ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០
ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង...
មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម
សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1] សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។ នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម...
ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន
ណិប ផល[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបាខង ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ផល រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផល បាននិយាយថា៖ «ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ កាលកុមារភាព។ ដោយសារតែសង្គ្រាម ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ហើយ មកនៅផ្ទះ ដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៧០ លន់...
ស្រី សែម ៖ ពេទ្យឃុំស្វាយតាយានក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ស្រី សែម[1] កើតនៅឆ្នាំ១៩៣៩ នៅភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ចាប យឹង និងមានកូនចំនួន៨នាក់ គឺស្រី៣នាក់ និងប្រុស៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ស្រី មាស និងម្តាយឈ្មោះ ហូយ ផាត។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើត១០នាក់ គឺស្រី៤នាក់ និងប្រុស៦នាក់។ ក្នុងចំណោមបងប្អូនខ្ញុំ...
ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន
នៅក្នុងប្រទេសមួយមេដឹកនាំទទួលយកឥទ្ធិពលគោលនយោបាយកុម្មុយនីស្តនិងមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគ្មាននិតីរដ្ឋ។ នៅពេលនោះប្រទេសជាតិនិងប្រជាជនពិតជាទទួលរងគ្រោះ។ ជាអាទិ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយសារគ្មានការជំនុំជម្រះទោសតាមផ្លូវតុលាការ។ យ៉ាងណាមិញ ដូចជាចម្លើយសារភាពឈ្មោះ ដែង អ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិចម្ការលើ ស្រុកអំពិល តំបន់៣ ភូមិភាគពាយ័ព្យ ត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ។ នៅចុងឆ្នាំ១៩៦៧ អ៊ុយ បានចូលធ្វើបដិវត្តន៍តាមរយៈឈ្មោះ តុំ លេខាតំបន់៣។ មុនដំបូងអ៊ុយ ជាកងឈ្លបសម្ងាត់នៅក្នុងភូមិព្រៃធំ នៅក្រោមការដឹកនាំរបស់ឈ្មោះ...
ការផ្លាស់ប្តូរតួនាទីក្នុងសម័យខ្មែរក្រហម ក៏ជាផែនការបំផ្លាញបដិវត្តន៍ដែរ៖ ករណីចម្លើយសារភាព ទួត រ៉េនប្រធានក្រុមផ្សំជីធម្មជាតិប្រចំាតំបន់៥ ភូមិភាគពាយ័ព្យ
ចម្លើយសារភាពរបស់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថាបានក្បត់បដិវត្តន៍ មានតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញឲ្យឃើញពីការប្រឹងប្រែងក្នុងការជ្រើសរើសសមាជិកក្រុម សេ-អ៊ី-អា ប្រឆាំងនឹងចលនាកុម្មុយនីស្តខ្មែរក្រហមតាំងពីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៧៧ តាមរយៈការអប់រំសតិអារម្មណ៍ ប្រជុំរៀបចំនិងដាក់ផែនការ ដាក់បទបញ្ជាឲ្យអនុវត្តផែនការ និងរាយបណ្តាញអប់រំក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម តាមវិធីសាស្ត្រ ផ្លាស់ប្តូរតួនាទីញឹកញាប់។ ឧទាហរណ៍ ចម្លើយសារភាពរបស់ជនក្បត់បដិវត្តន៍មួយចំនួន ដែលត្រូវបានចាប់ខ្លួនចេញពីស្រទាប់កម្មាភិបាលខ្មែរក្រហមបម្រើការនៅមន្ទីរពេទ្យ ព-១៧ ដូចជាព្រំ ធី ហៅ ឆេង ជាយុទ្ធនារីចិញ្ចឹមសត្វនៅមន្ទីរពេទ្យ ព-១៧[1], ម ឆេន...
ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...
ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ សម្តេចព្រះនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋ។ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន ហៅ ចាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ៤៦ឆ្នាំ (២០០៦)...
ស្មាន តីយ៉ុម៖ ខ្មែរក្រហម ធ្វើឱ្យយាយកើតជំងឺឆ្អឹងខ្នងកោង
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំទទួលដំណឹងពីឪពុករបស់ខ្ញុំថាយាយ ស្មាន តីយ៉ុម[1] ដែលត្រូវម្តាយមីងរបស់គាត់ បានដើរដួលនឹងទ្វារបន្ទប់ទឹក បង្កឱ្យមានរបួសជាំមុខនឹងហើមក្បាលផ្នែកខាងស្ដាំ ឈឺមួយចំហៀងខ្លួន និង ធ្វើឱ្យគាត់កាន់តែពិបាកក្នុងការធ្វើដំណើរ ស្របពេលដែលឆ្អឹងខ្នងរបស់គាត់កោងក្នុងកំឡុងពេលគាត់កើតជំងឺកូវីត១៩។ កូនចៅរបស់យាយរួមទាំងខ្ញុំ មិនបានគិតអ្វីច្រើនទេចំពោះការកើតជំងឺឆ្អឹងខ្នងកោង គ្រាន់តែគិតថាប្រហែលជាគាត់មានអាយុច្រើន មិនរឹងមាំ ការដួលរបស់គាត់មកពីរមិនបានប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ក្រោយពីដួល ភ្នែកខាងស្ដាំរបស់យាយត្រូវងងឹតមើលអ្វីមិនឃើញ ប៉ុន្ដែគាត់លាក់បាំងមិនចង់ឱ្យកូនចៅព្រួយបារម្ភ នាំតែអស់ថវិកាក្នុងការព្យាបាល។ ក្នុងថ្ងៃទី៩ ខែធ្នូ...
ផង់ ហ៊ាង៖ ខ្ញុំបាត់បង់ជើងទាំងពីរដោយសារគ្រាប់មីន
ផង់ ហ៑ាង[1] ភេទប្រុស អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិយាវ ឃុំកំពង់ក្របី ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ហ៊ាង រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហ៊ាងបាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំជាកូនប្រុសពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៥ពីសង្គមចាស់។ ខ្ញុំឈប់រៀនដោយសារតែគ្រួសារខ្ញុំមានជីវភាពក្រខ្សត់ខ្លាំងពេក។ ខ្ញុំត្រូវធ្វើការងារ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។ មួយឆ្នាំក្រោយមក ខ្ញុំចាំបានថា លន់...
មាស ផ្កា ៖ ជនពិការត្រូវស្រវាចាប់ឈើច្រត់សិន មុននឹងបោះជំហានទៅមុខ
មាស ផ្កា[1] ភេទប្រុស អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិគោកដឺ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន មាស ផ្កា រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផ្កាបាននិយាយថា ៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន២នាក់។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារសង្គ្រាម ចាប់តាំងពីសម័យ លន់ នល់ មក។ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម។ នៅឆ្នាំ១៩៧០...

