Category: អត្ថបទស្រាវជ្រាវ

ឆាយ មឿន ហៅ ភាន់៖ អ្នកបើកឡានជូនឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)

“ខ្ញុំត្រូវបានអង្គភាព ប៤ ចាត់តាំងឲ្យបើកឡានជូនភ្ញៀវបរទេស ដូចជាអគ្គរដ្ឋទូតគុយបា, វៀតណាម, អេហ្ស៊ីប, កូរ៉េ, ចិនជាដើម។ ទូត គុយបា រស់នៅបានរយៈពេលបីខែ គាត់ថាភាសាខ្មែរពិបាករៀនណាស់។ បន្ទាប់មក ទូត ប្រទេសគុយបា បានបញ្ចប់មុខងារ។ ខ្ញុំបានផ្លាស់ទៅបើកឡានជូនអគ្គរដ្ឋទូតឡាវឈ្មោះ ខាំម៉ាភូគង់ ដែលមានសហការី ឈ្មោះ សូវេងវង្ស ចេះនិយាយភាសាខ្មែរ និងជំនួយការ។ ក្នុងក្រសួងការបរទសមានការងារ និងផែនការច្រើន...

ចាន់ សារ៉ុម ៖ កងកាត់ដេរឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ចាន់ សារ៉ុម[1] កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤០ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់។ បងប្អូនរបស់ខ្ញុំបានស្លាប់ទាំងអស់ គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានរៀបការពីរលើក គឺលើកទីមួយនៅឆ្នាំ១៩៥៤ ក្នុងសម័យសង្គម​រាស្រ្តនិយម និងមានកូនចំនួន៦នាក់ ដែលរួមមានកូនស្រីប្រាំនាក់ និងប្រុសម្នាក់។ ប្តីមុនរបស់ខ្ញុំបានស្លាប់ដោយសារជំងឺ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។...

ប្រធានចម្ការកៅស៊ូតាប៉ាវក្បត់បដិវត្តន៍

អ៊ុន សំអឿន[1] ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធានចម្ការកៅស៊ូតាប៉ាវ មានស្រុកកំណើតនៅភូមិស៊ីកា ឃុំស្វាយអង្គ ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា។[2] សំអឿន មានប្រពន្ធឈ្មោះ ឆាយ វឿន ធ្វើការនៅចម្ការកៅស៊ូតាប៉ាវ។ សំអឿន រៀនបានត្រឹមថ្នាក់ទី៦ នៅអនុវិទ្យាល័យស្វាយជ្រំ ហើយនៅឆ្នាំ១៩៧០ បន្ទាប់ពីឈប់រៀន គាត់បានចូលបដិវត្តន៍។ បន្ទាប់មក សំអឿន ត្រូវបានចាត់តាំងជាយោធាស្រុកស្វាយជ្រំ និងក្រោយមកផ្លាស់ប្តូរទៅជាយោធាភូមិភាគបូព៌ា។...

ង៉ែត វណ្ណ៖ អតីតពេទ្យក្នុងកងពលលេខ៣

នៅឆ្នាំ១៩៧៥ វណ្ណ ត្រូវបានខ្មែរក្រហមដឹកបញ្ជូនចេញពីស្រុកកំណើតឲ្យទៅរស់នៅខេត្តកោះកុង ហើយត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងអង្គភាពពេទ្យ ស្ថិតនៅក្នុងកងពលលេខ៣ ដឹកនាំដោយ តា​ នៅ។  វណ្ណ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ង៉ែត វណ្ណ[1] ភេទស្រី អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ ។  វណ្ណ មានស្រុកកំណើតនៅភូមិភី ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វណ្ណ រស់នៅភូមិទំព័រ ឃុំប្រម៉ោយ...

ខ្មែរក្រហម បានចាប់ប្អូនខ្ញុំយកទៅធ្វើទាហាន

ខ្ញុំឈ្មោះ ទៀង អៀន អាយុ៧១ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ ទៀង កុក ចំណែកម្តាយរបស់ខ្ញុំឈ្មោះ អ៊រ អ៊ឹម។ ខ្ញុំមានបងប្អូនចំនួន៨ នាក់ ក្នុងនៅរស់តែ៤ នាក់ទេ រួមមានស្រី១...

កូនបួននាក់ត្រូវបាត់បង់ជីវិតនៅរបបខ្មែរក្រហម

ក្នុងនាមជាម្តាយម្នាក់ដែលបាត់បង់កូនៗ ធុន ហ៊ីង នៅចងចាំជានិច្ចនូវការឈឺចាប់ដែលខ្លួនបានឆ្លងកាត់នៅរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ធុន ហ៊ីង[1] ភេទស្រី មានអាយុ ៦២ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិរាមគន់ ឃុំគារ ស្រុកមោង​ឫស្សី ខេត្តបាត់ដំបង។ ហ៊ីង មានឪពុកឈ្មោះ អឿ ធុន, ម្ដាយឈ្មោះ ខ្លាង...

ផូ ស្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ផូ ស្រី[1] អាយុ៦៣ឆ្នាំ កើតនិងរស់នៅភូមិគគរ១  ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ថា និងមានកូនប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួចណាស់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ...

ធី ធួន ហៅ ផល៖ ខ្មែរក្រហមបង្រៀនខ្ញុំឲ្យចេះមើលថែកូនខ្ញុំ

«ខ្ញុំចេះមើលថែកូនខ្ញុំពេលវាឈឺម្តងៗ ដោយសារខ្ញុំធ្លាប់ជាពេទ្យក្នុងរបបខ្មែរក្រហម។ បង ម៉ិញ ជាគណៈមន្ទីរពេទ្យ នៅពេលគាត់មកប្រជុំម្តងៗ គាត់អត់មាននិយាយអ្វីក្រៅពីដាស់តឿននារីពេទ្យទាំងអស់ឲ្យស្រឡាញ់ការងារ បម្រើអ្នកជំងឺ និងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ។ គាត់បានបង្រៀនខ្ញុំគ្រប់ពេលឲ្យយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយសារគាត់នេះហើយ បានជាខ្ញុំអាចមើលថែកូនខ្ញុំបាននាពេលនេះ។» នេះជាសម្តីរបស់ ធី ធួន[1] ក្នុងពេលផ្តល់បទសម្ភាស កាលពីចុងខែមីនា ឆ្នាំ២០០១ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ធួន មានប្តីឈ្មោះ យឹម ប៉ឹង។ គាត់មានកូន២នាក់ក្នុងបន្ទុក។...

វ៉ាត វ៉ាន់នី៖ បើអត់ពីម៉ែ កូនទៅរស់នៅជាមួយអង្គការ

វ៉ាត វ៉ាន់នី[1] ហៅ នី អាយុ៦៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ស វ៉ាត ម្ដាយ ទេព ប៉ាច និងមានបងប្អូនចំនួន៣នាក់។ បងប្រុសច្បងរបស់នី ដែលធ្វើការក្នុងកងពលលេខ១៣ របស់ទ័ពចន្ទរង្សី បានបាត់ដំណឹងចាប់ពីឆ្នាំ១៩៧០។ នី បានចូលរៀនដំបូងនៅអាយុ១១ឆ្នាំ នៅខេត្តកំពង់ស្ពឺ។ នី...

សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ

នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1]  មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...

សុខ សុខុម៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ សុខុម ភេទស្រី អាយុ ៧៦ ឆ្នាំ។ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតកុមារភាពរបស់ខ្ញុំពោរពេញដោយសុភមង្គលដោយសារតែក្រុមគ្រួសាររបស់ខ្ញុំរស់នៅទីក្រុង។ ឪពុកម្តាយបានខំប្រឹងធ្វើការដើម្បីឲ្យខ្ញុំបានចូលរៀននៅសាលាសន្ធរម៉ុក ហើយខ្ញុំបានខិតខំសិក្សារហូតប្រឡងជាប់បាក់ឌុប។ ពេលខ្ញុំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យខ្ញុំមានគ្រួសារ ជីវិតគ្រួសារមានសុភមង្គលអំឡុងពេលខ្លីមួយប៉ុណ្ណោះ ដោយសារបញ្ហាផ្ទៃក្នុងទើបធ្វើឱ្យប្រទេសបានផ្លាស់ប្តូរកើតមានសង្រ្គាម។ ក្នុងឆ្នាំ ១៩៧០ មានរដ្ឋប្រហារដែលដឹកនាំដោយ លោកលន់ នល់ បណ្តាលឲ្យកើតសង្គ្រាមពេញផ្ទៃប្រទេស​។ យ៉ាងណាមិញ...

Solverwp- WordPress Theme and Plugin