Category: អត្ថបទស្រាវជ្រាវ

ចេវ ផាត ចែករំលែកបទពិសោធន៍នៅកងចល័តនារីខ្មែរក្រហម

ខ្ញុំឈ្មោះ ចេវ ផាត[1] អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។  ខ្ញុំរៀបការប្ដីឈ្មោះ ទូក ផៃ និងមានកូនប្រុសស្រីចំនួន៧នាក់។ ខ្ញុំមានឪពុកឈ្មោះ ចេវ និងម្ដាយឈ្មោះ ស៊ិន។ ខ្ញុំមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ មានឈ្មោះ សឿន, បងស្រីទី២ មានឈ្មោះ ម៉ី, បងប្រុសទី៣...

គឹម ប៉ាវ៖ អតីតយោធាខ្មែរក្រហម

គឹម ប៉ាវ[1]​ ​ភេទ​​ប្រុស​​ អាយុ​​៦៨​ឆ្នាំ​ មាន​​ទី​​កន្លែង​​កំណើត​​នៅ​​ក្នុង​​ភូមិ​​ត្រពាំង​​ឃ្លោង​​ សង្កាត់​​ជី​​នៀង​​   ស្រុ​ក​​​​បារ៉ាយ​​ ខេត្ដ​​កំពង់ធំ។​ ​បច្ចុប្បន្ន គឹម ប៉ាវ ​​រស់​​នៅ​​ក្នុង​​ភូមិ​​ផ្អាវ​​ ឃុំ​​ផ្អាវ​ ​ស្រុក​​ត្រពាំង​​ប្រាសាទ​ ​ខេត្ដ​​ឧត្ដរមានជ័យ។ ​​ ប៉ាវ ​​បាន​​រៀប​​រាប់​​​ថា៖ “​ឪពុក​​ម្ដាយ​​របស់​​ខ្ញុំ​​ជា​​កសិករ។​ ​ខ្ញុំ​​បាន​​រៀន​​សូត្រ​​ត្រឹម​​ថ្នាក់​​កុមារ​ដ្ឋាន​​ កាល​​ពី​​ជំនាន់​​សង្គម​​រាស្ដ្រ​និយម​​ ហើយ​​ក្រោយ​​មក​​ក៏​​បាន​​ឈប់​​រៀន​​វិញ​ ​​ដោយ​​សារ​​ជីវភាព​​ខ្វះ​​ខាត​​ និង​​ត្រូវ​​ឃ្វាល​​គោ​​ក្របី ​​ជា​​ពិសេស​...

គា យ៉េប ៖ ម្តាយខ្ញុំស្លាប់ដោយសារអត់អាហារនៅក្នុងជំនាន់ខ្មែរក្រហម

គា​ យ៉េប​[1] ភេទ​ស្រី​ អាយុ​៧៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ផ្អាវ​ ស្រុក​អន្លង់​វែង​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​។ យ៉េប​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​យាង​ត្បូង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ យ៉េប បាននិយាយថា៖ “កាល​ពី​កុមារ​ភាព ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​ឡើយ​​ ព្រោះ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។​ ខ្ញុំ​ មាន​បង​ប្អូន​បង្កើត​​ចំនួន​៣នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ ​មិន​ទាន់​មាន​សាលា​រៀននៅ​ឡើយ​​ទេ ព្រោះ​​ស្ថាន​ភាពភូមិ​របស់​ខ្ញុំ​សុទ្ធ​តែ​ព្រៃ​ និង​ដាច់​ស្រយាល​ខ្លាំង​។​ ឪពុក​ម្ដាយ​​ខ្ញុំ​...

ខឹម ខាន់ ហៅ សំអាង៖ អនុលេខា ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ខឹម ខាន់ ហៅ សំអាង[1] ភេទប្រុស មានអាយុ៣៨ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៨)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ តំបន់២៣(បច្ចុប្បន្នក្នុងខេត្តស្វាយរៀង) ភូមិភាគបូព៌ា។ ខ្ញុំ​មានឪពុកឈ្មោះ ខឹម ជាម និងម្ដាយឈ្មោះ ចាន់ សួន។ ខ្ញុំមានប្រពន្ធឈ្មោះ ធូ សាមិត ដែលមាននាទីផ្នែកតម្បាញនៅស្វាយរៀង ព្រមទាំងមានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់។[2] នៅខែឧសភា...

អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...

យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖​ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...

អ្នកឯងយកប្តីខ្ញុំទៅណា

នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ...

ហួន ឃីម៖ អតីតជំនួយការឃុំកំពាន់ ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា

ហួន ឃីម[1] ​ត្រូវបានខ្មែរក្រហមជ្រើសរើសជាជំនួយការប្រធានកងធំឈ្មោះ ទូច លន់ (ប្រធានឃុំកំពាន់)​ ស្រុកមេមត់ តំបន់២១ ​ភូមិភាគបូព៌ា ចាប់ពីតាំងពីឆ្នាំ១៩៧២ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៨។ បន្ទាប់មកគណៈឃុំកំពាន់ទាំងអស់ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួន និងយកទៅសម្លាប់ដោយចោទប្រកាន់ថាជាជនក្បត់។ ហួន ឃីម បានរៀបរាប់បទពិសោធន៍ជាជំនួយការ ឃុំកំពាន់របស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ ហួន ឃីម ភេទប្រុស អាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំលេច...

តុប រី៖ ជីវិតតស៊ូរួចផុតពីការសម្លាប់របស់ខ្មែរក្រហម នៅគុកទួលស្លែង

ខ្ញុំឈ្មោះ តុប រី[1] ភេទប្រុស អាយុ៤៤ឆ្នាំ។ ឈ្មោះក្នុង​ប្រវត្តិរូបរបស់ខ្ញុំគឺ​ កូវ ប្រុស។ ខ្ញុំរស់នៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ផុន (ស្លាប់)​ និងម្ដាយឈ្មោះ យេន នៅមានជីវិត។ ​​​ ខ្ញុំមានប្រពន្ធឈ្មោះ ហ៊ីង ងា។ ខ្ញុំ និងប្រពន្ធបានរៀបការនៅឆ្នាំ១៩៨០។ សព្វថ្ងៃ...

អ៊ុក សំអួក ៖ វរសេនាតូចលេខ២៣២ វរសេនាធំ២៣ កងពល២៩០

ខ្ញុំឈ្មោះ អ៊ុក សំអួក ហៅ សំអ៊ាក[1] ភេទប្រុស អាយុ២៤ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៧) នៅលីវ។ ខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងសរ ឃុំក្រាំងតាយ៉ង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកបាភ្នំ) តំបន់២៤ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក ប៉ក់ និងម្ដាយឈ្មោះ ស្វាយ មូល។ នៅពេលខ្ញុំអាយុ៨ឆ្នាំ ឪពុកម្ដាយបានយកខ្ញុំទៅផ្ញើនៅវត្តក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ង។ លុះក្រោយមកបានរយៈពេលពីរឆ្នាំ ខ្ញុំត្រលប់មកនៅធ្វើស្រែជាមួយឪពុកខ្ញុំវិញ។ បន្ទាប់ពីខ្ញុំនៅផ្ទះបានពីរឆ្នាំ...

ស្មា ឯល៖ ខ្ញុំនិង ឪពុកសំណាងហើយ ដែលពេលនោះអាយុមិនទាន់អស់

ស្មា ឯល[1] ភេទប្រុស អាយុ៥១ឆ្នាំ ក្នុងឆ្នាំ២០០៥។ ឯល ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្មែរក្រហម បានជម្លៀសគាត់ និង គ្រួសារឲ្យចាកចេញពីភូមិ ទៅនៅវាលស្រែ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា រវាងកងទ័ពខ្មែរក្រហម និង កងទ័ព លន់ នល់។ នៅខែមេសា ឆ្នាំ១៩៧៥...

Solverwp- WordPress Theme and Plugin