Category: អត្ថបទស្រាវជ្រាវ

ឆាយ ធឿន៖ ធ្វើការនៅរោងចក្រផលិតរំសេវក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឆាយ ធឿន[1] កើតនៅឆ្នាំ១៩៤៨ នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ពេន សឺន ស្លាប់នៅឆ្នាំ១៩៩៧ និងម្តាយឈ្មោះ ថោង ម៉ៅ ស្លាប់ដោយសារជំងឺ។ ខ្ញុំមានបងប្អូន៨នាក់ ហើយខ្ញុំគឺជាកូនទី៣។ បងប្អូនខ្ញុំនៅរស់៧នាក់ ចំណែកប្អូនម្នាក់បានស្លាប់នៅឆ្នាំ១៩៨៣។ កាលពីក្មេងខ្ញុំរៀនដល់ថ្នាក់ទី៣នៅអនុវិទ្យាល័យប្រសូត្រ និងបានប្រឡប់ឌីប្លូមជាប់។ ក្រោយមក ខ្ញុំបានឈប់រៀនដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហាររបស់ លន់...

ហេងចូលបម្រើជាយោធាខ្មែរក្រហមមានអាយុត្រឹម១២ឆ្នាំ

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទេសភាគច្រើននៅលើពិភពលោក មានប្រព័ន្ធការងារទាំងអស់ត្រូវបានលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ។[1] ដោយឡែកយើងសង្កេតឃើញថា របៀបដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមិនបានយកចិត្តទុកទៅលើដាក់សិទ្ធិទាំងអស់នេះទេ។ ជាទូទៅ ខ្មែរក្រហមមិនបានគោរពសិទ្ធិពលរដ្ឋតែម្តង​។ សូម្បីតែក្មេងៗដែលមានអាយុត្រឹម១២ឆ្នាំ ក៏ខ្មែរក្រហមព្រមទទួលឲ្យចូលបម្រើការងារជាយោធាខ្មែរក្រហមនិងបានបញ្ជូនទៅធ្វើសង្រ្គាមនៅតាមសមរភូមិមុខថែមទៀតដោយមិនគិតអំពីសិទ្ធិមនុស្ស។ ហេង បាននិយាយថា៖ «ខ្ញុំ កើតនៅឆ្នាំ១៩៥៨ នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សឿ (ស្លាប់ជំនាន់ខ្មែរក្រហម) ម្តាយឈ្មោះយេង (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួនប្រាំនាក់...

ក្មេងៗ និងទារកស្លាប់ច្រើននៅក្នុងភូមិរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភួង ពៅ[1] អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឌឿន គឹមសាន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ប្រុស៤ស្រី៤។ ខ្ញុំជាកូនទី៥។ នៅពីក្មេង ខ្ញុំមិនបានរៀនសូត្រអ្វីនៅសាលានោះទេ ពីព្រោះនៅពេលខ្ញុំអាយុ៦ឆ្នាំ ប្រទេសជាតិមានសង្រ្គាម។ បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចឪ អ្នកភូមិជាច្រើនចូលរួមបាតុកម្មដង្ហែទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំនៅផ្ទះជាមួយឪពុកម្ដាយ និងភ័យខ្លាចពេលឃើញមានអ្នកភូមិជាច្រើនចូលរួមបាតុកម្ម។ មិនយូរប៉ុន្មានបន្ទាប់បាតុកម្មត្រូវបានបង្រ្កាបដោយទាហាន​លន់...

មុំ ណាំ៖ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ

«…ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។​ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។» នេះជាសម្តីរបស់ មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងពេលផ្តល់បទសម្ភាស កាលពីខែមករា ឆ្នាំ២០២២។[1] កើតក្នុងត្រកូលក្រីក្រមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក...

ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤

ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូនចំនួន ១១នាក់។[1] នៅអាយុ ១៦ឆ្នាំ ពិនបានទៅធ្វើជាកូនសិស្សនៅសាលាលោកនៅក្នុងវត្តព្រៃទ័ព។ នៅឆ្នាំ១៩៤៨...

មិន ឌៀម៖ សាច់រឿងសង្ខេបនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មិន ឌៀម មានអាយុ ៥២ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារភាព ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេដោយសា​រ​ ខ្ញុំកើតជំនាន់ លន់ នល់។ នៅក្នុងឆ្នាំ១៩៧៥ ស្ថិតរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមបានជម្លៀសចេញពីផ្ទះដើម្បីទៅធ្វើការងារនៅកន្លែងផ្សេង។ ក្នុងរបបខ្មែរក្រហម ខ្ញុំទៅធ្វើការងារជាមួយឪពុករបស់ខ្ញុំជារៀងរាល់ថ្ងៃ។...

ឌិន ទូច៖ រឿងរ៉ាវសង្ខេបអំពីជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌិន ទូច មានអាយុ៦០ឆ្នាំ។ ទីកន្លែងកំណើតរបស់ខ្ញុំស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេ ដោយសារតែប្រទេសកើតមានសង្គ្រាម ។ នៅអំឡុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅតាមកងកុមារដូចជា ដើររើសអាចម៍គោ និងដើរកាប់ស្លឹកទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជាជី។ បន្ទាប់ពី ខ្ញុំមានវ័យពេញជំទង់ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅកងចល័តរែកដី និងជីកប្រឡាយ។...

អាន គុម៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អាន គុម អាយុ៧៣ឆ្នាំ ខ្ញុំកើតនៅឆ្នាំ១៩៥១។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិស្រែជា ឃុំប្រឡាយ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀននោះទេ​ ដោយសារឪពុកម្ដាយរបស់ខ្ញុំមានជីវភាពខ្វះខាត។ ម្យ៉ាងវិញទៀត គាត់ខ្លាចកូនចេះអក្សរសរសេរសំបុត្រស្នេហាឱ្យគ្នាទៅវិញទៅមក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ (ស្លាប់៣នាក់)។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ខ្ញុំមានអាយុ...

ស៊ិន មុំ៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) ម្តាយឈ្មោះ ទយ អុល។ ខ្ញុំមានបងប្អូនបង្កើតចំនួន ០៦នាក់​ស្លាប់ម្នាក់។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ ខ្ញុំស្ថិតក្នុងវ័យកុមារ...

ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត

ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦។ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1] ។...

ភាពស្រេកឃ្លានបានធ្វើឲ្យអ្នកភូមិក្លាយជាអ្នកទោស

នៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ក្នុងភូមិដែល ប៊ូច រស់នៅចាប់ផ្ដើមកើតមានទុក្ខលំបាក និងភាពស្រេកឃ្លានកាន់តែខ្លាំង។ អ្នកភូមិទាំងអស់ រួមទាំង ប៊ូច បានធ្លាក់ខ្លួនឈឺ និងស្គមស្គាំងខ្លាំងព្រោះត្រូវធ្វើការងារធ្ងន់ ដោយគ្មានអាហារបរិភោគគ្រាប់គ្រាន់ រហូតអ្នកភូមិមួយចំនួនត្រូវលួចដាំបាយ ដុតដំឡូងហូប តែត្រូវបានអង្គការចាប់បាន ហើយជាប់ឈ្មោះជាអ្នកទោសភ្លាមៗ។ ឈ្មោះ យ៉ួស​ ប៊ូច ភេទប្រុស អាយុ៦៣​ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំពោត និងដំឡូង។ មានស្រុកកំណើតនៅក្នុងភូមិទួល...

Solverwp- WordPress Theme and Plugin