៅហើយ។ ខ្ញុំមានបងប្អូនចំនួន ៦នាក់ ក្នុងនោះ​ បងទី១ ឈ្មោះ ទូក សឿន, បងទី២ឈ្មោះ ទូក សំ, ទី៣ គឺរូបខ្ញុំ, ប្អូនទី៤...

យុទ្ធជនដ៏អង់អាចក្លាហានការពារបូរណភាពទឹកដីងើបឡើងប្រឆាំងជាមួយរបបខ្មែរក្រហម

  ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គឺជាខួបលើកទី៤៨ ទិវានៃការចងចាំរដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យុទ្ធជនដ៏អង់អាចក្លាហាន ការពារបូរណភាពទឹកដី ងើបឡើងប្រឆាំងជាមួយកងកម្លាំងខ្មែរក្រហម កាលពី៤៨ឆ្នាំមុន។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចទាំងស្រុងលើប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជននៅតាមទីក្រុង ទីប្រជុំជន ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមជនបទ ដើម្បីបង្កបង្កើនផល។ អង្គការបដិវត្តន៍[1] ត្រូវបានបង្កើតឡើង ដោយស្តី្រនិងបុរស ដែលជាសមាជិកបក្សកុម្មុនីស្តកម្ពុជា។ បក្សកម្មុនីស្តកម្ពុជា...

មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម

មល់​ វី​[1] ភេទ​ស្រី​ អាយុ​៥៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​កំពង់​លែង​​ ខេត្ត​កំពង់​ឆ្នាំង​។​ ​ សព្វ​ថ្ងៃ វី ​រស់​នៅ​ក្នុង​ភូមិ​យាង​ជើង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ វី​ បាននិយាយថា៖ “ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​១៤នាក់​ (​ស្រីចំនួន​​៧នាក់)​​​​។​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​ ដើម្បី​​ផ្គត់​ផ្គង់​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ក្រៅ​ពី​ការ​ងារ​ស្រែ​ចម្ការ ​ឪពុក​ម្ដាយ​ខ្ញុំ​​មិន​បាន​ធ្វើ​ការ​​ងារ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។​ ការ​ចង​ចាំ​របស់​ខ្ញុំ​នៅ​ចន្លោះ​ឆ្នាំ​​​១៩៧០ដល់​​ឆ្នាំ​១៩៧៥​ គឺ​​ជា​​កុមារ​ភាព​ដែល​រស់​នៅ​ជាមួយ​ឳពុកម្តាយ​​។​...

មតិណែនាំរបស់៨៧០ អំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាប ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

នៅចន្លោះព្រឹកម៉ោង ៨កន្លះ និងពេលរសៀលម៉ោង២ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម មានហេតុការណ៍ការទម្លាក់គ្រាប់បែកដ៏ចម្លែកមួយចំកណ្ដាលទីក្រុងសៀមរាប ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងមួយចំនួន។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីកងទ័ពខ្មែរក្រហម បានទទួលជ័យជម្នះ និងរំដោះប្រទេសបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយហេតុការណ៍ភ្លាមៗ ថ្នាក់ដឹកនាំ ឬគណៈនៃមន្ទីរ៨៧០ នៃរបបខ្មែរក្រហមបានលើកឡើងថា «រឿងនាវាម៉ាយ៉ាហ្គេស ក៏មិនធំដុំដល់ការហ៊ានទម្លាក់គ្រាប់បែកចូលមកជ្រៅក្នុងទឹកដីយើង»[1]។ សំណួរដែលត្រូវសួរជាបន្តបន្ទាប់រួមមាន...

តុប គីម៖ ខ្លាចកូនរត់មិនរួច ត្រូវអង្គការធ្វើបាប

ឈ្មោះ តុប គីម[1] អាយុ៦២ឆ្នាំ(២០០៣) រស់នៅភូមិអង្គតាសោម ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលរៀបការ គីម រស់នៅស្រុកស្ដុក ស្រុកទួលស្លែង។ គីម មានប្ដីឈ្មោះ ញ៉ែម យួន និងមានកូនចំនួន១១នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។ នៅក្នុងសម័យខ្មែរក្រហមកូនរបស់គីមទាំងអស់បានចេញទៅធ្វើការងារ និងចូលធ្វើបដិវត្តន៍ លើកលែងតែកូនប្រុសពៅតូចជាងគេរបស់គាត់ ដែលស្លាប់តាំងពីនៅជាទារក។ នៅក្នុងចំណោមកូន១១នាក់​របស់គាត់ មានកូនប្រុសពីរនាក់ឈ្មោះ យី...

Solverwp- WordPress Theme and Plugin