ហួន ឃីម៖ ក្រសួងពាណិជ្ជកម្ម ឃុំកំពាន់ ស្រុកមេមត់
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជន ពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ចំនួន៤០គ្រួសារ ដោយសារចំនួនមនុស្សច្រើនអ្នកខ្លះបានដេកតាមផ្ទះប្រជាជន ខ្លះធ្វើខ្ទមនៅក្នុងព្រៃ។ ក្នុងឃុំកំពាន់ អង្គការមានផែនការ ចែកការងារតាមក្រុម ដូចជាក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ ក្រុមរកជ័រទឹក៨នាក់ គ្រប់ភូមិក្នុងឃុំកំពាន់ត្រូវមានការងារធ្វើគ្រប់គ្នា។ ការងាររបស់ខ្ញុំក្នុងភូមិកំពាន់ ឃុំកំពាន់ ផ្តោតលើពីរផ្នែកសំខាន់ៗ មានក្រុមរកទឹកឃ្មុំ និងរកជ័រទឹក។ ក្រុមរកទឹកឃ្មុំ មានភូមិកំពាន់ ភូមិទឹកទុំ ភូមិលោ អាចប្រមូលទឹកឃ្មុំបានចំនួន៦កាន នៅក្នុងមួយថ្ងៃ។...
ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០
ខ្ញុំឈ្មោះ ទុយ ថា[1] ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្រែខ្ជាយ ឃុំអង្គកែវថ្មី ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ។ ខ្ញុំមានឪពុកឈ្មោះ ម៉ូញ យ៉ង និងម្ដាយ ខ្យង ហិន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ស្រីចំនួន៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សយ ជិន...
រ៉េម គង់ ៖ ត្រូវជាប់ទោស ក្រោយចោទប្រកាន់ថាធ្វើខុសសីលធម៌
នៅចុងឆ្នាំ១៩៧៨ គង់ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាធ្វើខុសសីលធម៌ ហើយបានចាប់ខ្លួនបញ្ជូនយកទៅដាក់គុកនៅថ្មពួក ដើម្បីសួរចម្លើយ និងត្រៀមយកទៅសម្លាប់។ អំឡុងពេលជាប់គុក គង់ មានឱកាសរត់គេចខ្លួន និងទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃអស់ជាច្រើនខែ។ គង់ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ រ៉េម គង់[1] ភេទប្រុស អាយុ៨១ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ ។ គង់ មានស្រុកកំណើតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ...
រស់ សុភាព៖ អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ
រស់ សុភាព[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវត្ដថ្មី ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុភាព បាននិយាយថា៖ «ខ្ញុំបានកំព្រាឪពុកម្ដាយតាំងពីកុមារភាពមកម្ល៉េះ។ ឪពុករបស់ខ្ញុំជាប់និន្នាការជាទាហានស័ក្ដិ៥ នៅចំការមនក្នុងរបប លន់ នល់។ ម្ដាយរបស់ខ្ញុំមានសម្បុរសជ្រះដូចកូនកាត់វៀតណាម។ ខ្មែរក្រហមបានដាក់ការសង្ស័យមកលើក្រុមគ្រួសាររបស់ខ្ញុំថាជាជនជាតិវៀតណាម។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំរួមមាន ឪពុកម្ដាយ និងបងស្រីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសវៀតណាមក្រោមហេតុផលថាឲ្យទៅដូរអំបិល។...
សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ
នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1] មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...
អង្គការបង្ខំឲ្យខ្ញុំរៀបការ
ឈ្មោះរបស់ខ្ញុំ ហេ សុខម៉េង[1] មានអាយុ ៦៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំមករស់នៅឃុំអូររុន ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅទីនេះតាំងពីអាយុ ១០ឆ្នាំមកម៉្លេះ។ ឪពុករបស់ខ្ញុំឈ្មោះ ហេ ហាក់ ម្តាយរបស់ខ្ញុំឈ្មោះ ថាប់ ផុន លោកទាំងពីបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន ៥នាក់។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំបានបែកបាក់ជាមួយប្តីរបស់ខ្ញុំតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។...
តេះ សាលីម៉ាស់៖ ខ្ញុំនៅតែនឹកឃើញ គេចងប្តីខ្ញុំនឹងភ្នែក យកទៅសម្លាប់
ខ្ញុំឈ្មោះ តេះ សាលីម៉ាស់[1] ភេទស្រី អាយុ៥០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំធ្លាប់រៀនអក្ខរកម្មអក្សរចាមតិចតួច។ ម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំ។ ខ្ញុំរស់នៅជាមួយឪពុក ប៉ុន្តែគាត់បានស្លាប់នៅឆ្នាំ១៩៨៤។ ខ្ញុំបានរៀបការនៅដើមឆ្នាំ១៩៧៥។ នៅសម័យ លន់ នល់ អំឡុងឆ្នាំ ១៩៧២ ខ្ញុំនិងគ្រួសារបាន ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ម្តុំកាស៊ីណូ...
ផាត សែ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ផាត សែ អាយុ៦៩ ឆ្នាំ[1] រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ សេងឡាង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អ៊ន់ និងម្ដាយឈ្មោះ ហ៊ន់ មានបងប្អូនប្រសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំនៅពីក្មេងរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨...
ឌឿ ង៉ក់ ធ្លាប់ឮចម្រៀងបទ “យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន”
នៅពេលអង្គការជម្លៀស ង៉ក់ ឲ្យទៅភ្នំកងវ៉ា ដើម្បីបេះដង្កូវកប្បាស។ ង៉ក់ បានឮចម្រៀងបទ “យើងខ្ញុំ កុមារស្រឡាញ់អង្គការ ឥតមានព្រំដែន”។ ខាងក្រោមនេះជាសាច់រឿង ឌឿ ង៉ក់ ៖ ឌឿ ង៉ក់[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ចាន់ រតនា ៖ ជាប់ជាជនសង្ស័យ ព្រោះថ្នាក់ដឹកនាំត្រូវបានចោទប្រកាន់ក្បត់
នៅឆ្នាំ១៩៧៥ តា ហង្ស ដែលជាប្រធានកងវរសេនាធំត្រូវបានអង្គការចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងជាច្រើននៅក្នុងព្រៃ។ បន្ទាប់ពីអង្គការចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ រតនា និងកងទ័ពផ្សេងទៀត ត្រូវបានជាប់ជាជនសង្ស័យ និងបម្រុងដឹកបញ្ជូនយកទៅសម្លាប់។ រតនា បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ចាន់ រតនា[1] ភេទប្រុស អាយុ៦៩ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រតនា មានស្រុកកំណើតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។...
អង្គការជាទី១
នៅឆ្នាំ១៩៧៧ អង្គការរៀបការ ឲ្យ ប៊ុនថេង ជាមួយឈ្មោះ ចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃ អង្គការ បានផ្ដល់ដំណឹងឲ្យ ប៊ុនថេង ត្រៀមខ្លួន។ ពេលនោះ ប៊ុនថេង បានប្រាប់អង្គការថាចាំសួរឪពុកម្ដាយសិនប៉ុន្តែអង្គការបានតបថា ឪពុកម្ដាយជាទី២ អង្គការជាទី១។ ខាងក្រោមនេះជាសេចក្ដីសង្ខេបរបស់ប៊ុនថេង៖ អ៊ុន ប៊ុនថេង[1] ភេទប្រុស អាយុ៧១ឆ្នាំ មានស្រុកកំណើតភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់...

