ហុឹម ស្រីឡឹង អ្នកស្ម័គ្រចិត្តកម្ពុជា
ហ៊ឹម ស្រីឡឹង
ខ្ញុំឈ្មោះ ហ៊ឹម ស្រីឡឹង ពេលខ្ញុំបានចូលរួមទស្សនកិច្ចសិក្សាតាមរថភ្លើងខ្ញុំមានអារម្មណ៍ប្លែកព្រោះការជិះរថភ្លើងគឺជាលើកទីមួយរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំរំភើប។ នៅម៉ោង១២ថ្ងៃត្រង់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់នៅលើរថភ្លើងមិនទាន់ទៅដល់គោលដៅនៅឡើយ។ ខ្ញុំមានអារម្មរណ៍ថាក្តៅខ្លាំងណាស់ហើយត្រូវការផឹកទឹកច្រើនដងទាំងដឹងថានៅលើរថភ្លើងបន្ទប់ទឹកពិបាកប្រើ។ ប្រសិនបើយើងក្រឡែកមើលប្រជាជនដែលបានជម្លៀសក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ប្រជាជនគ្មានសូម្បីតែបាយហូបនៅលើរថភ្លើង ចំណែកកន្លែងអង្គុយសម្រាកប្រជ្រៀតគ្នាមិនស្រួលដូចរថភ្លើងដែលខ្ញុំកំពុងជិះទេ។
ទស្សនកិច្ចសិក្សាតាមរថភ្លើងបានឲ្យខ្ញុំបង្កើនទំនាក់ទំនងសមាជិកក្រុម ឲ្យមានភាពស្និទ្ធស្នាលគ្នា បង្កើតភាពសប្បាយរីករាយហើយខ្ញុំបានហូបអាហារជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាផ្សេងទៀតលើរថភ្លើង។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងនេះឡើងដោយមានការយកចិត្តទុកដាក់មានកន្លែងស្នាក់នៅស្អាត ធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាមានភាពកក់ក្តៅ។
អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ