Category: អត្ថបទស្រាវជ្រាវ

ឌុច សុភាព ហៅ ភេន ៖ ពីជនបដិវត្តន៍ដ៏ស្មោះត្រង់ ក្លាយទៅជាអ្នកទោសផ្នែកនិន្នាការនយោបាយ

ខ្ញុំឈ្មោះ ឌុច សុភាព ហៅ ភេន[1] អាយុ៥០ឆ្នាំ(២០០៤) មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(សព្វថ្ងៃដូរមកខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ឌុច និងម្តាយឈ្មោះ ផៃ គាត់ទាំងពីររស់នៅក្នុងសង្កាត់ចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម[2]។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និង ស្រីចំនួន៥នាក់។ ខ្ញុំជាកូនស្រីទី៤ក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងមានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។...

ចៅ សឿង៖ លេខាស្រុក អូររាំងឪ តំបន់២២ ភូមិភាគបូព៌ា (២០៣)

ខ្ញុំឈ្មោះ សេង សេន ហៅ ចៅ សឿង[1] អាយុ៤២ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅភូមិបឹង ឃុំមៀន ស្រុកកោះសូទិន (បច្ចុប្បន្នស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ) ភូមិភាគបូព៌ា។ ខ្ញុំបានបួសរយៈពេល២វស្សា ក្រោយមកសឹកវិញមកនៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៩ឆ្នាំមានប្រពន្ធ។ ឆ្នាំ១៩៦០ ខ្ញុំជាប់ចលនាបដិវត្តន៍តាមរយៈឈ្មោះ ស៊ាង ហ៊ី ប្រធានឃុំតានុង,មុត ,តាគូ និង តាផ្លុង ដែលបំផុសឱ្យទាមទារឡូនេសាទ។ នៅឆ្នាំ១៩៦១...

លឿង សាវ៉ាន់៖ ខ្ញុំមានអារម្មណ៍ថាតូចចិត្តនឹងខ្លួនឯងមិនពេញលក្ខណៈដូចគេ

លឿង សាវ៉ាន់​[1] ភេទ​ប្រុស​ អាយុ​៦៧ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ទួល​ ឃុំ​ក្រឡា​ ស្រុក​កំពង់​ទាប​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន​ សាវ៉ាន់ រស់​នៅ​ក្នុង​ភូមិ​ទួល​កណ្ដាល​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ​ សាវ៉ាន់ បាន​និយាយ​​ថា​៖​ «កាល​ពី​កុមារ​ភាព ​ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩​ពី​សង្គម​​ចាស់​ នៅ​សាលា​បឋម​សិក្សា​ក្រឡា​។ ខ្ញុំគឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ការ​សិក្សា​រៀន​សូត្រ​របស់​ខ្ញុំ​មានភាព​ល្អ​ប្រសើរ​។ យូរៗ​ម្ដង...

សង្គមកិច្ចស្រុកមោងឫស្សី

ភូ អែល[1] ជាកសិករ មានអាយុ ៨១ឆ្នាំ[2] មានទីកំណើតនៅភូមិទួលអំពិល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងរស់នៅភូមិទួលព្រុំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អែល មានប្រពន្ធឈ្មោះ សឿង ពន មានអាយុ ៦៣ឆ្នាំ[3] និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។ អែល ជាកូនកំព្រាឪពុក។ កាលពីកុមារភាព អែល...

សយ សាយ៖ អតីតកងទ័ពខ្មែរក្រហម

សយ សាយ[1]​ ភេទប្រុស អាយុ​៦៨ឆ្នាំ ​មានទីកន្លែង​កំណើតនៅ​ក្នុង​ភូមិស្វាយ​ចេក ឃុំ​ស្វាយ​ចេក ស្រុក​អង្គរធំ ខេត្ដសៀមរាប​។ បច្ចុប្បន្ន​ សាយ រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ សាយ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​​ចំនួន៧នាក់​ ដែលមាន​ប្រុសចំនួន៤នាក់ និង​ស្រី​ចំនួន​៣នាក់។ ​ខ្ញុំគឺ​ជា​កូនច្បង​នៅក្នុង​គ្រួសារ។​ កាលពីកុមារ​ភាព ខ្ញុំរៀនសូត្រ​បានតិចតួចណាស់ នៅ​​ត្រឹម​ថ្នាក់​កុមារដ្ឋាន។ ក្រុម​គ្រួសារ​របស់ខ្ញុំ​មានជីវភាពមិនសូវ​គាប់ប្រសើរនោះទេ។ យើង​ជួបប្រទះនូវការ​ខ្វះ​ខាត​នៅក្នុងឆ្នាំ​ខ្លះ ខណៈដែល​​ឆ្នាំ​ខ្លះក៏​បាន​​​​គ្រប់គ្រាន់ផ្នែកខាងជីវភាពរស់នៅប្រចាំថ្ងៃ។ ​នៅពេលដែលខ្ញុំ​បាន​ធំធាត់...

ឯក ម៉ារីសារឿន រំឭកពីការចងចាំដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម

ឯក ម៉ារីសាវឿន [1]អាយុ ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិជ្រៃ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាវឿន មានឪពុកឈ្មោះ ឯក ម៉ារី និងម្តាយឈ្មោះ សុខ ឈួន។​ សាវឿន ជាកូនទី៣ ក្នុងចំណាមបងប្អូនចំនួន ៥នាក់ (ស្រី ១នាក់)។ សាវឿន មានប្រពន្ធឈ្មោះ​ សាវៀន...

តន់ យ៉េង៖ មេក្រុមដឹកជញ្ជូន ពាណិជ្ជកម្មភាគពាយ័ព្យ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២២ទំព័រ​ ជារបស់ ​តន់ យ៉េង[1] ​ មុនអង្គការចាប់ខ្លួន យ៉េន​​មានតួនាទីជាមេក្រុមដឹកជញ្ជូន ពាណិជ្ជកម្មភូមិភាគពាយ័ព្យ។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​១០៦) ​បង្ហាញអំពីសកម្មភាព តន់ យ៉េង ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះឆាយ​ និងបញ្ចូលជា សេ អ៊ី អា ដោយឈ្មោះ សៅ, ​យួស សុថា និងសុវណ្ណ...

សាន ញ៉ រំឭកអំពីគ្រាស្ទើរតែបាត់បង់ជីវិតដោយសារតែជាប់ប្រវត្តិក្បត់

សាន ញ៉[1]អាយុ៤២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) កើតនៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែផ្លាស់មករស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ។ ញ៉ រៀបការប្រពន្ធឈ្មោះ អ៊ី ធុក និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ ញ៉ ប្រកបរបរជាកសិករដាំបន្លែដើម្បីលក់យកកម្រៃចិញ្ចឹមគ្រួសារ។ ញ៉ មានឪពុកឈ្មោះ ប៊ុន សាន និងម្ដាយឈ្មោះ លី ថី។ ញ៉ មានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់។...

ប្រធាននយោបាយ ឃ៥៥ តំបន់២១ ភូមិភាគបូព៌ា ក្លាយជាអ្នកទោស

ឯកសារលេខ J00609[1] ជាកំណត់ហេតុសួរចម្លើយរបស់ អ៊ុច សាន ជាប្រធាននយោបាយឃ៥៥ ក្រសួងសន្តិសុខតំបន់២១ នៃភូមិភាគបូព៌ា។ សាន ជាកម្មាភិបាលថ្នាក់តំបន់ម្នាក់ត្រូវបានរបបខ្មែរក្រហមចោទប្រកាន់ថាចង់ផ្តួលរំលំរបប​ខ្មែរក្រហមតាមរូបភាពធ្វើបដិវត្តន៍បំផ្លាញបដិវត្តន៍។ ក្នុងកំណត់ហេតុសួរចម្លើយដែលមានស្នាមមេដៃ របស់សាន គាត់បានឆ្លើយដាក់មនុស្សចំនួន២២នាក់ បានចូលរួមធ្វើ​សកម្មភាពបំផ្លាញបដិវត្តន៍។ ខាងក្រោមនេះជាកំណត់ហេតុសួរចម្លើយរបស់ សាន ដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង១២​ថ្ងៃត្រង់៖ អ៊ុច សាន ឈ្មោះបដិវត្តន៍ហៅសាន មានអាយុ៣២ឆ្នាំ[2] និងមានទីកន្លែងកំណើតនៅភូមិពង្រ...

សួន សាម៉ន៖ «ខ្មែរក្រហមយកឪពុកខ្ញុំទៅកប់ទាំរស់»

ខ្ញុំឈ្មោះសួន សាម៉ន[1] អាយុ ៧០ឆ្នាំភេទស្រី។ ឪពុកឈ្មោះសំរិទ្ធ សួន ម្ដាយឈ្មោះយិម សែ ខ្ញុំមានបងប្អូន៥នាក់ (ស្រី១/ប្រុស៤) ខ្ញុំជាកូនទី៣។ ស្វាមីឈ្មោះ កែប រឿន មានកូន ៦នាក់ (ស្រី៣/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះដោយសារឪពុកខ្ញុំជាពេទ្យទាហាន ពេលខ្ញុំមកដល់ទីនេះមុនដំបូងទាហានៗនាំគ្នាកសាងស្ពានដើម្បីឆ្លងកាត់ព្រោះតំបន់នេះភាពច្រើនមានអូរ។...

ទេព កាន់ ៖ អតីតនីរសារគណៈតំបន់៣១ (ខេត្តកំពង់ឆ្នាំង)

នៅ ឆ្នាំ១៩៧៥ បន្ទាប់ពីវាយបណ្ដេញកងទ័ព លន់ នល់ ចេញពីតំបន់៣១ កាន់ ត្រូវបានតា សារុន ដែលជា គណៈតំបន់៣១ ជ្រើសរើសឲ្យធ្វើជានីរសារ។ កាន់​ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ទេព កាន់[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ​។ កាន់ មានស្រុកកំណើតនៅភូមិតាកែវ ឃុំពាម ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង...

Solverwp- WordPress Theme and Plugin