សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ
នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ នៅឆ្នាំ១៩៧២ ជូត ញ៉េ ចូលធ្វើគិញឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត បានរៀបរាប់ពីការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន។ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ...
អណ្តូង៤០
អណ្តូង៤០[1] គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។ ដោរ សុឃិន[2] ភេទប្រុស អាយុ ៨៣ឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ ដោរ សុឃិន ភេទប្រុស អាយុ៨៣ឆ្នាំ (កើតនៅថ្ងៃ១៤កើត ខែមាឃ ឆ្នាំមមី...
លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម
លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។ នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...
ការចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺពាក្យថា «យកទៅរៀនសូត្រ»
ឌឿន សម្បត្តិ[1] អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបាត់បង់បងប្អូនទាំងអស់នៅក្នុងរបបខ្មែរក្រហម។ សម្បត្តិ មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ប៉ុន្តែផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្បត្តិ គឺជាកូនទី៦ក្នុងចំណាមបងប្អូនប្រុសស្រី សរុបចំនួន៦នាក់។ នៅវ័យកុមារ សម្បត្តិ មិនបានរៀនសូត្រអ្វីនោះទេ ព្រីព្រោះតែការផ្ទុះឡើងនូវសង្រ្គាម។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់សម្បត្តិ បានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយគេចចេញពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់...
ស៊ិន ណែត៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ស៊ិន ណែត មានអាយុ៥០ឆ្នាំ ភេទប្រុស ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែញ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) និងម្តាយឈ្មោះទយ អុល(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់ស្លាប់អស់ម្នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានចងចាំរឿងរ៉ាវអ្វីនោះទេ ដោយសារខ្ញុំនៅកុមារ។ [1]...
សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ សុខ នួន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សុខ សយ (ស្លាប់) និង ម្តាយឈ្មោះ ណុប ហឿន។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅជាមួយក្រុមកងកុមារ។ ខ្ញុំត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក...
ការឈឺចាប់ក្រោយឪពុកបានបាត់បង់ជីវិត
កាលនៅរ័យជំទង់ រិន មានគ្រួសារមួយដែលរស់នៅពោរពេញទៅដោយសេចក្ដីសុខ ទោះជាគ្រួសារមានជីវភាពលំបាក ក៏ឪពុកម្ដាយ បងប្អូនបានផ្ដល់នូវសេចក្ដីស្រឡាញ់ មានអាហារហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ រហូតដល់សម័យខ្មែរក្រហម ឪពុករបស់ រិន បែរជាត្រូវស្លាប់ដោយសារការអត់អាហារ ហើយបានធ្វើឲ្យ រិន មានការឈឺចាប់ និងសោកស្ដាយពេញមួយជីវិត។ ឈ្មោះ ម៉ម រិន ភេទស្រី មានអាយុ៧០ឆ្នាំ[1]។ កាលពីមុន រិន ធ្វើចម្ការដាំដំណាំ ប៉ុន្តែឥឡូវ...
“ខិតខំធ្វើការដើម្បីរួចជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)”
នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)យុវជនយុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់គ្មានពេលឈប់សម្រាកទេ។ កុមារត្រូវ ឲ្យមើលគោក្របី កើបស្មៅ រើសអាចម៍គោដើម្បីធ្វើជីដាក់ដំណាំ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ។ មនុស្សមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ យុវជន យុវនារីជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក លើកទំនប់ កាប់ភ្លឺស្រែ រានដីដើម្បីធ្វើស្រែចម្ការ។ ក្នុងនោះ សួងទូច[1] ជាយុវនារីម្នាក់ដែល ត្រូវបានប្រធានសហករណ៍ក្នុងរបបខ្មែរក្រហមបានចាត់តាំងឲ្យកាប់រណ្ដៅកប់ខ្មោច ទាំងដែលខ្លួនគ្មានកម្លាំងកំហែងក្នុងការកាប់រណ្ដៅព្រោះអត់បាយហូបនិងធ្វើការគ្មានពេលឈប់សម្រាកតើនិងមានកម្លាំងឯណានិងកាប់រណ្ដៅ តែទោះបីគ្មានកម្លាំងយ៉ាងណាក៏ដោយ សួង ទូច បានខិតខំប្រឹងប្រែងក្នុងការកាប់រណ្ដៅណាស់ដោយហេតុថាខ្មែរក្រហមបាននៅឈរពីក្រោយចាំមើល សួង ទូច...
សែងអ្នករបួសនៅភូមិភាគបូព៌ា
នៅក្នុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានផ្លាស់ ធា ពីនារីកងចល័តឲ្យចូលបម្រើកងទ័ពនៅភូមិភាគបូព៌ានៅកងពលលេខ២២១ ដែលមាន តាផាន ជាប្រធានកងពល។ តាផាន បានចាត់តាំងឲ្យ ធា ជាអ្នកសែងអ្នករបួសយកទៅឲ្យពេទ្យព្យាបាល រាល់ពេលចូលសមរភូមិម្ដងៗ។ ឈ្មោះ គឹម ធា[1] ភេទស្រី អាយុ៧២ឆ្នាំ មិនប្រកបការងារអ្វីទេ មានស្រុកកំណើតនៅភូមិព្រៃជ្រេស ស្រុកហាមួយ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ធា រស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ...
ផូរ សាណៃ៖ “ឆ្មបសម្រាលកូនក្នុងសម័យខ្មែរក្រហម”
ឆ្មប ជាស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខនៃស្រ្តីផងគ្នាដែលសម្រាលកូន[1]។ ជំនាញឆ្មបនេះ សាណៃ ចេះតពីយាយនិងម្តាយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សាណៃ ឲ្យទៅរស់នៅឃុំពាមជីលាំង ស្រុកក្រូចឆ្មារ។ នៅក្នុងសហករណ៍ឃុំពាមជីលាំង មិត្តនារី ភី បានឈឺពោះត្រៀមសម្រាលកូន ហើយ សាណៃ ប្រើវិធីសាស្ត្រសម្រាកូនតាមបែបបុរាណទទួលបានជោគជ័យ។ ផូរ សាណៃ[2] ភេទស្រី អាយុ ៨៣ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំរូង...
សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ
ប្រជាជនគ្រប់រូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវ ធ្វើការងារស្រាលៗ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សចាប់ ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងទឹក និងធ្វើស្រែចម្ការទៅតាមបទបញ្ជារបស់អង្គការ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ សួង ឆេង បានរៀបរាប់រឿងរ៉ាវដូចខាងក្រោម ៖ នាងខ្ញុំឈ្មោះ សួង ឆេង[1] ភេទស្រី មានអាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់...

