អនុប្រធានមន្ទីរសន្តិសុខ ស្រុកប្រសូត្រត្រូវបានចាប់ខ្លួនមកគុកទួលស្លែង
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៨ រាជ ឆោម ភេទប្រុស អាយុ៣០ឆ្នាំ[1] ជាអនុប្រធានមន្ទីរសន្តិសុខប្រសូត្រត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកគុកទួលស្លែង។ មជ្ឈមណ្ឌលឯកសារកម្ពុជាបាន សម្ភាសជាមួយឈ្មោះ ស៊ិន សំបូរ ត្រូវជាប្អូនប្រុសបង្កើតរបស់ រាជ ឆោម ដើម្បីដឹងព័ត៌មានលម្អិតអំពី ឆោម ដែលបានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ឆោម៖ ឆោម មានឪពុកឈ្មោះ រាជ ឈឹម និងម្ដាយឈ្មោះ...
ប៊ុន គង់ ហៅ សំបុក្រ ហៅ ងិន ៖ លេខាស្រុកពារាំង តំបន់២២ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ប៊ុន គង់ ហៅ ងិន ហៅ សំបុក[1] អាយុ៤៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានស្រុកកំណើតនៅភូមិកំចាយមារ ឃុំញូញ ស្រុកកំចាយមារ (តំបន់២0) ខេត្តព្រៃវែង។ ខ្ញុំមាននាទីគឺជាអនុលេខាតំបន់២២ និងជាលេខាស្រុកពារាំង[2]។ ពេលខ្ញុំអាយុ១២ឆ្នាំ ទៅនៅវត្តកំចាយមារ នៅបានជាងមួយឆ្នាំ ក៏ត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៥០ ខ្ញុំទៅនៅជាមួយម្ដាយធំ ស្ថិតនៅភូមិកន្រ្តាវ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។...
គង់ សារី៖ ក្រុមបង្កបង្កើនផលនៅស្រុកពារាំង
នៅឆ្នាំ១៩៧៨ ទ័ពនិរតី ចូលមកដល់ស្រុកមេមត់ បានចាប់អតីតទាហានសម័យ លន់ នល់ និងគ្រូបង្រៀនដោយចោទប្រកាន់ថាជាយួនខ្លួនខ្មែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារចេញពីភូមិត្បូងវត្ត ឃុំមេមត់ ឲ្យទៅបង្កបង្កើនផលនៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យធ្វើស្រែ និងដាំបន្លែ នៅព្រែកចំប៉ា ចំនួនបីខែ វៀតណាមចូលមកដល់។ ឈ្មោះ គង់ សា[1]រី ភេទប្រុស អាយុ ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គរមានយស ឃុំព្រែកអន្ទះ...
អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល
កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ប្រធានកងមានឈ្មោះ...
អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង
អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ឆន[1] ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ សព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។ ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឆន មានប្រពន្ធឈ្មោះ...
បើស្លាប់ប្រសើរជាង
នៅពេលខ្មែរក្រហមជម្លៀស សារឿន ទៅភ្នំចំបាប់ដែលស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ សារឿន ឃើញមិត្តដែលធ្វើការងារមិនបានល្អ ត្រូវបានអង្គការយកឡានមកដឹកទៅអស់ៗ។ សារឿន បន់ឲ្យអង្គការចាប់ខ្លួនយកទៅបាញ់ចោល ព្រោះធ្វើការងារពិបាកពេក។ ខាងក្រោមនេះជាសាច់រឿងរបស់ សារឿន៖ ឈ្មោះ ការ សារឿន[1] ភេទស្រី អាយុ៤៥ឆ្នាំ មានទៅកន្លែងកំណើតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅក្នុងភូមិទួលស្ពឺ ឃុំតាលន់...
ណោ គឹមស្រ៊ាន់ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ណោ គឹមស្រ៊ាន់[1] អាយុ៦៨ឆ្នាំ កើតនៅភូមិកោះគល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ សំបូរ និងមានកូនស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ តាហុង និងម្ដាយឈ្មោះ ហ៊ន ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួច នៅសាលាបឋមសិក្សាកោះប្រាក់។...
ដួង ត្រេង ហៅ ហ៊ាន៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ ដួង ត្រេង ហៅ ហ៊ាន[1] ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា។ ខ្ញុំមានប្រពន្ធទី១ឈ្មោះ ទេស បូ និង ប្រពន្ធទី២ឈ្មោះ ចាន់ ម៉ុត។ នៅឆ្នាំ១៩៦៦ ខ្ញុំបានចូលបក្សពលករវៀតណាម ដែលមានឈ្មោះ មោក ហ៊ួន និង...
ខ្មែរក្រហមយកឪពុកខ្ញុំទៅសម្លាប់
ខ្ញុំឈ្មោះ ផេង សុខ មានអាយុ៧៤ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំមានឈ្មោះថា ផេង អូន មុខរបរជាទាហានពីសង្គមចាស់ (ស្លាប់) ចំណែកម្តាយរបស់ខ្ញុំឈ្មោះ មាស រឿង (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤ នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំមានឈ្មោះ...
ឃើញឈ្មោះបងប្រុសដែលបាត់ខ្លួនដោយចៃដន្យ
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ម៉ិល សាវុន ធ្វើការនៅធនាគារខេត្តបាត់ដំបង និងឃើញមានឈ្មោះបងប្រុសឈ្មោះ ម៉ិល សុវណ្ណ ដែលបាត់ខ្លួនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងឯកសារមួយក្បាលដែលតម្តល់នៅទីនោះ។ សាវុន និយាយថា «កាលខ្ញុំធ្វើការនៅធនាគារ គេយកសៀវភៅហ្នឹងមួយ មិនដឹងជាគេបានមកពីណាទេ ខ្ញុំបើកចំ ហើយខ្ញុំចេញពីធនាគារមក សៀវភៅហ្នឹងមិនដឹងទៅណា ខ្ញុំមិនបានយកតាម មកដល់[ឥឡូវ] ចង់ទៅរកវិញ រកមិនឃើញ»។ គាត់បន្តថា «ខ្ញុំគ្រាន់តែឃើញសៀវភៅនៅលើហ្នឹង គេដាក់ថាប្រវត្តិគុកទួលស្លែង»។ ម៉ិល...
ឡុង ចាន់ថន៖ ការសម្លាប់មនុស្សនៅជំនាន់ខ្មែរក្រហមបណ្តាលមកពីការសង្ស័យជ្រុល
ឡុង ចាន់ថន[1] ភេទប្រុស អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ្រៃ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប។ ចាន់ថន សព្វថ្ងៃរស់នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ចាន់ថន បានចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងរបបខ្មែរក្រហមថា៖ «កាលពីជំនាន់ខ្មែរក្រហម ខ្ញុំមានអាយុប្រហែលជាជិត១០ឆ្នាំ។ ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលក្នុងកងកុមារនៅភូមិអណ្ដូងតាអោន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកឯឪពុកម្ដាយ និងបងប្អូនខ្ញុំសុទ្ធសឹងតែត្រូវបានខ្មែរក្រហមបញ្ចូនឲ្យទៅធ្វើជាកងចល័តតាមទីកន្លែងផ្សេងៗពីគ្នាទាំងអស់។កិច្ចការងារដែលខ្ញុំត្រូវធ្វើនៅពេលនោះគឺ ខ្មែរក្រហមបានប្រើឲ្យខ្ញុំឃ្វាលគោ នៅរដូវវស្សា។...

