Category: អត្ថបទស្រាវជ្រាវ

បិទច្រកព្រំដែន (កម្ពុជា-ថៃ) ដូចបិទសេដ្ឋកិច្ចប្រជាជននៅតំបន់ព្រំ និងតំបន់ព្រំដែនទាំងមូល

ការបិទច្រកទ្វាព្រំដែន ហាមឃាត់មនុស្ស ឬទំនិញឆ្លងកាត់ព្រំដែន ប៉ះពាល់សេដ្ឋកិច្ចប្រជាជន ដែលរស់នៅតាមតំបន់ព្រំដែនជាខ្លាំងទាំងកម្ពុជា និងថៃ។ ប្រជាជនភាគច្រើននៅតំបន់ព្រំដែន រស់នៅដោយពឹងផ្អែកលើការជួញដូរទំនិញ ជាមួយប្រទេសជិតខាងខ្លួនដែលឆ្លងទៅវិញទៅមកដូចជា បន្លែ ផ្លែឈើ ត្រី ឬទំនិញប្រើប្រាស់ផ្សេ​ងៗ។ ការបិទច្រកទ្វាព្រំដែនធ្វើឱ្យប្រជាជនបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។ បាត់បង់ប្រាក់ចំណូលពីការងារប្រចាំខែដូចជា ដឹកជញ្ជូនអីវ៉ាន់ចេញចូលតាមច្រកព្រំដែន ទាហាន, ពន្ធដារ, ពាណិជ្ជករ និងកម្មករត្រូវបានបញ្ឈប់ពីការងារ។ ប្រឈមមុខបញ្ហាបាត់បង់ប្រាក់ចំណូលយូរៗទៅអាចឈានទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ស្ត្រេស អស់សង្ឃឹម ឬធ្លាក់ចិត្ត។ ម្យ៉ាងទៀតការបិទច្រកទ្វាព្រំដែនវាមានផលប៉ះពាល់...

អែ រ៉ូន៖ អនុប្រធានសហករណ៍រាមសេនា

តាមរយៈការសម្ភាសជាមួយប្រពន្ធឈ្មោះ មាំង ហ៊ិន មានអាយុ ៧០ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានស្រុកកំណើត និងរស់នៅភូមិបវេល ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានឲ្យដឹងថា អែ រ៉ូន ភេទប្រុស កើតក្នុងឆ្នាំវក មានឪពុកឈ្មោះ ឌុល, ម្ដាយឈ្មោះ សឿម និងមានបងប្អូនចំនួនប្រាំនាក់ ដោយ រ៉ូន ជាកូនទី៣។ ប្រពន្ធរបស់រ៉ូន...

ជំរំសាយអេច ឬហៅជំរំ៨៥

[1]ជំរំសាយអេច ឬហៅជំរំ៨៥ដែលបានបង្កើតឡើងដោយកងទ័ពខ្មែរក្រហម មូលហេតុដែលខ្មែរក្រហមបង្កើតជំរំនេះឡើងដើម្បីឲ្យប្រជាជនខ្មែរយើងដែលភៀសខ្លួនមករស់នៅក្នុងជំរំមួយនេះ ហើយជំរំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពខ្មែរក្រហម។ ជំរំនេះមានទីតាំងស្ថិតនៅខាងលិចភ្នំតាង៉ុក ឬហៅឈ្មោះម្យ៉ាងទៀតភ្នំកាង៉ុក បើមើលតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានភ្នំមួយខ្ពស់ដែលបែងចែកខណ្ឌសីមារវាងប្រទេសកម្ពុជា និងភាគខាងត្បូងស្រុកអារញ្ញប្រថេតប្រទេសថៃ ដែលមានចម្ងាយប្រហែលប្រមាណជាង៣៥គីឡូងម៉ែត្រ បច្ចុប្បន្ននេះភ្នំតាង៉ុកស្ថិតនៅក្នុងភូមិភ្នំព្រឹក ខេត្តបាត់ដំបង ភ្នំនេះបើយើងមើលពីខាងថៃមកវិញគឺជាប់នឹងខេត្តស្រះកែវប្រទេសថៃ។ បើក្រឡែកមកមើលនៅ[2]ទស្សវត្សរ៍ឆ្នាំ៨០ដែលទើបនឹងរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ភ្នំតាង៉ុកគឺជាភ្នំមួយខ្ពស់ដែលមានព្រៃឈើព័ទ្ធជុំវិញយ៉ាងខៀវស្រងាត់ហើយក៏ជាខ្សែបន្ទាត់ព្រំដែនខណ្ឌសីមារបស់ប្រទេសទាំងពីរគឺកម្ពុជា-ថៃ ហើយខាងកើតភ្នំជាដីរបស់ខ្មែរ ចំណែក​ឯខាងលិចជាដីរបស់ថៃ រីឯភ្នំតាង៉ុកមានជាប់ទាក់ទង់ទៅនឹងជំរំសាយអេចដែលប្រជាជនខ្មែរទៅបោះជំរំនៅជិតភ្នំនៅទីនោះ។ ការបង្កើតជំរំនេះឡើងសៀមបានជួលដីទៅឲ្យអង្គការសហប្រជាជាតិហៅកាត់(UN) ដើម្បីផ្តល់ជំនួយជូនដល់ជនភៀសខ្លួនខ្មែរយើងដែលមកជ្រកកោនក្នុងជំរំសាយអេចនេះ ហើយនៅក្នុងជំរំមានទាំងមន្ទីរពេទ្យ, សាលារៀនសម្រាប់ឲ្យក្មេងៗមកសិក្សារៀនសូត្រ ព្រមទាំងប្រជាជនខ្មែរយើងដែលនៅក្នុងជំរំសាយអេចនេះមិនពឹងផ្អែកទៅលើតែជំនួយពីអង្គការសហប្រជាជាតិទាំងស្រុងតែមួយមុខនោះទេ គឺប្រជាជនប្រកបមុខរបរខ្លះៗដែរដើម្បីជីវភាពប្រចាំថ្ងៃ។[3] នៅពេលដែលមានប្រជាជនជម្លៀសមកថ្មីៗគេចែកឬស្សី ឬឧបករណ៍ផ្សេងៗសម្រាប់ឲ្យសាងសង់ផ្ទះសម្រាប់រស់នៅទៀតផង...

មិន ផុន៖ ចបឈឺ បង្គីដេក

ផុន រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវមិន ផុន[1] អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៧៥ ផុន ធ្វើការងារកាប់ដើមទន្ទ្រានខែត្រ, រែកអាចគោចាក់ក្នុងរណ្ដៅ និងរែកទឹកដាក់ក្នុងរណ្ដៅ ដើម្បីធ្វើជី។ ក្រោយមក អង្គការបានចាត់តាំងគាត់ឲ្យចូលទៅក្នុងកងចល័ត និងទៅធ្វើការងារនៅក្បែរ អង្គតាសោម ដំណាក់សេក, ស្លាគូ, សេកយា និងទីកន្លែងដទៃទៀត។...

ជីវិតកុមារភាព និងការសិក្សាក្នុងសម័យសង្រ្គាម

ង៉ែត រ៉ន[1] អាយុ៤០ឆ្នាំ (គិតត្រឹមឆ្នាំ២០០១) មានទីលំនៅ ភូមិពងទឹក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ រ៉ន បានរៀបរាប់ពីជីវិតកុមារភាព បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ (ក្រោយឆ្នាំ១៩៧០)។ ដោយសារតែស្ថានការណ៍សង្គ្រាម និងការទម្លាក់គ្រាប់បែកពីយន្តហោះ សាលារៀននៅតំបន់ដែល រ៉ន រស់នៅត្រូវបានបិទទ្វារ ដូច្នេះគាត់ត្រូវរៀនសូត្រក្រោមដើមឈើ ឬក្រោមគុម្ពឫស្សី។ រ៉ន បានរៀនអក្សរគ្រាន់តែអាចអាន និងសរសេរបានបន្តិចបន្តួចប៉ុណ្ណោះ...

ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៖ អំឡុងពេលថៃឈ្លានពានកម្ពុជា

ខេត្តឧត្តរមានជ័យ ស្ថិតនៅប៉ែកខាងជើងឈៀងខាងលិច នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ ក្នុងនោះមានខេត្តឈ្មោះ ខេត្តបូរីរ៉ាំ, សុរិន និង ស៊ីសាកេត មានប្រវែង២២៤គីឡូម៉ែត្រ[1]។ ខេត្តឧត្តរមានជ័យមានស្រុកចំនួន៤ និងក្រុង១ មានដូចជា ស្រុកអន្លង់វែង, ស្រុកបន្ទាយអំពិល, ស្រុកចុងកាល់, ស្រុកបន្ទាយប្រាសាទ និងក្រុងសំរោង។ ចំពោះច្រកចេញចូលក្នុងតំបន់ព្រំប្រទល់នេះមាន ច្រកជុបគគីរ, ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ហើយខេត្តនេះមានព្រំប្រទល់...

អតីតជំនួយការស្រុកស្នួល

ក្រោយចូលរួមជាមួយបដិវត្តន៍ ហៃ ម៉ប់ ហៅសង់ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាលេខាឃុំមានជ័យ គ្រប់គ្រងសេដ្ឋកិច្ច និងដឹកនាំប្រជាជនក្នុងឃុំធ្វើកសិកម្ម។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៧ សមមិត្តយី ដែលជាលេខាតំបន់៥០៥ បានបង្កើនការដឹកនាំដល់ សង់ ឲ្យធ្វើជាជំនួយការស្រុកស្នួល។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប និងប្រវត្តិបដិវត្តន៍របស់សង់ តាមរយៈការសម្ភាសន៍របស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ នង សា អាយុ ៥៣ឆ្នាំ[1] ត្រូវជាបងប្រុសរបស់ សង់៖...

ព្រឹន្ទបាលទោ ស៊ន ប៊ន ហ៊ឹងត្រចៀកកន្លះខែ ដោយសារថៃផ្លោងគ្រាប់ធ្លាក់ក្បែរលេណដ្ឋាន

ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ បាញ់ផ្លោងគ្រាប់ធន់ធ្ងន់ធ្លាក់ក្បែរលេណដ្ឋានចម្ងាយ២០ម៉ែត្រទៅ៣០ម៉ែត្រនៅខ្សែត្រៀមទី២ទិសប្រាសាទតាក្របី ស្នូរសំឡេងគ្រាប់ផ្លោងធ្លាក់ក្បែរលេណដ្ឋានបណ្តាលឲ្យហ៊ឹងត្រចៀកវីរកងទ័ព ស៊ន ប៊ន។ ឈ្មោះ សុខ ហេង[1]  ភេទស្រី អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុមមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ...

ជីវិតកុមារក្នុងកងប្រមូលផ្ដុំខ្មែរក្រហម

នៅឆ្នាំ១៩៧៥ ផល ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារក្នុងកងប្រមូលផ្ដុំ នៅស្រុកអង្គជ័យ ខេត្តកំពត។ ជីវិតជាកុមារក្នុងកងប្រមូលផ្ដុំ គាត់បានជួបប្រទះទុក្ខលំបាកជាច្រើនដូចជា កង្វះអាហារហូបចុក, ធ្វើការងារលើសកម្លាំង, សម្រាកមិនគ្រប់គ្រាន់, គ្មានសម្ភារប្រើប្រាស់ និងត្រូវរស់នៅឆ្ងាយពីឪពុកម្ដាយ។ ខឹម ផល[1] អាយុ៣៩ឆ្នាំ ភេទស្រី រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការងារ និងជីវភាពក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥ ប្រធានភូមិឈ្មោះ អន...

សុខ ឡាត់៖ បទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម និងស្ថានភាពសុខភាពពេលបច្ចុប្បន្ន

សុខ ឡាត់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឡាត់ មានអាយុ ៦៤ឆ្នាំ កំពុងរស់នៅជាមួយនឹងការចងចាំដែលដក់ជាប់ក្នុងចិត្តអស់រយៈពេលជាងសែសិបឆ្នាំមកហើយ ដែលពោរពេញទៅដោយការឈឺចាប់ ការព្រាត់ប្រាស់ និងការតស៊ូដើម្បីរស់រានមានជីវិតពីរបបខ្មែរក្រហម។ សុខ ឡាត់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ សុខ ឡាត់ កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដី ឃុំចិន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរវាលស្រែខៀវស្រងាត់...

ខឹម សាម៉ន៖ បើអត់ទៅផ្ទះប្រយ័ត្នងាប់

ខឹម សាម៉ន[1] អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិព្រៃក្ដី ធ្វើការថ្កោលទោស ឪពុករបស់សាម៉ន រួចចាប់គាត់យកទៅដាក់គុក។ នៅក្នុងគុក ឪពុករបស់សាម៉ន ត្រូវធ្វើការងាររែកដីធ្ងន់ៗហួសកម្លាំង និងហូបមិនគ្រប់គ្រាន់។ បន្ទាប់ពីចាប់ឪពុកទៅ អង្គការបានមកធ្វើបាបប្រពន្ធ និងកូនៗបន្តទៀត ដោយបញ្ជូនម្ដាយរបស់សាម៉ន ទៅធ្វើការងារនៅត្រពាំងកោះ ហើយបងប្រុសឈ្មោះរឹម ត្រូវទៅធ្វើការងារនៅក្នុងរោងចក្រ និងបាត់ដំណឹងរហូតមក។ នៅពេលនោះ...

Solverwp- WordPress Theme and Plugin