ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់

ដា សាន់ណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តពោធិ៍សាត់

ខ្ញុំឈ្មោះ ដា សាន់ណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១ មកពីខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាស្ដីពីអំពើប្រល័យពូជសាសន៍និងលទ្ធិប្រជាធិបតេយ្យខ្ញុំមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំងព្រោះបានធ្វើដំណើរជាក្រុម។ ទោះបីជាក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាជួបការលំបាកខ្លះៗរថភ្លើងរលាក់និងអាកាសធាតុក្ដៅ និងមានហុយធូលីដីប៉ុន្តែពួកយើងអាចអង្គុយបានស្រួលមានទឹកផឹក មានបាយហូបគ្រប់គ្រាន់។ ភាពខុសគ្នាត្រង់ចំណុចនេះបានធ្វើឲ្យខ្ញុំគិតស្រមៃទៅដល់រឿងរ៉ាវរបស់លោកតា លោកយាយ អ៊ំ ពូមីង ដែលរស់រានមានជីវិតពីរបប ប៉ុល ពត តើគាត់លំបាកយ៉ាងណាទៅបើសម័យនោះធ្វើដំណើរមិនដឹងគោលដៅច្បាស់លាស់ ថាខ្លួនត្រូវខ្មែរក្រហមយកទៅណា ទូរថភ្លើងមានមនុស្សជាច្រើនណែនគ្នារកកន្លែងអង្គុយគ្មាន គ្មានអាហារបរិភោគគ្រប់គ្រាន់។ នេះហើយធ្វើឲ្យខ្ញុំគិតរួចសម្លឹងមើលទៅផ្លូវរថភ្លើងទឹកភ្នែកខ្ញុំចង់ហូរមកព្រោះមានអារម្មណ៍សោកសៅជាខ្លាំងនឹកអាណិតដល់ប៉ារបស់ខ្ញុំដែលបាត់បង់ឪពុករបស់គាត់តាំងពីនៅក្មេងដោយសារតែរបប ប៉ុល ពត។ រឿងនេះក៏បានជំរុញឲ្យខ្ញុំ ចង់ចេះ ចង់យល់ដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមយ៉ាងខ្លាំងអាចប្រាប់អ្នកដទៃពីផលវិបាកសោកនាដកម្មក្នុងរបបខ្មែរក្រហមនិងធ្វើឲ្យខ្ញុំមានការតស៊ូក្នុងជីវិតនិងចង់ទប់ស្កាត់កុំមិនឲ្យរឿងរ៉ាវបែបនេះកើតឡើងទៀត។

អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin