យ៉ាស់យ៉ា អាលី ខ្ញុំដឹកយាយខ្លួនយកទៅឲ្យខ្មែរក្រហមសម្លាប់
ខ្ញុំឈ្មោះ យ៉ាស់យ៉ា អាលី[1] កើតនៅក្នុងឆ្នាំ១៩៤៩ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅក្នុងអំឡុងសម័យរាស្ត្រនិយម ខ្ញុំរស់នៅក្នុងភូមិទ្រា នៅក្នុងស្រុកក្រូចឆ្មារ ហើយនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានផ្លាស់ប្តូរមកនៅម្តុំភូមិគីឡូបី ដើម្បីធ្វើការចំការនៅភូមិគីឡូបីនេះ។ នៅអំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។[2] នៅក្នុង១៩៧២ ដោយសារតែមានទាហានខ្មែរក្រហមបានចាប់ផ្ដើមចូលកាន់កាប់នៅភូមិគីឡូបី និងតំបន់មួយចំនួនក្នុងតំបន់នេះ ខ្ញុំក៏បានសម្រេចចិត្តរត់ទៅនៅភូមិធំ(ទ្រា) វិញ មួយវិញទៀតនោះនៅខាងភូមិគីឡូបីមានការទម្លាក់គ្រាប់បែកខ្លាំងជាងនៅក្នុងភូមិទ្រា។ នៅភូមិគីឡូបី ខ្ញុំបានឃើញមានការទម្លាក់គ្រាប់បែកតាំងពីឆ្នាំ១៩៧១។ នៅពេលទម្លាក់គ្រាប់បែកភាគច្រើនមុនពេលទម្លាក់យើង...
កុមារត្រូវបានបំបែកចេញពីឪពុកម្តាយក្នុងរបបខ្មែរក្រហម
ម៉ម សុផាត៖ «ប្រសិនបើមានការកាត់ទោស ហើយយកខ្ញុំធ្វើសាក្សី ខ្ញុំសុខចិត្តធ្វើសាក្សីទៀត មិនបាច់ប្រើជាឯកសារទេ គឺយករូបខ្ញុំតែម្តង សុខចិត្តទៅ ឲ្យខ្ញុំទៅបំភ្លឺកាលរបបនឹងយ៉ាងម៉ិច វាឆ្លងកាត់យ៉ាងម៉ិច វាបង្អត់បាយយ៉ាងម៉ិច វាសម្លាប់យ៉ាងម៉ិច វាធ្វើទារុណកម្មសព្វបែបយ៉ាង ខ្ញុំប្រាប់ទាំងអស់ សួរថាប្រទេសណាដែលធ្វើដូចយើងសម្លាប់រាស្ត្ររបស់ឯង ធ្វើទារុណកម្មលើរាស្ត្ររបស់ឯង ហើយទៅទ្រអ្នកដទៃ ហើយយើងមនុស្សណា៎ ខ្មែរដូចគគ្នាណា៎ វាគិតមើល មិនបាច់គិតវែងឆ្ងាយទេ វាយកដែកកាប់ក្អែបឲ្យខាំគេ ហើយវាមិនគិត ខ្លួនវាមិនហ៊ានយកដៃចាប់ផងហ្នឹង មិនអញ្ចឹង?...
កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម
សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...
កងពល៥០២ កងទ័ពអាកាស
កងពល៥០២ គឺជាកងទ័ពអាកាស ដែលដំបូងឡើយគឺជាកងពលមួយរបស់ភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ បន្ទាប់មកនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលនេះបានក្លាយជាកងពលមជ្ឈិម។ មេបញ្ជការកងពល៥០២គឺឈ្មោះ ស៊ូ ម៉េត ដែលជាសមាជិកមួយរូបផងដែរនៅក្នុងសេនាធិការ។ កងពលនេះទទួលខុសត្រូវលើការសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង[1]។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ គណៈកងពល៥០២ ដោយមានចុះហត្ថលេខាឈ្មោះ ម៉េត បានឱ្យដឹងថាកងពល៥០២ មានវរសេនាធំ ១៧ មានចំនួន១៤៥៩នាក់,វរសេនាធំ ១៥៤ មានចំនួន១៨៦៥,...
សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ
នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ នៅឆ្នាំ១៩៧២ ជូត ញ៉េ ចូលធ្វើគិញឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត បានរៀបរាប់ពីការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន។ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ...
អណ្តូង៤០
អណ្តូង៤០[1] គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។ ដោរ សុឃិន[2] ភេទប្រុស អាយុ ៨៣ឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ជីវិតនៅក្នុងរបបខ្មែក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ ដោរ សុឃិន ភេទប្រុស អាយុ៨៣ឆ្នាំ (កើតនៅថ្ងៃ១៤កើត ខែមាឃ ឆ្នាំមមី...
លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម
លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។ នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...
ការចងចាំមិនភ្លេចពីសម័យខ្មែរក្រហម គឺពាក្យថា «យកទៅរៀនសូត្រ»
ឌឿន សម្បត្តិ[1] អាយុ៦១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបាត់បង់បងប្អូនទាំងអស់នៅក្នុងរបបខ្មែរក្រហម។ សម្បត្តិ មានស្រុកកំណើតនៅភូមិជៀស ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ប៉ុន្តែផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្បត្តិ គឺជាកូនទី៦ក្នុងចំណាមបងប្អូនប្រុសស្រី សរុបចំនួន៦នាក់។ នៅវ័យកុមារ សម្បត្តិ មិនបានរៀនសូត្រអ្វីនោះទេ ព្រីព្រោះតែការផ្ទុះឡើងនូវសង្រ្គាម។ ចាប់ពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់សម្បត្តិ បានរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយគេចចេញពីការប្រយុទ្ធគ្នារវាងទាហានលន់ នល់...
ស៊ិន ណែត៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ស៊ិន ណែត មានអាយុ៥០ឆ្នាំ ភេទប្រុស ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែញ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) និងម្តាយឈ្មោះទយ អុល(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់ស្លាប់អស់ម្នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានចងចាំរឿងរ៉ាវអ្វីនោះទេ ដោយសារខ្ញុំនៅកុមារ។ [1]...
សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ សុខ នួន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សុខ សយ (ស្លាប់) និង ម្តាយឈ្មោះ ណុប ហឿន។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅជាមួយក្រុមកងកុមារ។ ខ្ញុំត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក...
ការឈឺចាប់ក្រោយឪពុកបានបាត់បង់ជីវិត
កាលនៅរ័យជំទង់ រិន មានគ្រួសារមួយដែលរស់នៅពោរពេញទៅដោយសេចក្ដីសុខ ទោះជាគ្រួសារមានជីវភាពលំបាក ក៏ឪពុកម្ដាយ បងប្អូនបានផ្ដល់នូវសេចក្ដីស្រឡាញ់ មានអាហារហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅជួបជុំគ្នាប្រកបដោយសុភមង្គល។ រហូតដល់សម័យខ្មែរក្រហម ឪពុករបស់ រិន បែរជាត្រូវស្លាប់ដោយសារការអត់អាហារ ហើយបានធ្វើឲ្យ រិន មានការឈឺចាប់ និងសោកស្ដាយពេញមួយជីវិត។ ឈ្មោះ ម៉ម រិន ភេទស្រី មានអាយុ៧០ឆ្នាំ[1]។ កាលពីមុន រិន ធ្វើចម្ការដាំដំណាំ ប៉ុន្តែឥឡូវ...

