Category: អត្ថបទស្រាវជ្រាវ

ប្អូនខ្ញុំឈ្មោះសារ៉េតបានបាត់ខ្លួនពេលអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង

នៅឆ្នាំ១៩៧៨ គង់ សារឿន បានទៅដេកពេទ្យនៅមន្ទីរពេទ្យអ្នកលឿង។ សារ៉េតជាប្អូនប្រុសភ្លោះជាមួយ គង់ សារឿន បានផ្ញើសំបុត្រតាមមិត្តភ័ក្តប្រាប់ថា “ខ្ញុំត្រូវអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងមិនបាច់ចាំផ្លូវទេ”។ សារ៉េត បានបាត់ខ្លួនតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ខាងក្រោមនេះសាច់រឿងដែល គង់ សារឿន បានរៀបរាប់៖ ខ្ញុំឈ្មោះគង់ សារឿន[1] ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិឈើទាលខាងត្បូង ឃុំឈើ​ទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នរស់នៅភូមិឈូកស ឃុំឈើទាល...

សុខ ជិន ៖ បានរស់ជីវិតដោយសារកុហកថា អ្នកឡើងត្នោត

ខ្ញុំឈ្មោះ​ សុខ ជិន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិរាជមន្ទីរ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំនៅជួយធ្វើស្រែឪពុកម្តាយនៅផ្ទះ។ ខ្ញុំចាំថា ភូមិរបស់ខ្ញុំចាប់ផ្តើមច្រួលច្របល់នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ​ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រីឯសម្តេចព្រះ នរោត្តម សីហនុ ក៏បានអំពាវពីទីក្រុងប៉េកាំង...

កាំង ឃុន៖ បាត់ខ្លួនប្តី ឈ្មោះ លាង ស៊ីមហន ជាជំនួយការតំបន់៥០៥ ក្នុងសម័យខ្មែរក្រហម

ស៊ីមហន មានឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក មានបងប្អូន៧ នាក់។ ធ្លាប់រៀនសូត្រនៅអនុវិទ្យាល័យក្រចេះបានត្រឹមឌីប្លូម ក្រោយមកបានចូលធ្វើជាគ្រូបង្រៀន នៅក្នុងទីរួមខេត្ដក្រចេះ។ នៅឆ្នាំ១៩៦៦ ស៊ឹមហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ជាសម្ងាត់តាំងពី មានតួនាទីជាគ្រូបង្រៀន។ ឆ្នាំ១៩៧៨ លាង ស៊ីមហន ចុះបំពេញភារកិច្ចមូលដ្ឋាននៅស្រុកសំបូរ ខេត្តក្រចេះ។ បីថ្ងៃក្រោយ លាង ស៊ីមហន...

ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនចំនួន៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមសម្លាប់

នៅវេលាព្រឹកថ្ងៃមួយនាចុងឆ្នាំ១៩៧៤ ជនជាតិកូរ៉េខាងត្បូង៣នាក់ និងហ្វីលីពីនចំនួន៤នាក់  ត្រូវបានកងទ័ពខ្មែរក្រហមក្នុងកងពលទី១ប្រចាំភូមិភាគបូព៌ាចាប់ខ្លួន បន្ទាប់ពីកងទ័ពខ្មែរ ក្រហមទាំងនោះបានបាញ់ពន្លិចកប៉ាលដឹកទំនិញ និងសម្ភារយោធាមួយគ្រឿងដែលបានធ្វើដំណើរតាមទន្លេមេគង្គត្រង់ចំណុចភូមិសាស្ត្រកោះពាមរាំងក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមនាំទៅបាញ់សម្លាប់ និងទម្លាក់ក្នុងរណ្តៅគ្រាប់បេ-៥២មួយកន្លែងក្នុងបរិវេណសាលាស្រុកពាមជរនារសៀលក្នុងថ្ងៃដដែល។ ស៊ីម សាយ[1] ​ ដែលជាអតីតកងទ័ពខ្មែរក្រហមក្នុងកងពលទី១ ប្រចាំភូមិភាគបូព៌ា​បានឃើញការចាប់ខ្លួន និងសម្លាប់ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់បានរៀបរាប់ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ស៊ីម សាយ អាយុ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីស្គា ឃុំជៃកំពត...

ជុំ នៅ ហៅ ភី ជាកម្មាភិបាលខ្មែរក្រហម មិនអាចជួយគ្រួសារបាន

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនទូទៅស្គាល់ថា ជារបបខ្មែរក្រហម បានឡើងកាន់អំណាចអស់រយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់ បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង[1]។  ភី ចូលបម្រើបដិវត្តន៍ដោយស្មោះត្រង់ និងក្លាយជាកម្មាភិបាលខ្មែរក្រហមមួយរូប នៅទីបញ្ចប់ មិនអាចជួយក្រុមគ្រួសារបាន។ ដូចសុភាសិតខ្មែរនិយាយថា (ក្បាលអ្នកណាសក់អ្នកហ្នឹង)។ ឪពុកម្តាយខ្ញុំ  និង បងប្អូនបង្កើតចំនួនបួននាក់  ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិភាគបូព៌ា ខេត្តព្រៃវែង ទិសខាងកើត...

ជាវ ង៉ុយ ៖ អតីតកងចល័ត

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ង៉ុយ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារក្នុងកងចល័ត លើកទំនប់ ជីកប្រឡាយ ដោយចល័តពីមួយកន្លែងទៅមួយកន្លែងទៀត។ ជាវ ង៉ុយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ង៉ុយ មានស្រុកកំណើតនៅ ភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ង៉ុយ រស់នៅ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...

សកម្មភាពក្បត់អង្គការបដិវត្តន៍របស់អនុក្រុមម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦

ដកស្រង់ចេញពីចម្លើយសារភាព J០០១១៦[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារ​កម្ពុជា ខុប ខន​ គឺជាអតីត​អនុក្រុម ម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦។[2] ខុប ខន​ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនមកសួរចម្លើយ​នៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ១៩៧៧ ដោយ​ត្រូវអង្គការខ្មែរក្រហម​ចោទថាជាសមាជិក សេ.អ៊ី.អា.។ ខាងក្រោមនេះ គឺជា​សម្រង់ព័ត៌មានដោយ​សង្ខេបអំពី​ចម្លើយសារភាព​របស់​ ខុប ខន រៀបរាប់អំពី​សកម្មភាព​ក្បត់​របស់ខ្លួន​។ ខុប ខន មានវ័យ​១៩ឆ្នាំ និងនៅលីវនៅពេល​ឃាត់ខ្លួន។ ខុប ខន​...

គាំ ថេត ជានិស្សិតស្ថាបត្យករ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសិក្សាស្រាវជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះគាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ នៅក្នុងប្រវត្តិរូបបានបង្ហាញថា ខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរ-ស២១ឬហៅថា គុកទួលស្លែង[1])។ ថេត មានឪពុកឈ្មោះគាំ ចេង ធ្វើការងារនៅស្ថានីយរថភ្លើងភ្នំពេញ (ស្លាប់ក្រោយរបបខ្មែរក្រហម)ម្តាយឈ្មោះគង់ ណាំ(ស្លាប់ក្រោយរបបខ្មែរក្រហម) និងមានបងប្អូនចំនួន៧នាក់(ស្លាប់៤នាក់) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ក្រុមការងារ បានចុះជួបសម្ភាសន៍ផ្ទាល់...

រត់គេចខ្លួនដើម្បីរួចជីវិត តែបែរជាត្រូវកងទ័ពចាប់ខ្លួន ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00264 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

ក្រៅពីអនុវត្តគោលនយោបាយជម្លៀស​ប្រជាជន​ចេញពីទីក្រុង និង​ទីប្រជុំជននានា ​បន្ទាប់ពីការ​ឡើង​កាន់​អំណាចរបស់​ខ្លួន​ ខ្មែរក្រហម​ ក៏បាន​អនុវត្ត​ផែនការ​ដាក់គោលដៅទៅលើបុគ្គល​ដែល​ខ្លួន​សង្ស័យ​ថាជា​ “សត្រូវខាងក្នុង​និង​សត្រូវ​ខាងក្រៅ” និង​អនុវត្តការ​ចាប់ខ្លួន​ព្រម​ទាំងសួរចម្លើយ។ មិនតែប៉ុណ្ណោះ ប្រជាជន​ជាច្រើន​ត្រូវ​រស់នៅក្រោមភាពភិតភ័យ បង្កឡើង​ដោយ​ការ​សម្លាប់ដែល​កើតមាន​នៅក្នុង​របបខ្មែរក្រហម។[1]  ជាក់ស្តែង សារិន ដែល​មិនអាចទ្រាំទ្រជាមួយនឹងការរស់នៅក្រោមភាព​ភ័យខ្លាច បានសម្រេច​ចិត្ត​ចូលរួម​ជាមួយនឹង​ប្រជាជនក្នុង​ភូមិ ធ្វើការ​ភៀសខ្លួនទៅកាន់ប្រទេសសៀម (ប្រទេស​ថៃ)។ ខាងក្រោមនេះគឺជា​សេចក្តីសង្ខេប​ចម្លើយ​សារភាពរបស់​ ឈួន សារិន។[2] ខ្ញុំឈ្មោះ ឈួន សារិន មាន​ឈ្មោះបដិវត្តន៍ សារិន គឺជា​ប្រជាជន​សហករណ៍​...

ចម្លើយសារភាពទទួលបានពីការសួរចម្លើយរយៈពេល៩ម៉ោង ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00392 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

“សួរអស់រយៈពេល​៩ម៉ោង នៅថ្ងៃទី១៥ ខែ​៩ ឆ្នាំ១៩៧៦” គឺជា​កំណត់​សម្គាល់​ដែល ​សមមិត្ត​វ៉ន បានចារនៅលើ​សេចក្តី​សង្ខេប​ចម្លើយសារភាពលើកទី១​របស់​ មុំ ផានី រាយការណ៍​ទៅថ្នាក់លើ​។ សេចក្តីសង្ខេបចម្លើយ​សារភាពនេះ ត្រូវ​បាន​បញ្ចប់​សព្វគ្រប់​ និងអាន​ឲ្យ​ មុំ ផានី ស្តាប់បាន​ត្រឹមត្រូវ​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​១៩៧៦។ យោងតាមឯកសារដដែលនេះ សមមិត្តវ៉ន បាន​រាយការណ៍ទៅថ្នាក់លើ ជំនួស​ឲ្យ​ “គណៈបញ្ជាការសាលាអប់រំយោធាភូមិភាគបូព៌ាទិស” ហើយ​ការ​សួរចម្លើយ​ទៅលើ​...

ប្រវត្តិសកម្មភាពប្រឆាំងបដិវត្តន៍ ពីខែមករា ឆ្នាំ១៩៧៨ ម៉ៅ ផន៖ អនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥

ម៉ៅ ផន[1] អាយុ៣០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងរបបខ្មែរក្រហម ផន មានតួនាទីជាអនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥។ នៅពាក់កណ្ដាលខែមករា ឆ្នាំ១៩៧៨ ផន កំពុងប្រតិបត្តិការនៅព្រំដែន ក្នុងស្រុកឆ្លូង នៅវេលាម៉ោង៥ល្ងាច គាត់ទទួលបានដំណឹងពី យី ជាលេខាតំបន់៥០៥ តាមរយៈ ញួន ជាលេខាវរសេនាតូចលេខ១៥ ដែល ញួន...

Solverwp- WordPress Theme and Plugin