សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា
ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាមចាប់ពីឆ្នាំ១៩៧៩។ ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វីដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។...
ខ្មែរក្រហមផ្ដល់ពងមាន់ចំនួន ២ គ្រាប់ ដើម្បីលើកទឹកចិត្ត
កងកុមារត្រៀមចូលកងយុវជន ខ្មែរក្រហមបានផ្ដល់ពងមាន់ចំនួន២គ្រាប់ក្នុងកុមារម្នាក់ សម្រាប់អាហារមួយពេល ដើម្បីលើកទឹកចិត្តកុមារទាំងអស់នោះ។ ខ្មែរក្រហម តែងតែយកចិត្តទុកដាក់ ចំពោះកងកុមារដែលត្រៀមខ្លួនចូលកងយុវជន និងតែងតែផ្ដល់អាហារសម្រាប់បំប៉នកម្លាំងត្រៀមធ្វើការងារជូនអង្គការ នេះបើតាមការរៀបរាប់របស់ ង៉ែត ងៀម[1] អាយុ៣៦ឆ្នាំ (នៅឆ្នាំ២០០១) រស់នៅភូមិដំណាក់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានវាយរំដោះទីក្រុងភ្នំពេញពីក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ ពេលនោះ ងៀម និងគ្រួសារគឺរស់នៅក្នុងភូមិព្រៃជួរ...
អោក នឿន៖ មិត្តឯងគំនិតអាក្រក់ ឈឺសតិអារម្មណ៍
អោក នឿន[1] អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ប្ដីរបស់ នឿន បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅភូមិតាំងយ៉ាប។ មុនពេលប្ដីស្លាប់ នឿន បានទៅសុំការអភ័យទោសពីលោកតាដើមឈើទាលនៅភូមិតាំងយ៉ាប ព្រោះគាត់គិតថា ប្ដីរបស់គាត់ខុសមាត់ ឬបំពានលោកតា។ នៅពេលដែលប្ដីស្លាប់ នឿន បានទៅនិមន្តព្រះសង្ឃមកសូត្រមន្ត និងធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រោះពេលនោះមានការប្រណិប័តន៍សាសនានៅឡើយ ហើយអាចហូបអាហារនៅតាមផ្ទះបាន។ បន្ទាប់ពីប្ដីស្លាប់...
អឹម លាប៖ ភាពអត់ឃ្លាន និងការបាត់បង់សេរីភាព
អឹម លាប[1] ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ។ លាប បច្ចុប្បន្នរស់នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ លាប មានឪពុកឈ្មោះ អឹម ខាត់ (ស្លាប់) ហើយម្តាយឈ្មោះ យ៉ែម ម៉ៅ (ស្លាប់) និងមានបងប្អូន២នាក់ ក្នុងនោះមានស្រី១នាក់។ នៅឆ្នាំ១៩៧៩ លាប បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ួង...
សម័យ តឿ ៖ ឪពុកម្តាយ និងប្អូនខ្ញុំចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច
ខ្ញុំឈ្មោះ សម័យ តឿ[1] កើតក្នុងឆ្នាំ១៩៦៦ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ សម័យ អតីតជាទាហានសម័យ លន់ នល់ និង ម្តាយខ្ញុំឈ្មោះ ង៉ប ង៉ាម ជាស្រ្តីមេផ្ទះ។ តាមម្តាយខ្ញុំប្រាប់ ឪពុកខ្ញុំធ្លាប់ឡើងទៅរៀននៅប្រទេសវៀតណាមចំនួនបីដង។ ខ្ញុំមានបងប្អូនចំនួន៥នាក់...
ខៀវ ឡូត៖ ភៀសខ្លួនទៅប្រទេសវៀតណាម អំឡុងខ្មែរក្រហមចូលភូមិ
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលមកគ្រប់គ្រងឃុំជាំ ស្រុកមេមត់។ នៅពេលនោះឪពុកខ្ញុំបាននាំគ្រួសាររត់ចេញពីភូមិកំណើតទៅនៅតំបន់ស៊ូដា នៅខាងត្បូងភ្នំជើងអណ្តែង ឬភ្នំជើងបាដែងប្រទេសវៀតណាម។ កាលនោះ ខ្មែរក្រហម និងវៀតណាមបាញ់គ្នាខ្លាំងណាស់ ខ្ញុំចាកចេញពីតំបន់ស៊ូដា មកនៅតំបន់ម៉កុង ខ្មែរហៅថាថ្មកង់ ខេត្តតៃនិញ ប្រជាជនរស់នៅកន្លែងនោះមានខ្មែរ និងជនជាតិភាគតិចថ្មូនរស់នៅលាយឡំគ្នា។ ខ្ញុំឈ្មោះ ខៀវ ឡូត[1] ភេទប្រុស អាយុ ៧៣ឆ្នាំ ហើយមានស្រុកកំណើតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។...
កង សុំ ប្រចាំការនៅកោះក្រចកសេះ
នៅឆ្នាំ១៩៧៥ កង សុំ បានទៅប្រចាំការនៅកោះក្រចកសេះ។ ខាងក្រោមនេះជាសាច់រឿងរបស់ កង សុំ៖ ខ្ញុំឈ្មោះ កង សុំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ (ឆ្នាំរោង) មានទីកន្លែងកំណើតនៅក្នុងភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃរស់នៅក្នុងភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំមានប្រពន្ធឈ្មោះ ឈើន រឿង អាយុ៥៧ឆ្នាំ...
ទឹម ឃាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម
ឈ្មោះ ទឹម ឃាន អាយុ ៦៤ឆ្នាំ[1] កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ថា និងមានកូនចំនួន៥នាក់ (ស្រី២និងប្រុស៣)។ ឪពុកខ្ញុំឈ្មោះ ទឹម និងម្ដាយឈ្មោះ ហៀង មានបងប្អូនប្រុសស្រីចំនួន១២នាក់ សព្វថ្ងៃនៅរស់ចំនួន៨នាក់។ កាលពីនៅវ័យកុមារខ្ញុំរៀនសូត្របានតិចតួច។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ហួន ឆេងអៀង[1] ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្ញុំមានស្វាមីឈ្មោះ ហួង រុន អាយុ៧៨ឆ្នាំ។ ខ្ញុំមានកូនទាំងអស់ ចំនួន៥នាក់ (ស្រី៣នាក់)។ សព្វថ្ងៃខ្ញុំនៅផ្ទះតែ២នាក់ប្តីប្រពន្ធទេ ហើយខ្ញុំទាំង២នាក់ ជាគ្រូបង្រៀនចូលនិវត្តន៍ដូចគ្នា។ កាលពីមុន ខ្ញុំធ្លាប់បង្រៀននៅវិទ្យាល័យកំពង់កន្ទួត។ បន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ ខ្ញុំបានបង្រៀនគណិតវិទ្យាដល់ចៅៗរបស់ខ្ញុំចំនួន៤នាក់ ដូច្នេះ ក្នុងមួយថ្ងៃ...
កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ កែប តូច[1] បច្ចុប្បន្នអាយុ ៦៣ ឆ្នាំ ជាស្ត្រីម្នាក់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត។ ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូន៧ នាក់ (ស្រី ៥ ប្រុស ២) ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ កែប ឆន និងម្ដាយខ្ញុំឈ្មោះ ភី (គាត់បានចែកឋានទៅហើយ)។ ខ្ញុំមានស្វាមីឈ្មោះ ដាំ វ៉ាន់ឃុត (គាត់ក៏ស្លាប់ដែរ) ហើយយើងមានកូន...
មាស ឃា ៖ ខ្ញុំមិនដែលបានទទួលដំណឹងពីឱពុកម្តាយនិងបងប្អូនទេ ចាប់តាំងពីខ្ញុំមកធ្វើការនៅរោងចក្រសំឡីគនៅក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម
«ចាប់តាំងពីខ្ញុំចាកចេញពីស្រុកកំណើតពីខេត្តស្វាយរៀងមកធ្វើការនៅភ្នំពេញ ខ្ញុំមិនដែលទទួលដំណឹងពីបងប្អូន និងឪពុកម្តាយ ហើយខ្ញុំក៏មិនដែលបានទៅលេងស្រុកកំណើតដែរ រហូតដល់ឆ្នាំ១៩៩៣»។ ខ្ញុំឈ្មោះ មាស ឃា[1] កើតឆ្នាំ១៩៦២ នៅភូមិបារាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ជ័យ រ៉ក និងមានកូនចំនួន៣នាក់។ ខ្ញុំមានឪពុកឈ្មោះ មាស ជុំ និងម្តាយឈ្មោះ ពៅ ផាន់។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់...

